ព័ត៌មានជាតិ
អភិបាលខេត្តកំពត នាំយកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៤៧៥ខ្នងផ្ទះ
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត មានការអញ្ជើញអមដំណើរដោយឯកឧត្តមលោកជំទាវ លោក លោកស្រីអភិបាលរងខេត្ត និងលោកអភិបាលស្រុកទឹកឈូកាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានចុះសួរសុខទុកដល់លំនៅដ្ឋានប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ដួលរលំនៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីងស្រុកទឹកឈូ ខេត្តកំពត។

លោក អុីម ចន្ធ័សោធន អភិបាលស្រុកទឹកឈូ បាននិយាយប្រាប់អោយដឹងថា នៅក្នុងពិធីចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីវេលាម៉ោង៤ល្ងាច នៅថ្ងៃទី៣ ខែតុលាឆ្នាំ២០២២ នេះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៤៧៥ខ្នងផ្ទះ សុទ្ធតែរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់។
បើយោងតាមរបាយការណ៍លោក អុីម ចន្ទ័សោធន អភិបាលស្រុកទឹកឈូ មានប្រសាសន៍ថា ពលរដ្ឋដែលបានរងការខូចខាតផ្ទះសម្បែងជិត៥០០គ្រួសារនេះមកពីឃុំចំនួន៣ ទី១, គឺឃុំត្រពាំងព្រីង ទី២,ឃុំកណ្ដោល ទី៣,ឃុំត្រពាំងសង្កែ ស្ថិតនៅក្នុងស្រុកទឹកឈូ។

លោកអភិបាលស្រុកទឹកឈូ មានប្រសាសន៍ថា ក្នុងចំណោមឃុំទាំង៣ ដែលប្រជាពលរដ្ឋបានរងគ្រោះដោយខ្យល់កន្ត្រាក់នេះ គឺឃុំត្រពាំងព្រីងមានប្រជាពលរដ្ឋចំនួន៤ភូមិសុទ្ធតែរងគ្រោះដោយសារខ្យល់កន្ត្រាក់ មានចំនួនពលរដ្ឋ៤៦៣ គ្រួសារ និងឃុំត្រពាំងសង្កែ មានចំនួន៣គ្រួសារ និងឃុំកណ្ដោលមានចំនួន៩គ្រួសារ។ លោកបន្ថែមថា លំនៅដ្ឋានដែលប្រជាពលរដ្ឋរងគ្រោះដួលរលំរាបដល់ដីមានចំនួន៧ខ្នងផ្ទះ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ឱ្យដឹងថា នៅក្នុងពិធីចែកអំណោយកាកបាទក្រហមកម្ពុជាខេត្តកំពត នាព្រឹកថ្ងៃទី៤ខែតុលា ឆ្នាំ២០២២នេះ មកដល់ពលរដ្ឋដែលរងផលប៉ះពាល់ខ្យល់កន្ត្រាក់ បានធ្វើឡើងនៅបរវេនវត្តតូបនៅក្នុងឃុំត្រពាំងព្រីង ថាអាជ្ញាធរខេត្តកំពតសូមចូលរួមសោកស្ដាយដែលគ្រួសារយើងជាច្រើនគ្រួសារបានបាត់បង់លំនៅដ្ឋាន និងបងប្អូនមួយចំនួនទៀតក៏បានរងការផលប៉ះពាល់លំនៅដ្ឋាន។ ប៉ុន្តែមិនមានពលរដ្ឋណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតមានប្រសាសន៍ថា គ្រោះធម្មជាតិយើងមើលមិនឃើញហើយក៏គ្មានអ្នកណាម្នាក់បានដឹងទុកជាមុននោះទេ ប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ទាំងអស់គ្នា។ ឯកឧត្តមអភិបាលខេត្ត បានប្រសាសន៍បន្ទាប់ពីកើតហេតុប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិតិព្រឹតបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលមានការយកចិត្តទុកដាក់អោយអាជ្ញាធរចាត់ចែងជាពិសេសផ្ដល់សម្ភារនិងស្បៀងអាហាដល់ពលរដ្ឋដែលរងគ្រោះដោយពិតប្រាកដ។

ឯកឧត្តមអភិបាលខេត្ត ក៏សុំអោយប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន ព្រោះខេត្តយើងជាខេត្តនៅតំបន់ឆ្នេរជាប់មាត់សមុទ្រ ដូចនេះវាងាយរងគ្រោះបំផុតដោយខ្យល់ព្យុះ។ ឯកឧត្តម ម៉ៅ ធនិន បានឧបត្តមដល់ពលរដ្ឋចំនួន៧គ្រួសារដែលរងគ្រោះធ្ងន់ធ្ងរ គ្រួសារនីមួយៗទទួលបានថវិការចំនួន២លានរៀល សង្ក័សីចំនួន១០០សន្លឹក-អង្ក៥០គីឡូ-មី១កេះទឹកត្រី១យូ និងត្រីខរ១យូ និងតង់កៅស៊ូមួយ។
ដោយឡែកគ្រួសារផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ទទួលបានក្នុងមួយគ្រួសារថវិការ៥មុឺនរៀល-អង្ក៥០គីឡូ-មី១កេះទឹកត្រីនិងត្រីខរផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ