ព័ត៌មានជាតិ
អគ្គិសនីកម្ពុជាប្រកាសពីការដាច់ចរន្តអគ្គិសនីនៅអនុស្ថានីយទី៨ នៅព្រឹកនេះ ហើយកំពុងស្វែងរកកំហូច
អគ្គិសនីកម្ពុជា (EDC) នៅវេលាម៉ោង ៨ និង ៣២ នាទីព្រឹក ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ នេះ បានប្រកាសពីករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី ៨ (GS8-F16) បានធ្វើឲ្យតំបន់មួយចំនួនដែលស្ថិតនៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោដាច់ចរន្តអគ្គិសនី។

តាមការជូនដំណឹងតាមផេកហ្វេសប៊ុកផ្លូវការរបស់ EDC នៅព្រឹកនេះ បញ្ជាក់ថា «នៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ០៨ និង ៣២ នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី ៨ (GS8-F16) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ ៖ (១) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (២)ផ្លូវចំការដូង សង្កាត់ដង្កោ សង្កាត់ជើងឯក និងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ»។
ពេលនេះក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូចដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត៕
អត្ថបទ ៖ នាងតូច

-
សន្តិសុខសង្គម១១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង