ព័ត៌មានជាតិ
លោក ថោង ខុន ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតចំពោះការលះបង់សម្រាប់ចលនាអូឡាំពិក
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC ទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ខ្សែកមាស» ពីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដែលនេះជាកិត្តិយសចំពោះការលះបង់របស់លោកសម្រាប់ចលនាអូឡាំពិក និងជំរុញឲ្យកីឡា រីកចម្រើនរហូតទទួលរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩នៅកម្ពុជា។

ការទទួលបានគ្រឿងឥស្សរិយយសរបស់លោក ថោង ខុន បានធ្វើឡើងនៅក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីនាថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
មិនតែប៉ុណ្ណោះ មហាសន្និបាតនេះដែរ ក៏មានការអញ្ជើញចូលរួមពីឥស្សរជន និងថ្នាក់ដឹកនាំចលនាកីឡាអូឡាំពិកអាស៊ី និងអន្ដរជាតិប្រមាណ ៤០០នាក់ មកពី ៥៥ប្រទេសជុំវិញពិភពលោកចូលរួម នឹងប្រតិភូមកពីបណ្តាប្រទេសក្រុមប្រឹក្សាអូឡាំពិកអាស៊ី ចំនួន ៤៥ប្រទេស។
ជាមួយគ្នានេះដែរ បន្ទាប់ពីទទួលបានមេដាយ លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ជាមេដាយដែលបានផ្ដល់កិត្តិយសយ៉ាងក្រៃលែងដល់កម្ពុជា ផ្ដល់កិត្តិយសដល់កីឡាករ កីឡាការិនី គ្រូបង្វឹក សហព័ន្ធកីឡាជាតិ និងក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ ព្រមជាមួយនោះ ក៏ជាកិត្តិយសរាល់ការចូលរួមពីចលនាអូឡាំពិកទាំងអស់ ដែលបានគាំទ្រចលនាអូឡាំពិកនៅកម្ពុជា។

ក្នុងឱកាសនោះដែរ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក៏បានអបអរសាទរទៅដល់លោក ថោង ខុន ដែលទទួលបាននៅគ្រឿងឥស្សរិយយសនេះ នៅក្នុងការលះបង់ទាំងកម្លាំងកាយចិត្តក្នុងការចូលរួមគ្រប់ចលនាអូឡាំពិក ក៏ដូចជាសកម្មភាពកីឡាកន្លងមក៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ