ព័ត៌មានជាតិ
លោក អ៊ាង សុផល្លែត អតីតនិស្សិតខ្មែររៀននៅកាណាដា ក្លាយជាមន្ត្រីនាំពាក្យសម្ដេចតេជោ
លោក អ៊ាង សុផល្លែត បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោក អ៊ាង សុផល្លែត តែងតែបង្ហាញវត្តមានតាមរយៈការផ្ដល់កិច្ចសម្ភាសនានាដល់ក្រុមអ្នកសារព័ត៌ មាន ស្ដីពីលទ្ធផលនៃជំនួបការងារផ្សេងៗរបស់សម្ដេចតេជោ ជាមួយនឹងបណ្ដាមេដឹកនាំ ឬភ្ញៀវបរទេស ដែលចូលជួបជាមួយសម្ដេច។

លោក អ៊ាង សុផល្លែត គឺជាបញ្ញវន្តខ្មែរមួយរូប ដែលទទួលបានការសិក្សាអប់រំនៅប្រទេសកាណាដា។ ការសិក្សានៅកាណាដា គឺនៅចន្លោះឆ្នាំ១៩៨៥-១៩៨៩ លោក ទទួលបានសញ្ញាបត្រទូទៅ នៅវិទ្យាល័យ Victoria Composite ហើយជាបន្តបន្ទាប់ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិក (១៩៩០-១៩៩៤) និងសញ្ញាបត្រជាន់ ខ្ពស់ផ្នែកហិរញ្ញវត្ថុ រហូតដល់លោក បញ្ចប់សញ្ញាបត្របណ្ឌិតវិស្វកម្មសំណង់ស៊ីវិល នៅសាកលវិទ្យាល័យ Calgary។ អំឡុងពេលសិក្សានៅទីនោះ ពោលគឺនៅចន្លោះឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៤ លោក បានធ្វើការនៅក្នុងក្រុមហ៊ុនសាជីវកម្ម Paragon ទីក្រុង Calgary ប្រទេសកាណាដា។

ក្រោយមកនៅឆ្នាំ១៩៩៤-១៩៩៥ លោក អ៊ាង សុផល្លែត បានធ្វើជាវិស្វករស្រាវជ្រាវ និងអភិវឌ្ឍន៍នៅក្រុមហ៊ុន Bettis Canada និងនៅឆ្នាំ១៩៩៥ លោក ក៏ក្លាយជានាយកគ្រប់គ្រងក្រុមហ៊ុន សំណង់កម្ពុជា។ រហូតដល់ឆ្នាំ១៩៩៧ លោក បានចាប់ផ្ដើមឈានជើងចូលបម្រើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងតួនាទីជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ដែលទទួលភារកិច្ចជាអ្នកនាំពាក្យ រហូតទល់បច្ចុប្បន្ននេះ។ ក្រៅពីតួនាទីជាជំនួយការសម្ដេចប្រមុខរាជរដ្ឋាភិបាល លោក អ៊ាង សុផល្លែត ក៏ធ្លាប់កាន់តំណែងនៅតាមក្រសួងមួយចំនួនផងដែរ ដូចជា៖ នៅឆ្នាំ២០១១ ជាអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងនៅឆ្នាំ២០១៣ ផ្លាស់មកកាន់មុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កិច្ចការបន្ទាប់ គឺនៅឆ្នាំ២០១៦ លោក អ៊ាង សុផល្លែត ក៏ដូរមកបម្រើការនៅក្រសួងបរិស្ថានវិញ ក្នុងមុខតំណែងជាអនុរដ្ឋលេខាធិការ ហើយនៅអំឡុងខែកញ្ញា ឆ្នាំ២០១៨ លោក ក៏ត្រូវបានដំឡើងជារដ្ឋលេខាធិការក្រសួងបរិស្ថាន ទទួលបន្ទុកលើការងារកិច្ចសហប្រតិបត្តិការអន្តរជាតិ និងក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ចាប់តាំងពីមកកាន់តំណែងនៅក្រសួងបរិស្ថាន លោក បានចូលរួមយ៉ាងជាប់លាប់ជាមួយការបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់វិស័យបរិស្ថាន ហើយបានចូលរួមនៅក្នុងវេទិកាអន្តរជាតិជាច្រើនទាក់ទងនឹងបញ្ហាបរិស្ថាន និងវិធានការឆ្លើយតបជាសកល។

បន្ថែមពីមុខតំណែង និងការងារខាងលើនេះ លោក អ៊ាង សុផល្លែត ក៏ជាអតីតប្រតិបត្តិករវិទ្យុ VHF ប្រទេសថៃ អតីតជំនួយការគ្រូពេទ្យនៅ MSF អតីតប្រធានសមាគមប្រទេសផលិតកៅស៊ូធម្មជាតិ ហើយបច្ចុប្បន្នជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងប្រធានកិត្តិយសនៃសាលាអន្តរជាតិ ផារ៉ាហ្គន ផងដែរ។ ឧត្តមភរិយារបស់លោក គឺលោកស្រី ជា សុផាកន្នី ដែលជាកូនស្រីរបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?