ព័ត៌មានជាតិ
សមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិច ស្នើសុំចូលជាសមាជិកគណៈកម្មការគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា
សមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា បានស្នើសុំលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលជាសមាជិករបស់គណៈកម្មការគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ILO-BFC ដើម្បីមានឱកាសពង្រីកខ្លួនស្របតាមចក្ខុវិស័យរបស់សមាគម។
ការស្នើសុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែតុលា នៅទីស្តីការក្រសួង ខណៈថ្នាក់ដឹកនាំសមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជាចំនួន១៧រូប បានចូលជួបសម្តែងការគួរសមជាមួយលោករដ្ឋមន្ត្រី ។

លោក Cheng Chin Chun ប្រធានសមាគមកាបូប ស្បែកជើងនិងអេឡិចត្រូនិចកម្ពុជាបានមានប្រសាសន៍ថាសមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា ហៅកាត់ថា ស.ក.ស.អ ត្រូវបានចុះបញ្ជីកាទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ក្នុងគោលបំណងរួមចំណែកធ្វើឲ្យមានសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញសេដ្ឋកិច្ចឲ្យមានការរីកចម្រើនទាក់ទាញអ្នកវិនិយោគឲ្យមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្តល់ឱកាសការងារជូនដល់ពលរដ្ឋកម្ពុជាព្រមទាំងចូលរួមគោរពច្បាប់ លក្ខខណ្ឌការងារឲ្យបានល្អប្រសើរ។ ជាមួយនឹងនេះ លោកប្រធានសមាគមបានស្នើសុំលោករដ្ឋមន្ត្រីដើម្បីចូលជាសមាជិករបស់គណៈកម្មការគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ILO-BFC ដើម្បីឲ្យសមាគមមានឱកាសពង្រីកខ្លួនស្របតាមចក្ខុវិស័យរបស់សមាគម។

លោកបណ្ឌិត អ៊ិត សំហេង បានស្វាគមន៍ចំពោះសមាជិកសមាជិការបស់សមាគមដែលបានរួបរួមគ្នា រៀបចំបង្កើតសមាគមនេះឡើងស្របទៅតាមច្បាប់ លក្ខន្តិកៈ និងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងក្លាយជារចនាសម្ព័ន្ធវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជា។ នេះជាការចាប់ផ្តើមមួយដែលល្អ ដើម្បីស្វែងយល់ និងឈានទៅការពារផលប្រយោជន៍របស់សមាជិកខ្លួនផង និងផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិតផង។ លោករដ្ឋមន្រ្តីបានអរគុណដល់សមាគមដែលបានធ្វើការវិនិយោគ បង្កើតរោងចក្រសហគ្រាសនៅក្នុងប្រទេសកម្ពុជាផ្តល់ឱកាសការងារបានយ៉ាងច្រើនជូនដល់កម្មករនិយោជិតក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។

ជាមួយនឹងសំណើចង់ចូលជាសមាជិករបស់គណៈកម្មការគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ILO-BFC លោករដ្ឋមន្ត្រី លើកឡើងថា បើតាមការគោលការណ៍ណែនាំរួមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម រាល់ប្រភេទរោងចក្រសហគ្រាស ផលិតផលស្បែកជើង និងកាបូប មានសិទ្ធិចូលក្នុងគម្រោងនេះបាន តែត្រូវចូលរួមបង់ភាគទានទ្រទ្រង់គម្រោង និងឆ្លងកាត់ការចុះត្រួតពិនិត្យវាយតម្លៃពីអធិការកិច្ចរបស់គម្រោង ILO-BFC និងក្រុមអធិការកិច្ចរបស់ក្រសួង។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ចំណែកអត្ថប្រយោជន៍ដែលសមាជិករបស់គម្រោងទទួលបាន គឺមានការគាំទ្របញ្ជាទិញផលិតផលពីរោងចក្រសហគ្រាសរបស់ខ្លួនពីអ្នកបញ្ជាទិញល្បីៗនៅក្រៅប្រទេស។ មួយវិញទៀតបើសមាជិករបស់សមាគម ត្រូវការឲ្យក្រសួងជួយផ្តល់ប្រឹក្សាទៅលើច្បាប់ និងបទបញ្ញតិផ្សេងៗ ក្រសួងរីករាយនឹងជួយផ្តល់ជូនផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់