Connect with us

ព័ត៌មានជាតិ

ចង់​រៀនពេទ្យ​នៅ «សាលា​ក្រហម» ​​​​ត្រូវ​ដឹង​​មុខ​ជំនាញ​​ទាំង​នេះ

បានផុស

នៅ

«សាលា​ក្រហម» ដែល​មាន​ឈ្មោះជា​ផ្លូវការ​​ថា «សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​» ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​សាធារណៈ​ផ្នែក​សុខាភិបាល​ដែល​មាន​វ័យ​ចំណាស់​មួយ​ ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៤៦​។ ​សាលា​​រដ្ឋ​ដែល​ល្បី​ជំនាញ​បណ្តុះបណ្តាល​​ផ្នែក​​វេជ្ជសាស្រ្ត​នេះ មាន​ពីរ​ទីតាំងដោយ​ទី​តាំងទីមួយ​​នៅលើ​មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ និង​​ទី​តាំង​ទី​២ តាម​មហាវិថី​កងយោធពលខេមរភូមិន្ទ(ផ្លូវ​២៧១) សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការមន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​​ បែង​ចែក​ចេញ​ជា​មហាវិទ្យាល័យ​ចំនួន​ ៣ ផ្នែក​ចំនួន​១ និង​សាលា​ចំនួន​១​តាមមុខ​ជំនាញ​ផ្សេងៗ។

១.​មហាវិទ្យាល័យ​ វេជ្ជសាស្ត្រ មាន​មុខ​ជំនាញ​ដូច​ជា៖

* ថ្នាក់​បរិញ្ញាបត្រ

  • វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ
  • ថ្នាក់​វេជ្ជបណ្ឌិត​ទូទៅ

* ថ្នាក់​វេជ្ជបណ្ឌិត​ឯក​ទេស

  • កាយ​វិការ​និង​កោសិកា​រោគ វិទ្យា
  • ជំងឺ​មហារីក
  • សល្យសាស្ត្រ​ជំងឺ​ឆ្អឹង​និង​បាក់បែក
  • ជំងឺ ស្បែក
  • សល្យសាស្ត្រ​ទូទៅ​និង​ប្រព័ន្ធ​រំលាយ​អាហារ
  • វិជ្ជា​រោគ​កុមារ
  • ជំងឺ​ថ្លើម​ ក្រពះ​ ពោះ​វៀន
  • វិទ្យុសាស្ត្រ​និង​រូបភាព​វេជ្ជសាស្រ្ត
  • សល្យសាស្ត្រ​ប្រព័ន្ធ​ប្រសាទ
  • ប្រពោធនកម្ម ដាក់​ថ្នាំ​សណ្ដំ​និង​សង្គ្រោះ​បន្ទាន់
  • បេះដូង វិទ្យា
  • ជំងឺ​ទឹកនោមផ្អែម​និង​ជំងឺ​ក្រពេញ​
  • វិកល​វិទ្យា​
  • សល្យសាស្ត្រ​កុមារ
  • សោភ័ណ​សល្យសាស្ត្រ
  • សម្ភព​និង​រោគ​ស្ត្រី
  • វេជ្ជសាស្ត្រ​ទូទៅ
  • ចក្ខុ​រោគ​វិទ្យា​
  • ជំងឺ​សួត
  • ត្រចៀក
  • ច្រមុះ
  • បំពង់ក

២.​មហាវិទ្យាល័យ​ ទន្តវេជ្ជសាស្ត្រ មាន​មុខ​ជំនាញ​ដូច​ជា៖

  • ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​ទន្តវេជ្ជសាស្ត្រ
  • ថ្នាក់​ទន្ត​បណ្ឌិត
  • ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ពត់ ធ្មេញ

៣.​មហាវិទ្យាល័យ​ ឱសថសាស្ត្រ

  • ថ្នាក់​បរិញ្ញាបត្រ​ឱសថសាស្ត្រ
  • ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ​ឱសថសាស្ត្រ
  • ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​វេជ្ជ-ជីវសាស្ត្រ

៤. ផ្នែក​សុខភាព​សាធារណៈ

មាន​មុខ​ជំនាញ​តែ​ ១​ ប៉ុណ្ណោះ គឺ ថ្នាក់​បរិញ្ញាបត្រ​សុខភាព​សាធារណៈ។

៥. សាលា​បច្ចេកទេស​ថែ​ទាំ​វេជ្ជសាស្ត្រ

  • ថ្នាក់​បរិញ្ញាបត្រ​ និង​បរិញ្ញាបត្រ​រង​គិលានុបដ្ឋាក
  • ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង​ឆ្មប
  • ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង​ព្យាបាល​ដោយ​ចលនា
  • ថ្នាក់​បរិញ្ញាបត្ររង បច្ចេកទេស​មន្ទីរ​ពិសោធន៍
  • ថ្នាក់​បរិញ្ញាបត្ររង​ បច្ចេកទេស​វិទ្យុសាស្ត្រ
  • ថ្នាក់​ឯកទេស​ចក្ខុ​គិលានុបដ្ឋាក៕

ដោយ៖ ឌឿនចាន់ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន គាំទ្រ​ការកំណត់​អាយុ​អប្បបរមា សម្រាប់​អ្នកប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង​នៅ​ប្រទេស​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រើប្រាស់​រថយន្តក្រុង​ជាង​៦០០​គ្រឿង ដឹកជញ្ជូន​ពលរដ្ឋ ដោយ​ឥត​គិត​ថ្ងៃ​ទៅ​ស្រុកកំណើត​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការ​រង ឱ្យសិក្ខាកាមរៀនចប់វគ្គហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ យកចំណេះចែករំលែកបន្ត

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចធិបតី ឱ្យសមាគមសម្ព័ន្ធខ្មែរ-ចិន​ ​ ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តតាមព្រំដែន ពិសេសខេភាគឦសាន

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ ស្នើកុំឱ្យថ្នាំងថ្នាក់នឹងអ្នករត់តុ ទោះបម្រើសេវាមិនបានល្អ ព្រោះអ្នកទាំងនោះមិនបានសម្រាកថ្ងៃបុណ្យឡើយ

ចរាចរណ៍៩ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម