ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អរគុណរដ្ឋាភិបាលអូស្រ្តាលី ដែលបានអនុញ្ញាតឲ្យកុមារខ្មែរមួយរូប បានព្យាបាលជំងឺ និងរៀនសូត្រ
លោកអគ្គនាយកសេវាសង្គមកិច្ច បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី ដែលបានអនុញ្ញាតឲ្យកុមារខ្មែរមួយរូប បានរស់នៅដើម្បីព្យាបាលជំងឺ និងរៀនសូត្រ នៅប្រទេសអូស្ត្រាលី ដែលកាយវិការនេះ ជាការគិតគូរឧត្តមប្រយោជន៍ដល់កុមារ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការអ្វីឡើយ។

លោក តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាថ្លែងបែបនេះ ខណៈបានជួបគ្រួសារធម៌របស់កុមារា ទូច សំបូរ នៅព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២ នាទីស្ដីការក្រសួង។ កុមារា ទូច សំបូរ ត្រូវបានលោកស្រី Tonya Hooper និងលោក Michael Hooper បានយកទៅព្យាបាលភ្នែក និងព្យាបាលជើង នៅប្រទេសអូស្ត្រាលី និងបន្ទាប់មកត្រូវបានគ្រួសារទំនុកបម្រុងឲ្យនៅរៀនសូត្រ ចាប់តាំងពីឆ្នាំ ២០១៦មក។ បច្ចុប្បន្ននេះ កុមារា ទូច សំបូរ រៀនចប់ថ្នាក់ទី ៦ហើយនឹងបន្តចូលរៀនថ្នាក់អនុវិទ្យាល័យនៅឆ្នាំក្រោយ។

ដោយឡែក ស្ថានភាពជំងឺភ្នែក និងជើងរបស់កុមារា ទូច សំបូរ បានល្អប្រសើរ នឹងឈានទៅរកការជាសះស្បើយ ក្រោយ ពីការព្យាបាលយ៉ាងយកចិត្តពីក្រុមគ្រូពេទ្យ និងការថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រួសារធម៌។ ជារៀងរាល់ឆ្នាំ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំខ្មែរ គ្រួសារ Michael Hooper និងលោកស្រី Tonya Hooper បាននាំកុមារារូបនេះ មកលេងប្រទេសកម្ពុជា។
ក្នុងឱកាសភ្ជុំបិណ្ឌឆ្នាំនេះផងដែរ Chloe ដែលជាកូនស្រីគ្រួសារធម៌ បាននាំកុមារា ទូច សំបូរ មកលេងស្រុកកំណើត និងបាននាំទៅជួបថ្នាក់ដឹកនាំ ដែលមានលោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច តំណាងរដ្ឋមន្ត្រី ដើម្បីជម្រាបអំពីស្ថានភាពរបស់កុមារា ទូច សំបូរ ដែលរស់នៅប្រទេសអូស្ត្រាលី។
លោកអគ្គនាយក ក្នុងនាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងអំណរគុណដល់គ្រួសារលោក Michael Hooper និងលោកស្រី Tonya Hooper ដែលបានថែទាំបីបាច់កុមារារូបនេះបានល្អ ផ្តល់ក្តីស្រឡាញ់ និងភាពកក់ក្តៅ ដល់កុមារា ទូច សំបូរ ដូចកូនបង្កើត។ លោកអគ្គនាយក ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី ដែលបានអនុញ្ញាតឲ្យកុមាររូបនេះ បានរស់នៅព្យាបាល និងរៀនសូត្រ នៅប្រទេសអូស្ត្រាលី ដែលកាយវិការនេះ ជាការគិតគូរឧត្តមប្រយោជន៍ដល់កុមារ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការអ្វីឡើយ។
សូមជម្រាបថា កុមារា ទូច សំបូរ ជាកុមារមានពិការភាព និងត្រូវបានបោះបង់ចោល ហើយត្រូវយកមករស់នៅ និងចិញ្ចឹមបីបាច់ថែរក្សានៅក្នុងបុរីទារក និងកុមារជាតិ មុននឹងទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ឲ្យទៅរស់នៅជាមួយគ្រួសារធម៌ នៅប្រទេសអូស្ត្រាលី កាលពីឆ្នាំ ២០១៦៕
អត្ថបទ៖ វិមាន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?