Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ សង្ឃឹមថា មិនមានការវាយប្រហាររាជរដ្ឋាភិបាលថា កេងចំណេញនយោបាយ ពាក់ព័ន្ធនឹងកម្មវិធីឧបត្ថម្ភប្រាក់ជូនពលរដ្ឋឡើយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបង្ការទុកមុនដោយសង្ឃឹមថា បណ្ដាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល មិនវាយប្រហាររាជរដ្ឋាភិបាលថា កេងចំណេញនយោបាយ ក្រោយពីបន្តដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ និងការរៀបចំ និងដាក់ឲ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេល​មានសម្ពាធអតិផរណ នោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ ២០២២» ក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩» នាព្រឹកថ្ងៃទី ៦ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយសង្ឃឹមថា បណ្ដាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល មិនយកបញ្ហាដែលរាជរដ្ឋាភិបាល បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ និងការរៀបចំ និងដាក់ឲ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណ ថាជាការកេងចំណេញនយោបាយនោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ហើយសង្ឃឹមថា បណ្ដាបក្សនយោបាយនានា និងសង្គមស៊ីវិល មិនយកបញ្ហានេះធ្វើជាអាវុធវាយរដ្ឋាភិបាលថា រៀបចំគម្រោងបន្តផ្ដល់សាច់ប្រាក់សម្រាប់អ្នករងគ្រោះដោយសារកូវីដ បន្ថែមទៅដោយត្រៀមបម្រុងដើម្បីអន្តរាគមន៍ សម្រាប់ផលប៉ះពាល់ទៅលើអតិផរណាថា ជាការកេងខាងនយោបាយ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការលើកឡើងខាងលើនេះ គឺគ្រាន់តែជាការបង្ការទុកមុនតែប៉ុណ្ណោះ ហើយសម្ដេចសង្ឃឹមថា មន្ត្រីពាក់ព័ន្ធនឹងត្រូវធ្វើជំរឿនជាបន្ទាន់ ជាពិសេសក្រសួងផែនការ ទៅលើប្រជាជនមានលក្ខណៈ សម្បត្តិ ដែលអាចទទួលបានការឧបត្តម្ភសាច់ប្រាក់ ក្នុងកម្មវិធីរបស់រាជរដ្ឋាភិបាលទាំងពីរ ខាងលើនេះ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញ​ដឹក​នាំកិច្ចប្រជុំត្រួតពិនិត្យការងារ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែមករា និងលើកទិសដៅការងារខែកុម្ភៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋក្នុងស្រុក​ចំនួនពីរ នៃ​ខេត្តរតនគិរី ទទួល​បាន​ស្ពាន​ដែក​បាឡេ​មួយ​ដ៏​ថ្មី​ស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ និង​អ្នក​នយោបាយ ចំអក​ឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់​ខ្នុរ​ច្បាស់ផង បែរ​ជា​តាំង​ខ្លួន​ជា​អ្នក​ជំនាញខាងកសិកម្ម

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ៧ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ១៨ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម