ព័ត៌មានជាតិ
ពលរដ្ឋនៅខណ្ឌព្រែកព្នៅ ស្នើអាជ្ញាធរជួយដោះស្រាយសំណើ និងសំណូមពរមួយចំនួន ពិសេសជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធ
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៤ ខែតុលានេះ នៅក្នុងវត្តឈូកវ៉ា ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ បានស្នើឲ្យអាជ្ញាធរជួយដោះស្រាយសំណើ និងសំណូមពរមួយចំនួន ពិសេសឲ្យជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមូលដ្ឋានរបស់ពួកគាត់។

វេទិកានេះ ធ្វើឡើងក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោក ឃួង ស្រេង និងលោក រស់ សូផាន់ ប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ។
ក្នុងវេទិកានេះ ប្រជាពលរដ្ឋ បានលើកឡើងពីកង្វល់របស់ខ្លួនមួយចំនួន ដូចជា៖ សុំការស្ថាបនាផ្លូវ លូ សុំឲ្យមានការពន្យល់ពីការបង់ថ្លៃសំរាម តាមប្រព័ន្ធអនឡាញ សុំតបណ្ដាញទឹកស្អាត សុំកាត់បន្ថយគ្រូបង្រៀនយកមុខវិជ្ជាល្អៗ ទៅបង្រៀនគួរមិនយកមកបង្រៀន នៅក្នុងកម្មវិធីសិក្សាក្នុងសាលា និងមួយចំណុចទៀត គឺការសូមឲ្យអាជ្ញាធ រនិងកងកម្លាំងមានសមត្ថកិច្ចបង្ក្រាបល្បែងស៊ីសង និងការលុបបំបាត់ការជួញដូរគ្រឿងញៀន នៅក្នុងមូលដ្ឋាន។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាពលរដ្ឋ បានលើកឡើងថា នៅក្នុងមូលដ្ឋានពួកគាត់ នៅតែមានការលួចលេងល្បែងស៊ីសង ប៊ៀ កន្ទុយលេខដដែល។ ដូច្នេះ ពួកគាត់ស្នើសូមឲ្យលុបបំបាត់ឲ្យអស់។ ចំណែកគ្រឿងញៀន ក៏ដូច្នេះដែរ សូមលុបបំបាត់ឲ្យបា នពិសេសគឺការបង្ក្រាបអ្នកជួញដូរគ្រឿងញៀនតែម្តង។

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានជំរុញឲ្យមន្រ្តីពាក់ព័ន្ធទាំងអស់ រាប់តាំងពីមន្រ្តីរដ្ឋបាលខណ្ឌ សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ ចុះបំពេញតួនាទីភារកិច្ច និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន ឲ្យបានជាប់ជាប្រចាំ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។

លោក ម៉ប់ សារិន បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ។ ក្នុងនោះ រួមមាន៖ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន។
វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើឡើងក្នុង ១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែក្នុងរយៈពេល ២ឆ្នាំជាប់គ្នានេះ ត្រូវបានខកខានដោយការរាតត្បាតជម្ងឺកូវីដ-១៩។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តដោះស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋជានិច្ច។

លោក ហួត ហៃ អភិបាលរងរាជធានី មានប្រសាសន៍ថា ចំពោះការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ៤ ខែតុលានេះ មានសំណើ សំណួរ សំណូមពរផ្ទាល់មាត់ចំនួន ១៩នាក់ ស្មើនឹង ៣២បញ្ហា និងសំណើ សំណួរ សំណូមពរក្នុងប្រអប់សំបុត្រចំនួន ៧៦បញ្ហា។

លោកបន្តថា រាល់បញ្ហាដែលបានលើកឡើងរបស់ប្រជាពលរដ្ឋ គឺអាជ្ញាធរពិតជាបានដឹង និងមានវិធានការមួយចំនួនរួចហើយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរនឹងដោះស្រាយជាបន្តបន្ទាប់ទៀត ពោលគឺអ្វីដែលដោះស្រាយបាន អាជ្ញាធរដោះស្រាយភ្លាម ហើយអ្វីដែលដោះស្រាយមិនបានភ្លាម អាជ្ញាធរនឹងសុំគោលការណ៍ដោះស្រាយនៅពេលក្រោយទៀត។

លោកបន្តថា រាល់មតិយោបល់ និងការលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនារបស់ខ្លួនពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយ ជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាងឲ្យរដ្ឋបាលសាធារណៈ៕
អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង