Connect with us

ព័ត៌មានជាតិ

អង្គការសម្ព័ន្ធមិត្តសត្វព្រៃរៀបចំ​តាំងពិព័រណ៍ដំរីឡាក់គី​ ផ្ញើសារឲ្យមនុស្សជំនាន់ក្រោយ​ចេះស្រឡាញ់សត្វព្រៃ

បានផុស

នៅ

អង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅថ្ងៃទី ៤ ខែតុលា ២០២២ បានរៀបចំពិធីសម្ពោធនៃការតាំងពិព័រណ៍ដំរីឡាក់គី នៅវិចិត្រសាលនៃសណ្ឋាគារ Rosewood។ ការតាំងពិព័រណ៍នេះបានបង្ហាញអំពីផ្ទាំងគំនូរក្រណាត់ដ៍អស្ចារ្យចំនួន ១៧ ផ្ទាំងដែល ឡាក់គី ជាវិចិត្រករ និងជាទូតសុច្ឆន្ទៈដំរីនៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់តាំងពិព័រណ៍នេះ គឺចង់រំឭកអំពីភ្នំតាម៉ៅ ដែលជាដែនជំរកសត្វព្រៃដែលត្រូវបានជាប់អន្ទាក់ ឬត្រូវបានជួញដូរខុសច្បាប់។ ការតាំងពិព័រណ៍នេះបានបង្ហាញពីសារសំខាន់ នៃការការពារសត្វព្រៃ និងព្រៃឈើ។

ដែនជម្រកសត្វព្រៃភ្នំតាម៉ៅបានធ្វើឲ្យសត្វទាំងនេះមានអារម្មណ៍ថាមានសុវត្ថិភាព​ ហើយក៏បានជួយឲ្យសត្វទាំងទាំងនេះ មានភាពប្រសើឡើងវិញទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីឲ្យសត្វរស់នៅបានល្អប្រសើជាងមុន។ ភ្នំតាម៉ៅគឺជាផ្ទះទី២ របស់ពួកគេ​ ក៏ជាទីកន្លែងដែលបង្ហាញពីសេចក្ដីស្រឡាញ់ និងការចូលចិត្តដែលសត្វព្រៃទាំងនេះ មានចំពោះមនុស្ស និងអ្នកមើលថែ និងចិញ្ចឹមពួកគេ។

ក្រៅពីនេះអង្គការសម្ពន្ធមិត្តសត្វព្រៃ​ក៏បានដាក់តាំងបង្ហាញជើងសិប្បនិម្មិត​របស់សត្វជើងដំរីមួយក្បាល​ដែលមានឈ្មោះថាឈូកផងដែរ។ ឈូកគ្រាន់តែជាកូនដំរីតូចមួយពេល​ដែលគាត់ត្រូវបានជាប់ក្នុងអន្ទាក់ហើយបាត់ជើងម្ខាងរបស់ខ្លួន។ នាយកផ្នែកសង្គ្រោះ និងថែទាំសត្វព្រៃ របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ លោក Nick Marx និងក្រុមការងារ​បានជួយសង្គ្រោះសត្វដំរីមួយក្បាលនេះ។

ដោយមានការជួយមើលថែទាំពីសំណាក់ពេទ្យសត្វជំនាញ និងអ្នកមើលថែសត្វ ក្រុមការងារអាចផ្ដល់ឲ្យឈូកនូវជើងសិប្បនិម្មិត​ដើម្បីឲ្យគាត់អាចដើរឡើងវិញបាន។ ជើងសិប្បនិម្មិតដំបូងបង្អស់​របស់ឈូក នឹងត្រូវដាក់បង្ហាញ​ដើម្បីជាការរំឭកដល់សត្វព្រៃទាំងអស់​ដែលត្រូវទទួលបានសិទ្ធិ​រស់នៅដូចមនុស្សដទៃទៀតផងដែរ។

កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត ​នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ មានប្រសាសន៍ថា ​”ស្នាដៃសិល្បៈរបស់ឡាក់គីបានគូស បញ្ជាក់អំពីសារសំខាន់នៃការការពារសត្វព្រៃ និងព្រៃឈើនៅ​ប្រទេសកម្ពុជា”។ កញ្ញា ស៊ូវណ្ណា ហ្គោនឡែត បានបន្តថា “គំនូរដ៍វិចិត្រ និងរស់រវើករបស់ឡាក់គី​ក៏បង្ហាញពីទំនាក់ទំនងមនោសញ្ចេតនា​ដែលមនុស្ស និងសត្វអាចមាន​នៅពេលបាននៅស្និទ្ធិស្នាលជាមួយគ្នា ក្នុងបរិយាកាស​ដែលមានសុវត្ថិភាព និងមានសុខភាពល្អ”។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃសង្ឃឹមថា ស្នាដៃសិល្បៈនេះ​នឹងជួយឲ្យមនុស្សជំនាន់ក្រោយមើលឃើញ​សត្វព្រៃដ៍ស្រស់ស្អាតទាំងនេះ​ ដែលសត្វខ្លះជិតផុតពូជ និងបានស្វែងយល់បន្ថែម​អំពីការជួញដូរសត្វព្រៃខុសច្បាប់។ ហើយសង្ឃឹមថា ការជួញដូរ​នឹងត្រូវកាត់បន្ថយ។

លោក Nick Marx នាយកផ្នែកសង្គ្រោះ និងថែទាំសត្វព្រៃបានថ្លែងថា “ឡាក់គីបានមកដល់ភ្នំតាម៉ៅ​នៅពេលដែលគាត់នៅជាមួយកូនដំរីតូចមួយក្បាល ដូច្នេះហើយឡាក់គីត្រូវការចិញ្ចឹមដោយអ្នកថែទាំ គឺលោក ស៊ីថេង។ ឥឡូវនេះ ឡាក់គីបានធំពេញវ័យហើយ ហើយដំរីនេះក៏មានចិត្តចង់ជួយយើងមើលថែសត្វដែលយើងជួយសង្គ្រោះ ហើយបានយល់ព្រមឲ្យយើងលក់គំនូររបស់ខ្លួនផងដែរ​។ លក្ខខណ្ឌរបស់ឡាក់គីដំរីនេះ​ទទួលបានរង្វាន់នូវចេក និងការ៉ុតជាបន្តបន្ទាប់ ដើម្បីផ្ដល់ថាមពលឲ្យខ្លួននៅពេលគូរគំនូរ។ គឺជាការផ្ដល់រង្វាន់ដ៍តិចតួចសម្រាប់ស្នាដៃដ៍អស្ចារ្យបែបនេ”។

លោក Daniel Simon នាយកគ្រប់គ្រង ROSEWOOD មានប្រសាសន៍ថា “ក្រុមការងារដូចជាមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានដើរតួនាទីយ៉ាងសំខាន់​ក្នុងការចែករំលែកសារទាំងនេះ និងជំរុញកិច្ចខិតខំប្រឹងប្រែង​ក្នុងការអភិរក្សនៅប្រទេសកម្ពុជា”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម