ព័ត៌មានជាតិ
ខេត្តស្វាយរៀង ត្រៀមកម្លាំងសមត្ថកិច្ចជិត៩០០នាក់ ការពារក្នុងពិធីបុណ្យប្រណាំងទូក
ស្វាយរៀង: អភិបាលខេត្តស្វាយរៀង បានត្រៀមកងកម្លាំងចម្រុងប្រមាណជិត ៩០០នាក់ ដើម្បីការពារសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជពលរដ្ឋ មកលេងកម្សាន្ត នៅថ្ងៃពិធីបុណ្យប្រណាំងទូក ត្រូវនឹងថ្ងៃទី ២៩-៣០ ខែតុលាខាងមុខ។

លោកអភិបាលខេត្ត ម៉ែន វិបុល ថ្លែងបែបនេះនាព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពនៃការរៀបចំពិធីប្រណាំងទូកឆ្នាំ២០២២នៅទន្លេវ៉ៃគោ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែតុលា ខាងមុខនេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។
ខេត្តស្វាយរៀង រៀបចំពិធីប្រណាំងទូកនេះ អាចប្រព្រឹត្តទៅបានដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសអាចគ្រប់គ្រងស្ថានភាពកូវីដ-១៩ បានល្អប្រសើរធ្វើឲ្យប្រជាពលរដ្ឋអាចប្រកបរបររកស៊ី ឡើងវិញជាប្រក្រតី ដោយបានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ នេះជាការលើកឡើងរបស់លោក ម៉ែន វិបុល។

លោកអភិបាលខេត្ត បានបន្តថា ដើម្បីងាយស្រួលមានប្រសិទ្ធភាពនឹងទាន់ពេលវេលា រដ្ឋបាលខេត្តស្វាយរៀង បានបង្កើតគណៈកម្មការមួយ អមដោយអនុគណៈកម្មការចំនួន ១០ផ្សេងទៀតជាជំនួយការ ជាពិសេសរៀបចំផែនការចំណាយសម្រាប់អនុគណៈកម្មការនីមួយៗ ដែលត្រូវប្រើប្រាស់ឲ្យបានច្បាស់លាស់ ដើម្បីពន្លឿនលើការងារទាំងនោះ ។
លោក ម៉ែន វិបុល ក៏បានណែនាំជម្រុញបន្ថែមដល់អនុគណៈកម្មការទាំងអស់បន្ទាប់ពីកិច្ចប្រជុំនាថ្ងៃនេះ ត្រូវបន្តសហការចាត់ចែង និងអនុវត្តតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ឲ្យទទួលបានលទ្ធផលល្អថែមទៀត ជាពិសេសរាល់កិច្ចការដែលនៅសេសសល់ត្រូវពិនិត្យនិងអនុវត្តឲ្យបានរួចរាល់ជាស្ថាពរមុនថ្ងៃពិធីប្រណាំងទូកផ្លូវការចាប់ផ្ដើម ដើម្បីឲ្យពិធីប្រណាំងទូកឆ្នាំនេះ ប្រព្រឹត្តដោយរលូន និងទទួលបានលទ្ធផលជោគជ័យតាមការគ្រោងទុកផងដែរ៕ អត្ថបទ៖ ភក្ដី



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ