Connect with us

ព័ត៌មានជាតិ

មន្ត្រីអភិរក្សផ្នែកបរិស្ថាន រួមជាមួយអង្គការខ្លាត្រី អភិរក្សពពួកសត្វចតុប្បាទនៅក្នុងតំបន់រ៉ាមសារ​ដងទន្លេមេគង្គ

បានផុស

នៅ

មន្ត្រីបរិស្ថានសហការជាមួយអង្គការខ្លាត្រី ដាក់ការមេរ៉ាសុវត្ថិភាពនៅតាមដងទន្លេមេគង្គលើក្នុងស្រុកបុរីអូរស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ចំណុចដែលមានសត្វចតុប្បាទរស់នៅក្នុងភូមិសាស្ត្រតំបន់រ៉ាមសារ ដើម្បីបន្ថែមយន្តការអភិរក្ស និងបានពិនិត្យវត្តមានពពួកសត្វទាំងនេះកំពុងធ្វើសកម្មភាពចាប់ចំណីស៊ីជាអាហាររបស់វាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈន ឆន អនុប្រធានការិយាល័យអភិរក្សធនធានធម្មជាតិ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ការធ្វើបែបនេះ យើងបង្កើនការអភិរក្សផង និងបានពិនិត្យមើលពពួកសត្វគ្រប់ប្រភេទដែលកំពុងរស់នៅតំបន់រ៉ាមសារ បន្ទាប់ពីកន្លងមក មានអ្នកប្រមាញ់បង្កឱ្យបាត់បង់ប្រភេទសត្វមួយចំនួនដែលយើងកំពុងការពារ។

លោកថា តាមរូបភាពបង្ហាញចេញពីការមេរ៉ាសុវត្ថិភាពបន្ទាប់ពីវត្តមានសត្វស្លាប់មានសត្វខ្លាត្រី- ឆ្នាដាវ–ឆ្នាព្រៃ-ភេខ្លួនលោង-ភេរោមច្រមុះ-សំពូចធំ ដែលវាធ្វើសកម្មភាពរកចំណីពេលយប់ដូចជាចាប់កង្កែបស៊ីជាអាហារជាដើម ។

លោក វង្ស ឬទ្ធី មន្ត្រីអង្គការខ្លាត្រីបានបញ្ជាក់ថា នេះជារួបភាពពិតប្រាកដបានបង្ហាញពីសកម្មភាពពពួកសត្វទាំងនេះកំពុងរស់នៅតាមព្រៃលើកោះក្នុងតំបន់រ៉ាមសារ ដូចប្រជាពលរដ្ឋនិយាយមែន ហើយចំណុចនេះមន្ត្រីអង្គការសត្វខ្លានឹងបន្តដាក់ការមេរ៉ាសុវត្តិភាពបន្ថែមបានចំនួន២០មកហើយនេះ ។

លោកបន្តថា ក្រុមការងារអង្គការខ្លាត្រី សហការជាមួយមន្ត្រីបរិស្ថាននិងប្រជាសហគមន៍តាមដានពិនិត្យមើលបន្ថែមទៀត ដើម្បីហាមការបរបាញ់ពីជនខិលខូច និងងាយស្រួលរៀបចំផែនការអភិរក្ស ដោយបែងចែកជាតំបន់សុវត្តិភាពសម្រាប់ឱ្យវារស់នៅ។

លោក យេន មី ប្រជាពលរដ្ឋរស់នៅលើភូមិកោះហិបបានទទួលស្គាល់ថា ជារឿយៗអាជ្ញាធរមូលដ្ឋានតែងអំពាវនាវឱ្យអភិរក្សសម្បត្តិធនធាននេះទាំងអស់គ្នា ដូចជាការឈប់កាប់ព្រៃលិចទឹក ឈប់បរបាញ់សត្វ ឈប់ប្រើឧបករណ៍ឆក់ត្រីជា​ដើម។

សូមបញ្ជាក់ថា មន្ត្រីអង្គការខ្លាត្រីដាក់ការមេរ៉ាសុវត្តិភាពបានចំនួន២០ហើយ នៅតាមចំណុចតំបន់រ៉ាមសារ ដែលមានពពួកសត្វគ្រប់ប្រភេទរស់នៅ។ ឆ្លងតាមឯកសារស្រាវជ្រាវរបស់ក្រសួងបិស្ថានបង្ហាញថា តំបន់រ៉ាមសារមានផ្ទៃដីកោះនិងព្រៃឈើលិចទឹកចំនួន១៤.៦០០ហិកតា និងមានសត្វចំនួន៩៧ប្រភេទរស់នៅ និងត្រីចំនួន១៣០ប្រភេទផងដែរ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាផ្ដល់យុត្តិធម៌ដល់ពលរដ្ឋ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

សន្តិសុខសង្គម១៤ នាទីutes មុន

នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី២ ឃាត់​ខ្លួនជនសង្ស័យម្នាក់ ជួញដូរ​នូវ​សារធាតុញៀន

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

មនុស្សចាស់ជិតម្នាក់​ក្នុងចំណោម១០នាក់​នៅ​កូរ៉េខាងត្បូង​កើត​​ជំងឺវង្វេង​ភ្លេច​ភ្លាំង​

ជីវិតកម្សាន្ដ៥៧ នាទីutes មុន

លោកស្រី ឡងឌី សាន់ណារ៉ា ស្នើបញ្ឈប់ការបំបាក់ទឹកចិត្តសិល្បករមានបេះដូងជួយប្រទេសជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ម៉ប់ សារិន៖ ទោះជាបទល្មើសមានការកើនឡើង តែកម្លាំងបង្រ្កាបបានស្ទើ១០០% នៅភ្នំពេញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ១០ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក ផ្តល់ជំនួយយោធានិងចែករំលែកការណ៍សម្ងាត់ឲ្យអ៊ុយក្រែន វិញហើយ

Sokha Hotels

ព័ត៌មានពេញនិយម