ព័ត៌មានជាតិ
សម្ដេចតេជោ ៖ បក្សនយោបាយទាំងអស់ ពិតជាដើរតួនាទីសំខាន់ចូលរួមធ្វើឲ្យប្រសើរឡើង នូវនិរន្តភាពបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានលើកឡើងថា គណបក្សនយោបាយទាំងអស់ ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមធ្វើឲ្យប្រសើរឡើងនូវនិរន្តភាពបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីបើកសន្និសីទគណបក្សអន្តរជាតិ ក្រោមប្រធានបទ «គោលនយោបាយបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព» ដែលធ្វើឡើងដោយប្រព័ន្ធអនឡាញ នៅរសៀលថ្ងៃទី ៦ ខែតុលានេះថា ក្នុងនាមប្រជាជន និងគណបក្សប្រជាជនកម្ពុជា សម្ដេចសូមថ្លែងនូវការអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះគណបក្សរុស្ស៊ីរួបរួម ដែលប្រារព្ធខួបលើទី ២១ និងសូមប្រសិទ្ធពរឲ្យគណបក្សនេះសម្រេចបាននូវបេសកកម្មដ៏ថ្លៃថ្លា ជាប្រវត្តិសាស្រ្ដរបស់ខ្លួន។
នៅក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះលោក ឌីមីទ្រី មេដវេដេវ ប្រធានគណបក្សរុស្ស៊ីរួបរួម ដែលបានរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះ ដើម្បីផ្លាស់ប្ដូរទស្សនៈ និងបទពិសោធន៍ពាក់ព័ន្ធនឹងបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព សំដៅរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏ធំរបស់មនុស្សជាតិ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងស្ថានភាព ដែលពិភពលោកមានបញ្ហាប្រឈមជាច្រើន គណបក្សនយោបាយទាំងអស់ ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមធ្វើឲ្យប្រសើរឡើងនូវនិរន្តភាពបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាធានាបាននូវការលើកកម្ពស់ជីវភាព សុខុមាលភាព និងវិបុលភាពរបស់ប្រជាពលរដ្ឋ និងភពផែនដីទាំងមូល ផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក