ព័ត៌មានជាតិ
ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ អញ្ជើញបំពាក់ឋានន្តរសក្ដិកិច្ចបច្ឆាមរណៈដល់វីរៈកងទ័ព២នាក់ ដែលសង្គ្រោះក្មេងបណ្តាលឲ្យទឹកគួចស្លាប់
ឧត្តរមានជ័យ ៖ បំពាក់ឋានន្តរសក្ដិកិច្ចបច្ឆាមរណៈដល់វរកងទ័ពចំនួន២នាក់ ដែលបានសង្គ្រោះក្មេងប្រុស២នាក់ឲ្យរួចផុតពីសេចក្តីស្លាប់ ហើយបែរជាត្រូវបានបាត់បង់ជីវិតយោធិនទាំងនាក់វិញនោះ។ នាសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ បានអញ្ជើញបំពាក់ឋានន្តរសក្តិកិច្ចបច្ឆាមរណៈជូនវីរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និង ប្រជាជននៅក្នុងមូលដ្ឋាន។

ថ្លែងនៅក្នុងពិធីនោះដែរ លោកប៉ែន វ៉ូយ បានមានប្រសាសន៍ថា ដោយយោងតាមអនុសាសន៍ណែនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានសម្រេចឲ្យអគ្គបញ្ជាការដំឡើងឋានន្តរសក្តិថ្នាក់ អនុសេនីយ៍ឯក ជាកិច្ចបច្ឆាមរណៈជូនវីរៈកងទ័ពទាំង ២ នាក់ ក្នុងនោះមាន:
១/អនុសេនីយ៍ឯក ឈន ស៊ីដេត អាយុ ៣៩ ឆ្នាំ សពបានប្រារព្ធធ្វើបុណ្យនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

២/ អនុសេនីយ៍ឯក វ៉ាន់ ថុល អាយុ ២៣ ឆ្នាំ សពបានប្រារព្ធធ្វើបុណ្យនៅភូមិដីបាក់ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ឆ្លៀតនៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ប៉ែនវ៉ូយមេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ ក៏បានពាំនាំនូវការចូលរួមរំលែកទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និង ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ព្រមទាំង នាយ ពលទាហាន ទាំងអស់ក្នុងកងយោធពលខេមរភូមិន្ទជូនចំពោះគ្រួសារសពវីរៈយុទ្ធជនទាំង ២ ។ ទោះជារូបលោកទាំង ២ លាចាកលោកទៅហើយក្តី យើងទាំងអស់គ្នានៅតែចងចាំនូវវីរៈភាពដ៏អង់អាចក្លាហាន និង ស្នាដៃជាច្រើនដែលមិនអាចបំភ្លេចបានឡើយ។

សូមជម្រាបថា ចំពោះអំណោយសប្បុរសជនដែលបានចូលរួមដល់ក្រុមគ្រួសារសពយោធិនទាំង២រូបទឹកប្រាក់៣៧៨០០០០រៀលក្នុង១សពទទួលបានថវិការ១៨៩០០០០រៀលនាព្រឹកថ្ងៃទី០៣ខែតុលាឆ្នាំ២០២២រួមមានថវិការបស់លោកឧកញ៉ាឃុនទី និង លោឧញ៉ាឃុន សេងផេង ជូនដល់សពទាំងចំនួន2000$ក្នុង១សពទទួលបាន1000$បូករួមថវិកាអ្នកនៅអាមេរិក120$ផងដែរ។

បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រីនាក់វង្សមេបញ្ជាការរងនិងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៤២បានឲ្យដឹងនៅល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះថា នៅក្នុងកម្មវិធីបុណ្យសពយោធិនទាំង២នាក់ គឺប្រារព្ធធ្វើរហូតដល់បញ្ចប់នៅថ្ងៃទី០៧ខែតុលាឆ្នាំ២០២២ខាងមុខនេះ៕
ដោយ ៖ ចាន់ ធី






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ