ព័ត៌មានជាតិ
ផ្លូវកំពត-វាលរិញ ខូចខាតជាង ២០ គីឡូម៉ែត្រ លើកជជែកក្នុងកិច្ចប្រជុំនៅក្រសួងសាធារណការ
ក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីម្សិលមិញនេះ បានរៀបចំកិច្ចប្រជុំប្រចាំសប្តាហ៍ទី១ ខែតុលា ឆ្នាំ២០២២ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងទិសដៅសកម្មភាពការងារបន្ត ដែលមានការចូលរួមពីរដ្ឋមន្រ្តីនិងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត។
ក្នុងកិច្ចប្រជុំបានពិភាក្សាដោយផ្តោតលើការងារសំខាន់ៗ ក្នុងនោះក៏បានលើកពីបញ្ហាស្ថានភាពការខូចខាតកំណាត់ផ្លូវជាតិពីកំពតទៅវាលរេញ ដើម្បីរកដំណោះស្រាយធ្វើឱ្យប្រសើរឡើងវិញ។
បញ្ហាស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ជាពិសេសកំណាត់ផ្លូវប្រវែង ២០ គីឡូម៉ែត្រ ដែលកំពុងរងការខូចខាត ត្រូវតែរកដំណោះស្រាយសម្រាប់ធ្វើឱ្យប្រសើរឡើងវិញតាមរយៈបច្ចេកទេសពិសេស។ នេះបើតាមកិច្ចប្រជុំដែលមានលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីចូលរួមដែរនោះ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនកន្លងទៅធ្លាប់លើកឡើងថា កំណាត់ផ្លូវជាតិលេខ ៣ កំពត-វាលរិញ ដែលខូចខាតអាចចាយថវិកាប្រមាណ ៦០ ទៅ ៧០ លានដុល្លារ ដើម្បីជួសជុលឲ្យល្អប្រសើរឡើងវិញដោយប្រើបច្ចេកទេសខ្ពស់។
បើតាមលោករដ្ឋមន្រ្តី កំណាត់ផ្លូវប្រវែងជាង ២០ គីឡូម៉ែត្រនេះ ធ្លាប់បានជួសជុលជាច្រើនដងមកហើយនៅតែមិនជាប់។ ប្រើប្រាស់ថវិកាពីធនាគារពិភពលោកផង ក្រុមហ៊ុនកូរ៉េសាងសង់ផងក៏នៅតែមិនជាប់បានតែមួយឆ្នាំពីរឆ្នាំខូចទៅវិញ ដោយសារភូមិសាស្រ្តតំបន់នេះដីស្អុយ។ តាមបច្ចេកទេសត្រូវខួងដីស្អុយចេញរួចធ្វើដូចគ្រឹះស្ពាន ទើបអាចធានាការប្រើប្រាស់បានរឹងមាំជាប់បានយូរ។
ក្នុងកិច្ចប្រជុំនៅក្រសួងសាធារណការកាលពីម្សិលមិញនេះ ក្រៅលើកពីបញ្ហាកំណាត់ផ្លូវជាតិលេខ ៣ ក៏បានពិភាក្សាលើការងាររួមមួយចំនួនទៀតមានដូចជា៖
១).បញ្ហាប្រឈមមួយចំនួនដែលបានកើតឡើងក្នុងអំឡុងពេលនៃការបើកឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងដំណោះស្រាយដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់ ក្នុងន័យជំរុញឱ្យការប្រើប្រាស់ផ្លូវល្បឿនលឿនអាចប្រព្រឹត្តទៅដោយរលូន និងប្រសិទ្ធភាព
២).ការធ្វើឱ្យប្រសើរឡើងការប្រមូលកម្រៃពីការប្រើប្រាស់ផ្លូវល្បឿនលឿន និងការចែករំលែកទិន្នន័យប្រតិបត្តិការ ធានាតម្លាភាពអាជីវកម្មក្រុមហ៊ុន និងសុវត្ថិភាពចរាចរណ៍ ជូនដល់ប្រជាពលរដ្ឋ តាមរយៈយន្តការបច្ចេកវិទ្យា DIP ដែលជាបច្ចេកវិទ្យាទំនើបជួយកាត់បន្ថយពេលវេលា និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ផ្លូវល្បឿនលឿន។
៣).វឌ្ឍនភាពគម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលជាផ្នែកមួយជំរុញការដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជាឱ្យកាន់តែមានលក្ខណៈល្អប្រសើរ។
៤).វឌ្ឍនភាពការងារសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងព្រះសីហនុ ដែលជាគម្រោងដ៏មានសារៈសំខាន់ជួយកាត់បន្ថយការបំពុលបរិស្ថានដោយសារទឹកកខ្វក់ និងជួយលើកស្ទួយសោភ័ណភាពក្រុងព្រះសីហនុឱ្យកាន់តែល្អប្រសើរ។
៥).ផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដោយគ្រោះទឹកជំនន់នៅតាមបណ្តារាជធានី-ខេត្ត នៅក្នុងឆ្នាំ២០២២ ដោយសារគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀង និងវិធានការបន្ទាន់សម្រាប់ការស្តារជួសជុលបន្ទាន់ឡើងវិញ
៦).វឌ្ឍនភាពការងារធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៤ ដែលកំពុងធ្វើការជួសជុលឡើងវិញស្របតាមស្តង់ដារ និងលក្ខណៈបច្ចេកទេស៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ