Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ការប្រកួតកីឡាយកពានរង្វាន់ ឬមេដាយ ជាកត្តាសំខាន់មួយ តែកត្តាសំខាន់មួយទៀតនោះ គឺសីលធម៌កីឡា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្ រីនៃកម្ពុជា បានលើកឡើងថា ការប្រកួតកីឡា ដើម្បីយកពានរង្វាន់ ឬមេដាយអ្វីមួយនោះ គឺជាកត្តាសំខាន់មួយ តែកត្តាសំខាន់មួយទៀតនោះ គឺសីលធម៌កីឡា។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយលោក Raja Randhir Singh ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី នាព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនេះលោក Raja Randhir Singh បានគោរពជម្រាបជូនសម្ដេចតេជោថា លោកពិតជាមានកិត្តិ​យសណាស់ ដែលដឹកនាំគណៈប្រតិភូមកចូលរួមក្នុងមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី ៤១ នៅក្នុងប្រទេសកម្ពុជានាពេលនេះ។

លោក Raja Randhir Singh បានគោរព និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្ដេចតេជោ ដែលធ្វើឲ្យប្រទេស​កម្ពុជាមានការអភិវឌ្ឍរីកចម្រើន ជាពិសេសការបង្កើតឲ្យមានកីឡដ្ឋានជាតិដ៏ល្អ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម នាពេលខាងមុខ។ ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី បា​នបន្តថា លោកមានជំនឿយ៉ាងមុតមាំ​ លើសមត្ថភាពរបស់កម្ពុជា ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមនាពេលខាងមុខ ឲ្យទទួលបានជោគជ័យ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍គណៈប្រតិភូរបស់លោក Raja Randhir Singh ហើយសម្ដេចកត់សម្គាល់ថា នៅតំបន់អាស៊ី ទោះបីជាមានប្រជាជនច្រើន តែក៏មិនប្រាកដថា មានកីឡាករពូកែៗ សម្រាប់ការប្រកួតពានរង្វាន់អូឡាំពិកពិភពលោកនៅឡើយទេ។

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការប្រកួតកីឡាយកពានរង្វាន់ ឬមេដាយ ជាកត្តា​មួយ តែកត្តាមួយទៀតដែលសំខាន់ដែរនោះ គឺសីលធម៌កីឡា។ ក្នុងន័យនេះ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ឲ្យមានការពិភាក្សា និងការប្រកាន់ខ្ជាប់ក្នុងការគោរពសីលធម៌កីឡា នៅពេលប្រកួត៕

អត្ថបទ៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ៨ នាទីutes មុន

នាយករដ្ឋមន្ត្រីបន្តទាក់ទាញអ្នកវិនិយោគមកកម្ពុជាជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

លោក ប៉ែន បូណា៖ «បច្ចុប្បន្ន យើងកំពុងរស់នៅក្នុងសន្តិភាព ប៉ុន្តែ ក្នុងបណ្តាញសង្គមនៅមានសង្គ្រាមយ៉ាងក្តៅគគុកដែលទាមទារឱ្យយើងត្រូវចេះគ្រប់គ្រង»

ព័ត៌មានជាតិ១៧ នាទីutes មុន

មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាមស្របពេលថ្ងៃ ១៤កុម្ភៈ

ក្រសួងកសិកម្ម
ព័ត៌មានជាតិ១៨ នាទីutes មុន

ក្រសួងកសិកម្មអំពាវនាវដល់អាជីវករលក់ដុំ និងរាយ ថ្នាំ ជី កសិកម្មឲ្យបង្កើនការលក់ដូរប្រកប​ដោយវិជ្ជាជីវៈ

ព័ត៌មានជាតិ១៨ នាទីutes មុន

២០២៤ មានសមាជិក ប.ស.ស រងគ្រោះជាង ១ ម៉ឺន ៦ ពាន់នាក់ ស្លាប់ជិត ៣ រយនាក់ ដោយគ្រោះថ្នាក់ចរាចរណ៍

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២១ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម