ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបពិភាក្សាជាមួយនាយកជំនួយរបស់ប្រជាជនន័រវែស (NPA) ប្រចាំកម្ពុជា
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយ លោក Rune Kristian Dale-Andresen នាយកជំនួយរបស់ប្រជាជនន័រវែស (NPA) ប្រចាំកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាលោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនប្រទេសន័រវែស ដែលបានឈរជាមួយកម្ពុជារយៈពេល៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ ដោយចាប់ផ្តើមកម្មវិធីសកម្មភាពមីននៅក្នុងប្រទេសកម្ពុជា។
NPA ក៏ជាដៃគូយុទ្ធសាស្ត្រ និងយូរអង្វែងក្នុងការចូលរួមដល់ការងារបោសសម្អាតមីន/គ្រាប់បែកចង្កោម គាំទ្រដល់ការកសាងសមត្ថភាពដល់អាជ្ញាធរមីន ការគ្រប់គ្រង និងការសម្របសម្រួលវិស័យសកម្មភាពមីននៅកម្ពុជាប្រកបដោយប្រសិទ្ធភាព។

លោកបន្តទៀតថា រយៈពេល ៣០ឆ្នាំនេះ វិស័យសកម្មភាពមីននៅកម្ពុជា មានការប្រែប្រួលយ៉ាងខ្លាំងស្របនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ ហើយការស្រាវជ្រាវមិនបច្ចេកទេស (Land Release Non-Technical Survey_LRNTS) ត្រូវបានចាត់ទុកជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការលប់បំបាត់ និងកាត់បន្ថយផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដោយមិនបាច់ធ្វើការបោសសម្អាត និងអាចរំដោះផ្ទៃដីបានចាប់ពី ២៥% ដល់ ៣០%។
លោកបានស្នើសុំឲ្យ NPA បន្តពង្រីកបន្ថែមនូវក្រុម LRNTS ដើម្បីជួយពន្រ្លឿនដល់ការងារកាត់បន្ថយផ្ទៃដីមានមីន /គ្រាប់ឲ្យកាន់តែឆាប់។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យ NPA សហការជាមួយអាជ្ញាធរមីន រៀបចំកិច្ចប្រជុំស្តីពីគម្រោងការស្រាវជ្រាវមិនបច្ចេកទេស ជាមួយដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ ដើម្បីកំណត់នីតិវិធីរំដោះផ្ទៃដីឆ្ពោះទៅដល់ការបោសសម្អាតមីនឲ្យអស់ឆ្នាំ២០២៥។
លោក Rune Kristian Dale-Andresen បានលើកឡើងថា បច្ចុប្បន្ននេះ NPA បានជួយដល់ការអនុវត្តគម្រោងការស្រាវជ្រាវមិនបច្ចេកទេស ដោយសហការជាមួយ UNDP ហើយបាននឹងកំពុងស្វែងរកធនធានបន្ថែមដើម្បីបន្តការគាំទ្រដល់នីតិវិធី LRNTS ពីសហគមន៍ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍។

លោកបន្តទៀតថា NPA នឹងបន្តការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីន/គ្រាប់ និងការកសាងសមត្ថភាពសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជាផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ