Connect with us

ព័ត៌មានជាតិ

ជំងឺ​រលាក​ថ្លើម​ដោយ​មេរោគ​ប្រភេទ បេ ជា​ឃាតក​ស្ងៀមស្ងាត់​ដ៏​គួរ​ឲ្យ​ខ្លាច

បានផុស

នៅ

ជំងឺ​ថ្លើម​ប្រភេទ​បេ ជា​បញ្ហា​ដែល​យើង​ឧស្សាហ៍​ជួបប្រទះ​ញឹកញាប់ ហើយ​មាន​អត្រា​ប្រហែល​១០​ភាគ​រយ នៃ​ប្រជាជន​កម្ពុជា។

ជំងឺ​នេះ ​បង្ក​ឲ្យ​មានការ​រលាក​សាច់​ថ្លើម និង អាច​វិវត្តន៍​ទៅ​រក​សភាព​ក្រិន​ថ្លើម​បាន។ ជាពិសេស​វា​ក៏​អាច​វិវត្តន៍​ទៅជា​បញ្ហា​ដុំ​មហារីក​ថ្លើម ដែល​អាច​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត និង​ក៏​ជា​ឃាតក​ដ៏​សាហាវ​ស្ងៀម​ស្ងាត់​មួយ​ផង​ដែរ ព្រោះថា​ជាទូទៅ ៨០ ទៅ ៨៥​ ភាគរយ ​នៃ​អ្នកជំងឺ​នេះ​ គឺ​គ្មាន​រោគសញ្ញា​អ្វី​អាច​ឲ្យ​យើង​បាន​ដឹង​ជាមុន​នោះ​ឡើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) រោគសញ្ញា ៖
​រោគសញ្ញ្ញា​ដែល​កើត​អាចមាន​នៅលើ​អ្នកជំងឺ​គឺ​អាស្រ័យទៅលើ​កម្រិត ​នៃ​ការ​រលាក និង សភាព​របស់​សាច់​ថ្លើម​របស់​អ្នកជំងឺ​ផង​ដែរ (​សាច់​ថ្លើម​នៅ​ទន់​ធម្មតា​គ្រាន់តែ​មានការ​រលាក​, សាច់​ថ្លើម​រឹង និង ថ្លើម​ក្រិន​)។ នៅ​ខាងក្រោម​នេះ ​គឺជា​សញ្ញា​មួយ​ចំនួន ហើយ​មានតែ ១០ ទៅ ១៥ ភាគរយ​ នៃ​អ្នក​ជំងឺ​ថ្លើម​ប្រភេទ​បេ ដែល​ស្តែងចេញ :
– ការ​ហេវ​ហត់ ចុះខ្សោយ​កម្លាំង និង សុខភាព ​ដោយ​មិន​មាន​មូលហេតុ​ច្បាស់លាស់​
– ឡើង​លឿង​ភ្នែក និង ស្បែក​
– មាន​រោគសញ្ញា​ស្រដៀង​នឹង​ជំងឺ​ផ្ដាសាយធំ​
– មានការ​ហើមជើង​ជាដើម​…​។​

​ខ​) ការធ្វើ​រោគវិនិច្ឆ័យ ៖
​មានតែ​ការពិនិត្យ​ឈាម​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​នេះ​បាន ដោយ​ការ​រក​មេរោគ និង រាប់​ចំនួន​មេរោគ (Ag Hbs, Ac Hbs, Ac Hbc និង PCR HBV quantitatif)​។​

​គ​) ការ​ចម្លង​រោគ ៖
​មេរោគ​នេះ​អាច​ឆ្លង​តាមរយៈ​
– ការប៉ះពាល់​ឈាម​អ្នកជំងឺ​ថ្លើម​ប្រភេទ បេ​
– ពី​ម្តាយ​ដែលមាន​ផ្ទុកមេរោគ​ទៅ​កូន (​អំឡុង​មាន​ផ្ទៃពោះ និង​សម្រាល​)
– ការរួម​ភេទ​ដោយ​មិន​ប្រើប្រាស់​ស្រោមអនាម័យ​បាន​ត្រឹមត្រូវ​
– ការប្រើប្រាស់​សម្ភារៈ ឬ វត្ថុ​មុត​ស្រួច​រួមគ្នា ដែល​មាន​ការ​ដាច់​រលាត់​ចេញឈាម (​កន្ត្រៃ​កាត់​ក្រចក​, ច្រាស់​ដុសធ្មេញ​, កន្ត្រៃ​កាត់​សាច់​, ម្ជុលចាក់​…)

​ឃ​) វិធី​ការពារ ៖
​ជំងឺ​ថ្លើម​ប្រភេទ បេ ជា​ជំងឺ​មួយ​ដែល​យើង​អាច​ចៀសផុត និង​ការពារ​បាន តាមរយៈ​ការ​ចាក់​វ៉ាក់សាំង​ការពារ​មេរោគ​ថ្លើម​ប្រភេទ បេ ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួន​វេជ្ជសាស្ត្រ។ ជាទូទៅ​ការ​ចាក់​វ៉ាក់សាំង​នេះ​មាន​ចំនួន​៣​ដង ហើយ​យើង​ត្រូវ​ពិនិត្យ​ឈាម​ដើម្បី​បញ្ជាក់​ច្បាស់​ថា ខ្លួន​របស់​យើង​មាន​ប្រព័ន្ធ​ការ​ពារ​មេរោគ​នេះ​ពី​ការ​ចម្លង​។​

​ង​) វិធី​ព្យាបាល ៖
​ជំងឺ​រលាក​ថ្លើម​ប្រភេទ បេ អាច​ព្យាបាល​ជាសះស្បើយ ដោយ​តម្រូវ​ឲ្យ​ព្យាបាល​រយៈពេល​យូរ ពិសា​ថ្នាំ​ឲ្យ​បាន​ទៀងទាត់ តាមដាន​ជំងឺ​ជាប់​លាប់ ​ដោយ​គោរព​តាម​ការ​ណាត់​របស់​គ្រូពេទ្យ​។ ការ​ព្យា​បាល​ប្រសើរ​បំផុត គឺ​នៅ​ដំណាក់កាល​ថ្លើម​មិនទាន់​ក្រិន ឬ មិន​មាន​ដុំ​មហារីក​សាច់​ថ្លើម ចៀស​វាង​បណ្តែតបណ្តោយ​ឲ្យ​ជំងឺ​នេះ​កាន់តែ​ធ្ងន់ធ្ងរ និង​ពិបាក​ព្យាបាល។​

* ការព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ បេ នេះ​ គឺ​ទាមទារ​ការព្យាបាល​រយៈ​ពេល​យូរ និង មាន​ភាព​ស្មុគ​ស្មាញ​ដែរ ដូច្នេះ​អ្នក​ជំងឺ​គួរ​គប្បី​ធ្វើការ​ព្យាបាល និង តាមដាន​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​តាម​បច្ចេកទេស​វេជ្ជសាស្ត្រ។​

«​សូម​លោក លោកស្រី ​អញ្ជើញ​មក​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ដើម្បី​ទទួលបាន​ព័ត៌មាន​លំអិត​ក្បោះក្បាយ ​អំពី​វិធីសាស្ត្រ​ នៃ​ការ​ការពារ​លោកអ្នក​ ពី​មេរោគ​ថ្លើម​ប្រភេទ​បេ និង​វិធីសាស្ត្រ ​នៃ​ការ​ព្យាបាល​ទាន់ពេលវេលា ចៀសវាង​ផលវិបាក ​នៃ​ជំងឺ​នេះ ដូចជា​ ការ​រលាក​រ៉ាំរ៉ៃ​, ក្រិន​ថ្លើម​, ដុំ​មហារីក​ថ្លើម​, ទាច​ទឹក​ជាដើម​»៕​

អត្ថបទ ៖ រស្មី​

ចុចអាន៖ជំងឺ​រលាក​ថ្លើម​ដោយ​មេរោគ​ប្រភេទ សេ

ចុចអាន៖ឃើញកូនក្ដៅខ្លួន ក្អួត កុំប្រហែស អាអូនអាចកើតជំងឺរលាកថ្លើមប្រភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម