ព័ត៌មានជាតិ
ពលរដ្ឋជិត២ពាន់នាក់នៅឃុំព្រះដាក់ លើកគ្នាមកសាលាឃុំ ក្រោយអាជ្ញាធរជូនដំណឹងពីការផ្លាស់ប្ដូរទីលំនៅទៅភូមិរុនតាឯក
នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ ពលរដ្ឋប្រមាណជាជិត២០០០នាក់ រស់នៅក្នុងភូមិចំនួន៤ នៃឃុំព្រះដាក់ ស្រុកបន្ទាយស្រី បានលើកគ្នាមកសាលាឃុំដើម្បីសួរនាំករណីអាជ្ញាធរឲ្យពួកគាត់ចាកចេញពីភូមិកំណើតទៅរស់នៅភូមិរុនតាឯក។
លោក យស់ សា តំណាងពលរដ្ឋបានឲ្យដឹងថា ក្រុមការងារដែលចុះស្រង់ទិន្នន័យនោះ គឺគ្រាន់តែចង់ដឹងពីគ្រួសារដែលស្ម័គ្រចិត្តចង់ទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក។ លោកបន្តថា ពួកគាត់មិនព្រមចាកចេញពីភូមិដែលគាត់រស់នៅច្រើនជំនាន់មកហើយនោះទេ។

លោកបន្តថា ពលរដ្ឋក្នុងភូមិទាំង៤មានភូមិព្រះដាក់ អូរទទឹង ថ្នល់បណ្ដោយ និងថ្នល់ទទឹង សរុបជាង១,៧០០គ្រួសារ គឺភាគច្រើនបានអះអាងថា មិនព្រមរើផ្ទះសម្បែងទៅនៅភូមិរុនតាឯកនោះទេ។ លោកថា អ្នកភូមិមានវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់រស់នៅលើទឹកដីបុរាណនេះយូរលង់មកហើយ ហើយពួកគេមានសិទ្ធិស្របច្បាប់សម្រាប់រស់នៅមិនមែនអ្នកចំណាកស្រុកមកពីណាឡើយ។

ចំណែកលោក ភិន ថោង មេឃុំព្រះដាក់ បានឲ្យដឹងថា ក្រុមការងារតម្រង់ទិសបានចាប់ផ្តើមចុះវាស់វែងក្បាលដីនៅឃុំព្រះដាក់ចាប់ពីថ្ងៃទី២ ខែកញ្ញា មក ដោយសារបញ្ហាសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ។ ក្រុមការងារអាជ្ញាធរជាតិអប្សរា សហការជាមួយមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ចុះសួរនាំព័ត៌មានពីរឿងចេញទៅរស់នៅភូមិរុនតាឯក ស្រុកបន្ទាយស្រី។

មេឃុំព្រះដាកប្រាប់ថា នឹងសហការជាមួយភាគីពាក់ព័ន្ធដើម្បីរកដំណោះស្រាយជូនពលរដ្ឋ និងផ្តល់យោបល់តាមក្រោយទៀត តែមិនបញ្ជាក់ថាមានលទ្ធភាពបែបណានោះទេ។
នៅរសៀលថ្ងៃទី០៥ ខែតុលា នេះ មិនអាចសុំការពន្យល់ពីអាជ្ញាធរជាតិអប្សរាដែលប្រចាំការនៅភូមិសាស្ត្រនៃស្រុកបន្ទាយស្រី បានទេ។ ទោះយ៉ាងណាអាជ្ញាធរបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី៧ ខែតុលា ខាងមុខនេះអាជ្ញាធរនឹងជួបពិភាក្សាជាមួយពលរដ្ឋ ដើម្បីរកដំណោះស្រាយបន្ថែមទៀតនៅទីតាំងវត្តព្រះដាក៕
អត្ថបទ៖ កុសល


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល