ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ជំរុញអធិការកិច្ចប្រេង បង្ក្រាបបទល្មើសក្នុងវិស័យប្រេងកាត ឱ្យមានប្រសិទ្ធភាព
មន្ត្រីជាន់ខ្ពស់ ក្រសួងរ៉ែ និងថាមពល បានជំរុញឱ្យមន្ត្រីអធិការកិច្ចប្រេងកាត នៃក្រសួងរ៉ែ និងថាមពល ដែលនឹងទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ បង្ក្រាបបទល្មើសក្នុងវិស័យប្រេងកាតឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្ដីពី “មន្ត្រីអធិការកិច្ចប្រេងកាត នៃក្រសួងរ៉ែ និងថាមពល ដែលនឹងទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌” នៅថ្ងៃទី៥ ខែតុលានេះ លោកស្រី យ៉ែម កាន់នីកា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានណែនាំដល់មន្ត្រីអធិការកិច្ចប្រេងកាត ចំនួន ៧៤ រូប ឱ្យបន្តធ្វើការផ្សព្វផ្សាយច្បាប់ ស្ដីពី ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ដល់មន្ត្រីពាក់ព័ន្ធក្រោមឱវាទ និងអាជីវករទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោកស្រី យ៉ែម កាន់នីកា ផ្ដល់អនុសាសន៍បន្ត ត្រូវសហការល្អជាមួយនឹងស្ថាប័ន ឬអង្គភាពពាក់ព័ន្ធ ដើម្បីបង្ក្រាបបទល្មើសក្នុងវិស័យប្រេងកាត និងរាយការណ៍មកថ្នាក់លើ ដើម្បីសុំគោលការណ៍សម្រេចក្នុងករណីដែលបទល្មើសហួសពីវិសាលភាពរបស់ខ្លួន។ ត្រូវទប់ស្កាត់ បង្ក្រាប និងរាយការណ៍ជាប្រចាំមកថ្នាក់លើអំពីបទល្មើសក្នុងវិស័យប្រេងកាតនានា ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ជាមួយគ្នានេះ ត្រូវអនុវត្តការងារ និងបំពេញកិច្ចការរបស់ខ្លួនដោយស្មោះត្រង់ ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ប្រកាសស្ដីពី វិធាន និងបែបបទ នៃការធ្វើអធិការកិច្ចរបស់ក្រសួង ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន និងត្រូវអនុវត្តការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ