ព័ត៌មានជាតិ
លោក ណុប ចាន់ណារិន្ទ ៖ ការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបទបញ្ជាររបស់ប្រមុខរាជរដ្ឋាភិបាលបានល្អ គឺជាប្រសិទ្ធិភាព នៃការពង្រឹងនិតិរដ្ឋ
នៅក្នុងអំឡុងពេលចុះបំពេញការងារនៅខេត្តក្រចេះ លើវិស័យអធិការកិច្ច លោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា ការពង្រឹងនីតិរដ្ឋ មិនមែនយើងមានតែទ្រឹស្តីនោះទេ ដោយជោគជ័យរបស់វា គឺស្ថិតលើប្រសិទ្ធិភាព នៃការអនុត្តជាក់ស្តែង ចំទិសដៅ តាមច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តនានា និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យអនុវត្តន៍។

លោក ណុប ចាន់ណារិន្ទ បានថ្លែងថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានតួនាទីធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាល ប្រៀបដូចជាកញ្ចក់ឆ្លុះបញ្ចាំងពីសកម្មភាពអនុវត្តន៍។ ជាក់ស្តែងរបស់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក៏ដូចជាផ្នែកមិនមែនរដ្ឋ តាមរយៈការចុះធ្វើអធិការកិច្ចលើគ្រប់វិស័យ ក្នុងគោលដៅពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានានៅក្នុងជួររដ្ឋបាលសាធារណៈ ដើម្បីធានាការប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាពនៃថវិកា និងទ្រព្យសម្បត្តិរដ្ឋ ការពារសុវត្ថិភាពសាធារណៈ និងការពារសិទ្ធិរបស់ប្រជាពលរដ្ឋ។

សូមជម្រាបថា យោងតាមលិខិតបេសកកម្ម ដែលប្រតិភូចុះបំពេញការងារខេត្តក្រចេះនាពេលនេះ គឺអនុវត្តន៍តាមផែនការសកម្មភាពការងារ ពិសេសការចង្អុលណែនាំពីលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយផ្តោតតាមកម្មវត្ថុពីរជាសំខាន់៖ ១-ត្រួតពិនិត្យ ឬធ្វើអធិការកិច្ច លើសេវាសាធារណៈ ព្រោះគុណភាពសេវាសាធារណៈ គឺជាប្រសិទ្ធិភាព នៃការបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ។ ទី២-ត្រួតពិនិត្យកិច្ចលទ្ធិកម្មនៅក្នុងជួររដ្ឋបាល ដើម្បីលើកកំពស់ការគ្រប់គ្រងទ្រព្យសម្បតិ្តរដ្ឋ ប្រកបដោយប្រសិទ្ធភាពនៃថវិកា។

លោក ណុប ចាន់ណារិន្ទ ក្នុងនាមលោកជំទាវ ម៉ែន សំអន បានថ្លែងនូវការអរគុណចំពោះរដ្ឋបាលខេត្តក្រចេះ ដែលបានផ្តល់កិច្ចសហការឲ្យមានការ ចូលរួមពីគ្រប់វិស័យចំណុះឲ្យរដ្ឋបាលខេត្ត ដើម្បីប្រសិទ្ធិភាពការងារជូនរាជរដ្ឋាភិបាល និងកាន់តែផ្តល់ជំនឿទុកចិត្តពីប្រជាជន។
លោកបានបញ្ជាក់ជូនមន្ត្រីគ្រប់ផ្នែកទៀតថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានភារកិច្ចអប់រំ បង្ការ ទប់ស្កាត់ និងកែលំអកំហុសខុសឆ្គង ដែលក្រសួង ស្ថាប័ន អង្គភាព ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានអនុវត្តន៍កន្លងមក ដើម្បីកែលម្អ ជំរុញលើកកំពស់អភិបាលកិច្ចល្អ ដែលជាស្នូល នៃយុទ្ធសាស្ត្រចតុកោណ នៅគ្រប់ដំណាក់កាល និងការចូលរួមឲ្យបានប្រសិទ្ធិភាព តាមអភិក្រមទាំង ៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ តែម្ដង៕
អត្ថបទ៖ វិមាន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?