Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង ណែនាំកម្លាំងទាំងអស់ត្រូវរក្សាការពារសន្តិសុខឲ្យបានល្អសម្រាប់កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា

បានផុស

នៅ

សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានណែនាំដល់ក្រុមការងារសន្តិសុខ និងសណ្តាប់ធ្នាប់ទាំងអស់ ត្រូវសិក្សារៀនសូត្រ និងត្រៀមលក្ខណៈជាមុនឲ្យបានល្អសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាអំឡុងខែវិច្ឆិកា ខាងមុខនេះ។ សម្ដេច ស ខេង ណែនាំបែបនេះ នៅក្នុងកិច្ចប្រជុំ ស្តីពីផែនការការពារគណៈប្រតិភូសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃទី៥ ខែតុលានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា នេះជាលើកទី៣ហើយ ដែលកម្ពុជាទទួលតួនាទីជាប្រធានអាស៊ានប្ដូរ វេន សម្រាប់ឆ្នាំ២០២២នេះ។ សម្ដេចក្រឡាហោម ចាត់ទុកថា ការប្រជុំកំពូលអាស៊ាននៅកម្ពុជា លើកនេះ គឺជាព្រឹត្តិ ការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា ដែលនឹងមានវត្តមានថ្នាក់ដឹកនាំបណ្ដាប្រទេសពាក់ព័ន្ធលើពិភពលោកអញ្ជើញចូលរួមយ៉ាងច្រើន និងដោយផ្ទាល់នៅកម្ពុជា។

ពាក់ព័ន្ធនឹងការការពារនេះ សម្តេចក្រឡាហោម បានធ្វើការណែនាំដល់ក្រុមការងារធ្វើការទាំងអស់ត្រូវសិក្សារៀនសូត្រ និងត្រូវដកស្រងបទពិសោធការងារពីសំណាក់បណ្តាប្រទេសដែលធ្លាប់បានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ជាពិសេសប្រទេសវៀតណាម ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះ។

សម្តេចក្រឡាហោម បង្ហាញក្ដីសង្ឃឹមជឿជាក់ថា ក្រុមការងារនឹងមានលទ្ធភាពពេញលេញក្នុងការធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធនានា នៅភ្នំពេញ នាពេលខាងមុខនេះ ទទួលបានជោគជ័យ និងលើកមុខមាត់ជាតិ ផងដែរ។

បើតាមរបាយការណ៍របស់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ បានលើកឡើងថា ក្រុមការងារបានរៀបចំកម្លាំងត្រៀមរួចជាស្រេច សម្រាប់ការពង្រឹងការការពារសន្តិសុខ និងការរក្សាសណ្តាប់ធ្នាប់នៅគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីនាំមកនូវសុខសុវត្ថិភាពជូនដល់គណៈប្រតិភូអន្តរជាតិដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនាពេលខាងមុខ។

លោក នេត សាវឿន បានបញ្ជាក់ថា គណៈប្រតិភូបរទេសដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ នៅកម្ពុជា គឺមានប្រមាណ ២៨គណៈប្រតិភូ ដូចជា៖ គណៈប្រតិភូប្រទេសសមាជិកអាស៊ាន គណៈ ប្រតិភូលេខាធិការដ្ឋានអាស៊ាន គណៈប្រតិភូដៃគូពិភាក្សាប្រមាណ១០ និងគណៈប្រតិភូដៃគូអភិវឌ្ឍន៍ រួមទាំងវិស័យផ្សេង ៗប្រមាណ ៨ទៀត៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣៩ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥៤ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម