ព័ត៌មានជាតិ
ពលរដ្ឋចាស់ជរា ទីទ័លក្រ កុមារកំព្រាជិត៣០០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា
រតនគិរី ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលដឹកនាំដោយលោក ថង សាវុន អភិបាលខេត្ត និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋចាស់ជរា ទីទ័លក្រ ជនពិការ និងកុមារកំព្រា ២៤៣គ្រួសារ ដែលពលរដ្ឋទាំងនោះ មកពីឃុំចំនួន ៦ និងភូមិចំនួន២៦ ក្នុងស្រុកលំផាត់ ខេត្តរតនគិរី នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ និងការចែកអំណោយនោះ បានធ្វើនៅក្នុងបរិវេណសាលាស្រុកលំផាត់។
អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ២៤៣គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេសតូច និងត្រីខកំប៉ុង ១យួរ។
អភិបាលខេត្តរតនគិរី លោក ថង សាវុន បានមានប្រសាសន៍ថា ការនាំយកអំណោយមនុស្សធម៌ មកចែកជូនបងប្អូននៅពេលនេះ គឺសម្រាប់ផ្តល់ជូនគ្រួសារដែលខ្វះខាត ដូចជា ស្ត្រីមេម៉ាយ ចាស់ជរា ជនរងគ្រោះដោយធម្មជាតិ និងប្រជាពលរដ្ឋទីទ័លក្រ ដែលកំពុងជួបការលំបាកក្នុងជីវភាពគ្រួសារ។
លោកអភិបាលខេត្ត បានបន្តទៀតថា ថ្វីត្បិតតែអំណោយនេះមានចំនួនតិចតួច តែអាចជួយរំលែកទុក្ខលំបាករបស់បងប្អូន បានមួយចំណែកដែរ ព្រោះកាកបាទក្រហមកម្ពុជា នឹងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារគ្មានស្បៀងអាហារនោះទេ ជាពិសេស នៅក្នុងបរិបទ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ។ ហើយបងប្អូនហូបចុច ត្រូវចេះមានអនាម័យ ជាពិសេសផឹកស្រាពាងរួមគ្នាច្រើន បណ្តាលឲ្យមានជំងឺឆ្លងកូវីដ១៩។
លោក ថង សាវុន មានប្រសាសន៍ទៀតថា សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានការបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេចទាំងទ្វេ តែងតែគិតគូរអំពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
រីឯការចែកអំណោយមនុស្សធម៌នៅពេលនេះ គឺស្របទៅនឹងការអនុវត្តវិស័យស្នូលទាំង៤ ដើម្បីឲ្យមានភាពកាន់តែប្រសើរឡើង ធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តទិសដៅយុទ្ធសាស្ត្រ ២០១១-២០២០ របស់ថ្នាក់ជាតិ ឲ្យទទួលបានជោគជ័យ ស្របតាមសូចនាករ និងគោរពគោលការគ្រឹះទាំងប្រាំពីរ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹត្យភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។
អភិបាលខេត្តរតនគិរី លោក ថង សាវុន បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយមិនត្រូវមើលស្រាលជំងឺកូវីដ-១៩ជាដាច់ខាត ហើយត្រូវចូលរួមអនុវត្តវិធានការ ការពារ និងកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមសារអប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ តាមរយៈការលាងដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូ អាល់កុល ឬទឹកអាល់កុលដែលត្រូវទម្លាប់ហូបទឹកក្តៅដាំពុះរាល់ថ្ងៃ ត្រូវយកចិត្តទុកដាក់រក្សាសុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានជាប្រចាំ ត្រូវបរិភោគអាហារដែលឆ្អិនល្អ ហើយត្រូវពាក់ម៉ាស់ ឬក្រមា ពេលចេញក្រៅផ្ទះ ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។
លោកអភិបាលខេត្ត បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យជួយអប់រំណែនាំកូនចៅ ឲ្យត្រូវរស់នៅឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះការសេពការប្រើប្រាស់ ការចែកចាយ និងការជួញដូរគ្រឿងញៀន ជាទង្វើខុសច្បាប់ ហើយគ្រឿងញៀនអាចបំផ្លាញអនាគតរបស់ពួកគេ និងក្រុមគ្រួសារបានគ្រប់ពេលវេលា៕
ដោយ ៖ វុទ្ធឦសាន











-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី