ព័ត៌មានជាតិ
ពន្លឿនការដ្ឋានអាងចម្រុះប្រព្រឹត្តិកម្មទឹកកខ្វក់ លែងឲ្យបង្ហូរចូលសមុទ្រ
ខេត្តព្រះសីហនុ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានដឹកនាំមន្ត្រីជំនាញអាជ្ញាធរចុះពិនិត្យ វឌ្ឍនភាពនៃការស្ថាបនាផ្លូវ ក្រុង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតក្នុងនោះ ឯកឧត្តមក៏បានពិនិត្យមើល ទីតាំងអាងចម្រុះប្រព្រឹត្តិកម្មទឹកកខ្វក់ ដើម្បីធ្វើ យ៉ាងណាពន្លឿនឲ្យបានឆាប់រួចរាល់បញ្ចៀសបាននូវការបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្រដែលបង្កអោយប៉ះពាល់ដល់បរិស្ថានតំបន់ឆ្នេរ នាព្រឹកថ្ងៃទី ៣០ ខែធ្នូឆ្នាំ ២០២០ នេះ ។
ក្នុងដំណើរចុះពិនិត្យ ការស្ថាបនាផ្លូវ ការអ៊ុតកៅស៊ូ សួនច្បារ ការដាំដើមឈើបំពាក់អំពូលភ្លើង និងការរៀប ចំក្រាលថ្ម ក្រានីត ឯកឧត្តមឧប ជា សុផារ៉ា បានលើកឡើងថាសូមឱ្យក្រុម ជាងយកចិត្តទុកដាក់ ក្នុងការ ស្ថាបនាផ្លូវទាំងអស់ ត្រូវឱ្យទៅតាមស្តង់ដារលក្ខណៈ បច្ចេកទេស មានគុណភាព សោភ័ណភាព ជាប់បានយូរ អង្វែងបម្រើដល់ ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ ក៏ដូចជាអ្នកវិនិយោគ មកបណ្ដាក់ទុន នៅក្នុងខេត្តព្រះសីហនុមានភាពងាយស្រួល ។
.គួរបញ្ជាក់ថា គម្រោងសាងសង់ហេដ្ឋានរចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ បានចាប់ ផ្តើម អ៊ុតកៅស៊ូបេទីមីន័រកម្រាស់០.០៧ម៉ែត្របន្ថែមពីលើបេតុងដែលបានចាក់រួចជាបន្តបន្ទាប់មានកម្រាស់០.២៥ម៉ែត្រ ។គម្រោងស្ថាបនាផ្លូវទាំង ៣៤ ខ្សែ គ្រោងនឹងបញ្ចប់ឲ្យរួចរាល់នៅមុនឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ ២០២១ ខាងមុខនេះ ដូចនេះខេត្តព្រះសីហនុនិងមានសោភ័ណភាព ភ្លើង ផ្លូវ សួនច្បារ ការដាំដើមឈើ អាង ចម្រោះ ប្រព្រឹត្តិកម្មទឹកកខ្វក់ មិនឲ្យហូរចូល ទៅក្នុងសមុទ្រដែលបង្កអោយប៉ះពាល់ដល់បរិស្ថានតំបន់ឆ្នេរ៕
កោះពស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ