Connect with us

ព័ត៌មានជាតិ

​ទូក​ចូលរួមប្រណាំង​នៅ​ក្រុង​តា​ខ្មៅ​ ​កើន​ជិតដល់ ៩០ ទូក

បានផុស

នៅ

​លោក ចេង សំអ៊ុល ប្រធាន​មន្ទីរ​អប់រំ​យុវជននិង​កីឡា​ខេត្ត​កណ្ដាល​ និង​ជា​អនុប្រធាន​អនុគណៈកម្មការ​បច្ចេកទេសបាន​ឲ្យ​ដឹង​​ថា ចំនួន​ទូក​ដែល​ចូលរួមប្រណាំងនៅ​ក្រុង​តាខ្មៅ​បាន​កើនឡើងដល់ជិត ៩០​ទូកហើយគិតត្រឹមពេលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​កិច្ច​ប្រជុំ​​នៅព្រឹក​ថ្ងៃ​ទី ០៦ ខែ​តុលា​ ឆ្នាំ​២០២២ នេះ លោក ចេង សំអ៊ុល បានគូសបញ្ជាក់ថា ពិធី​ប្រណាំង​ទូក​នៅ​ក្រុង​តា​ខ្មៅគ្រោង​រៀប​ចំ​រយៈ​ពេល​ ២ ថ្ងៃ​ នៅ​ថ្ងៃ​ទី​២២-២៣ ខែ​តុលា ឆ្នាំ​២០២២ ខាង​មុខនេះ។ ក្នុងចំណោមទូកទាំង ៨៩ ដែល​ចូលរួមប្រណាំង មាន​ទូក​អុំ​បុរស​ចំនួន​ ៤៤​ ទូក​ ទូក​ចែវ​បុរស​ចំនួន​ ៦ ​ទូក​ ទូត​ខ្នាត​អន្តរជាតិ​ផ្នែក​បុរស​ចំនួន​ ៣៦ ​ទូក​ ទូត​ខ្នាត​អន្តរជាតិ​ផ្នែក​នារី​ចំនួន​ ៣ ​ទូក។

លោក ប៊ុន ផេង ​អភិបាលរង​ខេត្កណ្តាល​បាន​ណែ​នាំ​ដល់​សមាជិក​នៃ​អនុគណៈកម្មការ​ទាំង​អស់​ ត្រូវ​ត្រៀម​នូវ​រាល់​ខ្លឹម​សារ​សំខាន់ៗ​នៃ​បទ​បញ្ជា​ការ​ប្រណាំង​ ដើម្បី​ឲ្យ​កីឡាករ-កីឡា​ការិនីដែល​ចូល​រួម​ប្រកួត​បាន​យល់​និង​អនុវត្ត​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ព្រមទាំង​យល់ច្បាស់ពីការ​បែង​ចែក​​ចំណាត់ថ្នាក់​ទូក​ ទូកលឿន មធ្យម ទូកគូរ​ពិសេស និង​ទូក​ខ្នាត​អន្តរជាតិ។

​ជាមួយគ្នានេះ លោក​បាន​ជំរុញ​ដល់​ក្រុម​ការងារ​ទាំង​អស់​ត្រូវ​សម្រប​សម្រួល​បច្ចេកទេស និង​ត្រួត​ពិនិត្យ​ឧបករណ៍​សម្ភារៈ​សម្រាប់​បម្រើ​ក្នុង​ពិធី​ប្រណាំង​ទូក​កុំ​ឲ្យ​មាន​ការ​ថ្លោះធ្លោយ​ និង​ត្រូវ​ត្រៀម​លក្ខណៈ​សម្បត្តិ​ជា​មុន គោរព​តាម​វិន័យ សីលធម៌​​ថ្លៃថ្នូរ​ ជៀស​វាង​ភាព​យឺត​យ៉ាវឬ​បាត់​សណ្ដាប់ធ្នាប់៕

ដោយ៖​ ឌឿន​ចាន់​ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម