ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀងជន់លិចផ្ទះសម្បែងជាង ៤០០ ខ្នង និងដំណាំកសិកម្មជាង ៣៤០០ ហិកតា នៅខេត្តព្រះវិហារ
យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២២ នេះ ជំនន់ទឹកភ្លៀងបានបណ្តាលឲ្យជន់លិចផ្ទះសម្បែងចំនួន ៤២៦ ខ្នងផ្ទះ ស្មើនឹង ១,៩១៥ គ្រួសារ និងដំណាំកសិកម្ម បានរងផលប៉ះពាល់ដល់ស្រូវរដូវវស្សាជាង ៣,៤២១ ហិកតា ស្មើនឹង ១,៦៨៧ គ្រួសារ ក្នុងនោះផ្ទៃដីខូចខាតចំនួន ៥១៤ ហិកតា, ដំណាំឧស្សាហកម្ម រងផលប៉ះពាល់ចំនួន ៦៣៩ ហិកតា ស្មើនឹង ៣០៥ គ្រួសារ ក្នុងនោះខូចខាត ១៨២ ហិកតា។

ជាមួយគ្នានេះដែរ ជំនន់ទឹកភ្លៀង បណ្ដាលឲ្យលិចផ្លូវជាតិ និងផ្លូវខេត្ត ប្រវែង ៦៣០ ម៉ែត្រ ផ្លូវលំជនបទប្រវែង ១០,៦២៤ ម៉ែត្រ ក្នុងនោះខូចខាត ៤៥០ ម៉ែត្រ និងស្ពាន ០២ កន្លែង រងការជន់លិច។

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានចូលរួមសោកស្ដាយយ៉ាងក្រៃលែងជាមួយបងប្អូនប្រជាពលរដ្ឋទទួលរងគ្រោះដោយទឹកជំនន់ដែលជាគ្រោះធម្មជាតិបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ធ្វើឲ្យមានការលិចលង់ដល់ផលដំណាំ ផ្ទះសម្បែង និងបាត់បង់នូវទ្រព្យសម្បត្តិ បង្កឲ្យរងផលប៉ះពាល់ដល់ជីវភាព និងការរស់នៅប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ក្នុងឱកាសចុះពិនិត្យសិក្សាពីស្ថានភាពទឹកជំនន់ ក្រោយពីទឹកស្ទឹងសែនបន្ដហក់ឡើងយ៉ាងគំហុក និងនាំយកអំណោយផ្ដល់ជូនពលរដ្ឋរងការលិចលង់ផ្ទះសម្បែងនៅចំណុចអូរបាក់ ក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីថ្ងៃទី ០៥ តុលា លោក គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋត្រូវគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នា លើសពីនេះ ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះសត្វអាសិរពិស និងកុំឲ្យមានការធ្វេសប្រហែសចំពោះកូនចៅតូចៗ ដើម្បីបង្ការគ្រោះថ្នាក់ដោយយថាហេតុ។ បន្ថែមពីនេះនៅពេលមានហេតុការណ៍អាក្រក់ណាមួយកើតឡើង ត្រូវប្រញាប់រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍សង្គ្រោះឲ្យបានទាន់ពេលវេលា៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ