Connect with us

ព័ត៌មានជាតិ

ពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ស្នើក្រសួងសាធារណការ និងអាជ្ញាធរ ជួយពិនិត្យជួសជុលកំណាត់​ផ្លូវជាតិលេខ ៣៣

បានផុស

នៅ

នៅ​ថ្ងៃ​ទី ៦ ខែ​តុលា ឆ្នាំ ២០២២ នេះ ប្រជាពលរដ្ឋ បាន​ធ្វើដំណើរ​តាម​កំណាត់​ផ្លូវជាតិ​លេខ ៣៣ ​ដែល​រង​ការ​ខូចខាត​ជង្ហុក​យ៉ាង​ខ្លាំង ចាប់ពី​ភូមិ​កំពង់ត្រាច​ទី ១ ​ស្ថិត​ក្នុង​ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នោះ ស្ថានភាព​ពិបាក​ក្នុង​ការ​ធ្វើ​ចរាចរណ៍ ដោយ​បាន​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ ៣៣ តភ្ជាប់​ទៅ​នឹង​ផ្លូវជាតិ​លេខ ៣១ នេះ កំពុង​រង​ការ​ខូចខាត​ជង្ហុក​យ៉ាង​ខ្លាំង ហើយ​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​បាន​សំណូមពរ​ទៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង អាជ្ញាធរ​ពាក់ព័ន្ធ សូម​មេត្តា​ជួយ​អន្តរាគមន៍ ជួសជុល​ស្ថាបនា​ឲ្យ​បាន​ល្អ​ប្រសើរ សម្រាប់​ការ​ធ្វើដំណើរ​បាន​ស្រួល។ ព្រោះថា ផ្លូវជាតិ​លេខ ៣៣ នេះ មាន​សារៈសំខាន់​សម្រាប់​ភ្ញៀវ​ទេសចរ​ធ្វើដំណើរ​ឆ្លងកាត់​ច្រើន។​

បន្ថែម​ពី​នោះ ផ្លូវជាតិ​លេខ ៣៣ និង​ផ្លូវជាតិ​លេខ ៣១ នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ភ្ញៀវ​ទេសចរ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​លេង​កម្សាន្ត​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប និង​ខេត្ត​កំពត​ផង​ដែរ។

បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​កន្លង​មក ធ្វើ​ឲ្យ​កំណាត់​ផ្លូវជាតិ​លេខ ៣៣ តភ្ជាប់​ទៅ​នឹង​ផ្លូវជាតិ​លេខ ៣១ រង​ការ​ទ្រុឌទ្រោម និង​មាន​ជង្ហុក​យ៉ាង​ច្រើន ដោយ​ទ្រាំ​នឹង​រថយន្ត​ដឹក​ថ្ម​ធ្យូង ​រថយន្ត​ដឹក​ដី រថយន្ត​តូច-ធំ ធ្វើដំណើរ​រាប់​សិប​គ្រឿង​ជា​រៀងរាល់ថ្ងៃ ទើប​រង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​។ ទន្ទឹម​នោះ អាជ្ញាធរ ហាក់​ដូចជា​ពុំបាន​យកចិត្តទុកដាក់​មើល​កំណាត់​ផ្លូវ​នេះ​ឡើយ ទុក​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​យ៉ាង​វេទនា។

បើ​យោង​តាម​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា រយៈពេល​ប្រមាណ​ជាង ២ ខែ​មក​ហើយ ដែល​កំណាត់​ផ្លូវជាតិ​លេខ ៣៣ និង​កំណាត់​ផ្លូវជាតិ​លេខ ៣១ នេះ បាន​ត​ភ្ជាប់​ទៅ​នឹង ផ្លូវជាតិ​លេខ ៣ ឆ្ពោះ​រាជធានី​ភ្នំពេញ រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ក្នុង​នោះ​មាន​ជង្ហុក​ធំៗ​ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ និង​មាន​ទឹក​ដក់​ពេល​ភ្លៀង​ស្ទើរ​ក្លាយ​ជា​កូន​ត្រពាំង​ទៅ​ហើយ ជាហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​តាម​ម៉ូតូ និង​រថយន្ត​តូច-ធំ មួយ​ចំនួន ក៏បាន​រអ៊ូ ដោយសារ​ផ្លូវ​មាន​ជង្ហុក​ខ្លាំង​ពេក។

ប្រជាពលរដ្ឋ សំណូមពរ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ ក៏​ដូចជា អាជ្ញាធរ មេត្តា​ជួយ​មើលផ្លូវ និង​ជួសជុល​ផង​ដើម្បី​ឲ្យ​កំណាត់​ផ្លូវជាតិ​លេខ ៣៣ និង​ផ្លូវជាតិ​លេខ ៣១ ដែល​ត​ភ្ជាប់​ទៅ​នឹង​ផ្លូវជាតិ​លេខ ៣ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ ដ៏​មាន​សារៈសំខាន់​នេះ ឲ្យ​មាន​ចរាចរណ៍​បាន​ស្អាត​ឡើងវិញ៕

អត្ថបទ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

គ្រឿងញៀន
សន្តិសុខសង្គម៤ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

ព័ត៌មានជាតិ២២ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

Sokha Hotels

ព័ត៌មានពេញនិយម