Connect with us

ព័ត៌មានជាតិ

អំណោយ​ប្រចាំខែ របស់​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ

បានផុស

នៅ

ភ្នំពេញ ៖ ​លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការ​រង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​នា​រសៀល ថ្ងៃ​ពុធ ទី​៣០ ខែធ្នូ ឆ្នាំ​២០២០ បាន​នាំ​យក​ថវិកា​ចំនួន បួន​លាន ប្រាំមួយ​សែន​រៀល (៤,៦០០,០០០​រៀល​) និង​អង្ករ​ចំនួន ២៦​កា​រ៉ុង ទៅ​ប្រគល់ជូន​ដល់​ពលរដ្ឋ​ទីទាល់ក្រ ចំនួន ១៧​គ្រួសារ ព្រមទាំង ក្រុមការងារ​មូលដ្ឋាន ចំនួន​១២​គោលដៅ ដែល​អំណោយ​ទាំងនេះ​ត្រូវបាន​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់​ជូន​ជា​រៀងរាល់ខែ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ទុរគត​ជន​ចំនួន​១៧​គ្រួសារ ដែល​បានទទួល​អំណោយ​ជា​រៀងរាល់ខែ​រួមមាន ៖
១-/ ឈ្មោះ ពុំ សុផល ភេទ​ស្រី អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ ដំណាក់​សង្កែ​(​មាន​ចៅ​ក្នុងបន្ទុក​០៧​នាក់​) ទទួលបាន អង្ករ ០៣​កា​រ៉ុង និង ថវិកា​២០​ម៉ឺន​រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២-/ ឈ្មោះ ខាន់ សួន អាយុ​៧១​ឆ្នាំ រស់នៅ​ភូមិ ព្រែក​រទាំង​(​មាន​ចៅ​ក្នុងបន្ទុក​១០​នាក់​) ទទួល បាន អង្ករ ០៤​កា​រ៉ុង និង ថវិកា​២០​ម៉ឺន​រៀល ។
៣-/ ឈ្មោះ សន គីម ភេទ​ស្រី អាយុ​៧២​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​ចាស់ជរា​គ្មាន​ទីពឹង​) ទទួលបាន​អង្ករ​០១​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
៤-/ (​ចៅ គង់ ស្លាប់​) នៅ​ប្រពន្ធ នៅ​ភូមិ​ព្រែក​រទាំង អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
៥-/ ឈ្មោះ ផាត សុខ​ជា ភេទ​ស្រី អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ក្រាំងស្វាយ (​កំព្រា​ឪពុកម្តាយ និង​មាន​ជម្ងឺ​ប្រចាំកាយ​) ទទួលបាន​អង្ករ​០១​កា​រ៉ុង និង​ថវិកា​២០​ម៉ឺន​រៀល។
៦-/ ឈ្មោះ ស្រី ចេង (​ស្លាប់​) ភេទ​ប្រុស អាយុ​៨៧​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​នៅ​ប្រពន្ធ​មាន​ជីវភាព​ខ្វះខាត​) ស្នើសុំ​អង្ករ​០១​កា​រ៉ុង និង​ថវិកា ១០​ម៉ឺន​រៀល ។​
៧-/ ឈ្មោះ ស រុន ភេទ​ស្រី អាយុ​៨១​ឆ្នាំ​នៅ​ភូមិ​ក្រាំងស្វាយ (​ចាស់ជរា​គ្មាន​ទីពឹង​) ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល។
៨-/ ឈ្មោះ អ៊​ន អឿន ភេទ​ស្រី អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​ពិការ​ដៃ​ម្ខាង​) ស្នើសុំ​អង្ករ​០១​កា​រ៉ុង​ថវិកា​១០​ម៉ឺន​រៀល។
៩-/ ឈ្មោះ គឹម ផុន ភេទ​ប្រុស អាយុ​៧៩​ឆ្នាំ (​ស្លាប់​នៅ​ប្រពន្ធ​) នៅ​ភូមិ​ព្រែក​ថ្លឹង (​ពិការភ្នែក​ដើរ​មិន​រួច មាន​ចៅ​ក្នុងបន្ទុក​ច្រើន​) ទទួលបាន​អង្ករ​០២​កា​រ៉ុង ថវិកា​២០​ម៉ឺន​រៀល ។​
១០-/ ឈ្មោះ ទួន លន់ ភេទ​ស្រី អាយុ​៧២​ឆ្នាំ នៅ​ភូមិ​ព្រែក​ថ្លឹង (​ចាស់ជរា​គ្មាន​ទីពឹង​) ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។
១១/ ឈ្មោះ ឡុង សុន ភេទ​ស្រី អាយុ​៦៣​ឆ្នាំ​នៅ​ភូមិ​ព្រែក​រទាំង (​ចាស់ជរា​មាន​ជម្ងឺ មាន​ចៅ​ក្នុងបន្ទុក​០៣​នាក់​) ទទួលបាន​អង្ករ​០២​កា​រ៉ុង ថវិកា​២០​ម៉ឺន​រៀល។
១២-/ ឈ្មោះ លឹម ម៉េង ភេទ​ស្រី អាយុ​៧២​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​ចាស់ជរា រស់នៅ​អាស្រ័យ​ញាតិ​ជិតខាង​) ស្នើសុំ​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល។
១៣-/ ឈ្មោះ ឃុ​ត ម៉ៅ ភេទ​ស្រី អាយុ​៧១​ឆ្នាំ នៅ​ភូមិ​ក្រាំងស្វាយ (​ចាស់ជរា​មាន​ជម្ងឺ គ្មាន​ទីពឹង​) ស្នើសុំ​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល។
១៤-/ ឈ្មោះ យឺន សុ​ដា​រ័ត្ន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ (​កំព្រា​) ពិការ​ជើង​ទាំងសងខាង នៅ​ភូមិ​ព្រែកកំពឹស ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល​រៀងរាល់ខែ។
១៥-/ ឈ្មោះ អិត សំអាង ភេទ​ស្រី អាយុ​១៨​ឆ្នាំ ព្រែកកំពឹស អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
១៦-/ ឈ្មោះ ហម ស៊ី​ផាន ភេទ​ស្រី អាយុ​៥២​ឆ្នាំ (​មាន​ជម្ងឺ​ច្រ​ចាំ​កាយ​ដើរ​មិន​រួច​) ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
១៧-/ ឈ្មោះ ឃុ​ត វន ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ (​ស្វិតជើង​ដើរ​មិន​រួច​) នៅ​ភូមិ​ព្រែកកំពឹស ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល៕
ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម