Connect with us

ព័ត៌មានជាតិ

៨ ខែឆ្នាំនេះ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសបាន ៤២៥០ ករណី ​

បានផុស

នៅ

រយៈពេល ៨ ខែ ឆ្នាំ ២០២២ នេះ មន្ត្រីឧទ្យានុរក្ស បាន​ចុះ​ល្បាត​ចំនួន ១៤៦៩២ លើក បង្ក្រាប​បាន​បទល្មើស​ចំនួន ៤២៥០ ករណី ដែល​ភាគច្រើន​ជា​បទល្មើស​កាប់​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ បទល្មើស​ព្រៃឈើ និង​បទល្មើស​សត្វព្រៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព​មន្ត្រី​នគរបាល​យុត្តិធម៌​ដើម្បី​ចូលរួម​ប្រឆាំង​នឹង​ការ​សម្អាត​ប្រាក់ កាលពី​រសៀល​ថ្ងៃ​ទី ០៥ តុលា នា​ខេត្ត​សៀមរាប លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​មាន​ប្រសាសន៍​ថា ក្នុងចំណោម​បទល្មើស​ចំនួន ៤២៥០ ករណី មន្ត្រី​ឧទ្យានុរក្ស បាន​ដកហូត​វត្ថុតាង​ជា​ឈើ​អារ​ចម្រុះ​ចំនួន ៧៥៨ ម៉ែត្រគូប ដកហូត​វត្ថុតាង​ជា​មធ្យោបាយ ឧបករណ៍​សម្ភារៈ ក្នុង​នោះ​រួមមាន រណា​យន្ត​ចំនួន ១៧២៤ គ្រឿង រថយន្ត ៥១ គ្រឿង ត្រាក់ទ័រ​ចំនួន ៧ គ្រឿង គោយន្ត​កន្ត្រៃ​ចំនួន ១៣៨ គ្រឿង ម៉ូតូ ១៥២ គ្រឿង ដោះ​អន្ទាក់​សត្វ​ចំនួន ២៦៥៨៨ អន្ទាក់ ដកហូត​អាវុធ​កែច្នៃ​ចំនួន ៣៤៤ ដើម បាន​ធ្វើការ​អប់រំ​កិច្ចសន្យា​ចំនួន ១១៦៧ ករណី បាន​ធ្វើ​ពិន័យ​អន្តរការណ៍​ចំនួន ២៥៨ ករណី និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ៣៥៣ ករណី។

លោក​រដ្ឋលេខាធិការ​បាន​បន្ត​ថា ក្រសួងបរិស្ថាន បាន​និង​កំពុង​អនុវត្ត​វិធានការ​ច្បាប់​ផង និង​វិធានការ​សេដ្ឋកិច្ច​ផង ដើម្បី​បង្កើន​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ ក្នុង​នោះ​បាន​ជំរុញ និង​គាំទ្រ​ទាំង​បច្ចេកទេស និង​ធនធាន​ដល់​ប្រជា​សហគមន៍ ពង្រឹង​ការ​ដាំដុះ និង​ចិញ្ចឹម​សត្វ សម្រាប់​ធ្វើការ​ផ្គត់ផ្គង់​គ្រួសារ និង​ធ្វើការ​នាំចេញ​នៅ​ហ្នឹង​កន្លែង ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​មូលដ្ឋាន។

ជាមួយ​គ្នា​នេះ លោក​រដ្ឋលេខាធិការ បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន​នេះ​គឺជា​របត់​ថ្មី​ដ៏​សំខាន់​មួយ​ដែល​កម្ពុជា​យើង​បាន​ទទួល​ចំណូល​ពី​ការ​អភិរក្ស​របស់​ខ្លួន ហើយ​បាន​និង​កំពុង​លុបបំបាត់​ទស្សនៈ​ថា ទាល់តែ​កាប់​ព្រៃឈើ​ទើបបាន​ប្រាក់ចំណូល មក​ជា​ប្រទេស​ដែល​ទទួល​បាន​ប្រាក់ចំណូល​ពី​ការពារ​និង​អភិរក្ស​ព្រៃឈើ​របស់​ខ្លួន ក្រោម​ទិស​ស្លោក​«​រក្សា​ឈើ​ឈរ​ដើម្បី​ជា​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច និង​សង្គមជាតិ»។

លោក​រដ្ឋលេខាធិការ​បាន​គូស​បញ្ជាក់​ថា «កាលដែល​កម្ពុជា​ទទួល​បាន​ជោគជ័យ​លើ​ការ​លក់​ឥណទាន​កាបូន​នេះ បាន​លើកតម្កើង​នូវ​កិត្យានុភាព​ជាតិ​កម្ពុជា លើ​ឆាក​អន្តរជាតិ ដែល​មិន​មាន​ប្រទេស​ច្រើន​ទេ​ក្នុង​ពិភពលោក​អាច​ធ្វើ​បាន និង​បាន​ទប់ទល់​ជាមួយ​នឹង​យុទ្ធនាការ​បង្ខូច​កេរ្តិ៍ឈ្មោះ​កម្ពុជា​ក្នុង​រូបភាព​ថា កម្ពុជា មាន​បទល្មើស​ព្រៃ​ឈើ​ច្រើន​ជាង​គេ​លើ​ពិភពលោក​»។

លោក​រដ្ឋលេខាធិការ​បាន​បញ្ជាក់​ថា ចាប់ពី​ឆ្នាំ ២០១៦ កន្លងមក ក្រសួងបរិស្ថាន បាន​រៀបចំ និង​កំពុង​អនុវត្ត​គម្រោង​រេដ​បូក​ចំនួន ៣ រួមមាន គម្រោង​រេដ​បូក​កែវ​សីមា គម្រោង​រេ​ដ​បូក​ក្រវាញ​ខាងត្បូង និង​គម្រោង​រេ​ដ​បូក​ព្រៃ​ឡង់។ គម្រោង​រេ​ដ​បូក​ទាំង​បី​ខាងលើ គ្របដណ្ដប់​ទៅលើ​ផ្ទៃដី​ប្រមាណ ១,២៧ លាន​ហិកតា ស្មើនឹង ១៧,៦ ភាគរយ នៃ​ផ្ទៃដី​តំបន់​ការពារ​ធម្មជាតិ​ទាំងអស់។

ក្រសួងបរិស្ថាន កំពុង​រៀបចំ​គម្រោង​រេ​ដ​បូក​បន្ថែម​ទៀត លើ​ផ្ទៃដី​ចំនួន ១,១៩ លាន​ហិកតា ដែល​នឹង​ធ្វើ​ឲ្យ​ផ្ទៃដី​គម្រោង​រេ​ដ​បូក​សរុប​នឹង​មាន​ចំនួន ២,៤៦ លាន​ហិកតា (​ស្មើនឹង ៣៤,១ ភាគរយ នៃ​ផ្ទៃដី​តំបន់​ការពារ​ធម្មជាតិ​ទាំងអស់​)។

ជាមួយ​គ្នា​នេះ​ដែរ លោក​រដ្ឋលេខាធិការ បាន​លើកឡើង​ទៀត​ថា ក្រសួងបរិស្ថាន​មាន​មន្ត្រី​នគរបាល និង​មន្ត្រី​អនុវត្ត​ច្បាប់​សរុប​ជាង ១ ៤២២ នាក់​ហើយ រហូត​មក​ដល់​ពេលនេះ ខេត្ត​ដែល​មាន​តំបន់​ការពារ​ធម្មជាតិ​ចំនួន ១៤ ហើយ ដែល​មន្ត្រី​នគរបាល​យុត្តិធម៌ និង​មន្ត្រី​អនុវត្ត​ច្បាប់​របស់​ក្រសួងបរិស្ថាន​សរុប​ចំនួន​ជាង ៧០០ រូប ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព​លើ​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ក្នុង​បទល្មើស​ធនធានធម្មជាតិ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ និង​បទល្មើស​ជួញដូរ​សត្វព្រៃ​ខុសច្បាប់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម