Connect with us

ព័ត៌មានជាតិ

ចោទប្រកាន់នាយប៉ុស្តិ៍ រំលោភ​ក្មេង​ស្រី​អាយុ ១៣ ឆ្នាំ​ បញ្ចប់​រឿងត្រឹម​ប្រាក់​សំណង ៦ លាន

បានផុស

នៅ

ខេត្តរតនគិរី៖ មន្ត្រីនគរបាលជា​នាយប៉ុស្តិ៍​នៅ​ខេត្ត​រតនគិរី​មួយរូបរង​ការ​ចោទ​ប្រកាន់ ល្បួងលួងលោមក្មេងស្រីជាអនីតិជនក្រោមអាយុ១៥ឆ្នាំ យកទៅផ្ទះសំណាក់រួមភេទបានសម្រេច កាលពីវេលាម៉ោងប្រហែល១០និង០០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​ក្រុង​បានលុង ខេត្តរតនគិរី។

ក្រោយកើតហេតុអាណាព្យាបាលក្មេងស្រីរងគ្រោះបានស្វះស្វែងរកជំនួយផ្នែកច្បាប់ ដើម្បីដាក់ពាក្យបណ្តឹង តែ​ត្រូវបានលោកនាយប៉ុស្តិ៍​រូបនោះ​ សុំការសម្រួលដោយសុំសងសំណងជាប្រាក់ដើម្បីបញ្ចប់រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះមានឈ្មោះ ម.ល អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មានកំណើត កើតថ្ងៃទី៣ ខែមីនា ឆ្នាំ២០០៧ នៅភូមិចងរា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី បច្ចុប្បន្នរស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ចំណែក​ជនសង្ស័យ​​រង​ការ​ចោទ​ប្រកាន់​ឈ្មោះ ទួន មេសា តួនាទីជានាយប៉ុស្តិ៍ច្រករបៀងភូមិភិ។

ប្រភពបន្តថា ក្នុងរឿងហេតុមន្ត្រីនគរបាល​នោះ​អាង​មានខ្សែធំនៅក្នុងស្នងការនគបាលខេត្តរតនគិរី មិនគោរព​ការ​សន្យា​ទើបនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រុមគ្រួសារក្មេងរងគ្រោះមកដាក់ពាក្យបណ្តឹងសារជាថ្មី។ ប្រភពទម្លាយប្រាប់ឲ្យដឹងថា មានការចេញមុខជួយចរចាដោយសម្ងាត់ពីមន្ត្រីនគរបាលថ្នាក់ធំនៅក្នុងស្នងការដ្ឋាននគរបាលខេត្តរតនគិរី ព្រមសងសំណងជាលុយ ដោយមិនឲ្យអាណាព្យាបាលក្មេងរងគ្រោះទម្លាយរឿងចេញទៅខាងក្រៅឡើយ។

ប្រភពដែលស្និទ្ធនឹងក្មេងស្រីបានបង្ហើបឲ្យដឹងថា ក្មេងស្រីរងគ្រោះទទួលបានលុយចំនួន៦លានរៀល។ ពាក់ព័ន្ធករណីរឿងនេះអ្នកសារព័ត៌មានបានខលទូរសព្ទសុំការបំភ្លឺ ពីលោក ទួន មេសា ដោយលោកបញ្ជាក់យ៉ាងខ្លីថា៖ “នេះជារឿងចោទប្រកាន់ទេ ពីព្រោះគេស្រលាញ់លោក ហើយលោកមិនព្រមស្រលាញ់ ទើបគេប្ដឹងចោទប្រកាន់លោកតែម្ដងទៅ”។

ចំណែកលោក ស្រី ឧត្តមសេនីយ៍ត្រី កែវ ដាវី ស្នងការរងទទួលផែនជួញដូរ ការពារអនិត្តិជន និងយិនឌ័រ បានបញ្ជាក់ថា ជនរងគ្រោះបានដាក់ពាក្យបណ្តឹងដែរ តែដាក់បានប៉ុន្មានម៉ោងអាណាព្យាបាលក៏ដកពាក្យបណ្តឹង​ទៅវិញ ហើយមិនពាក់ព័ន្ធនឹងការរំលោភអីនោះទេ ដោយគាត់ខឹងក៏ធ្វើអញ្ចឹងទៅដោយខាងម្តាយគេមកដកវិញ។

ដោយឡែកលោក ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បានមានប្រសាសន៍ថា ករណីនេះមានពិតមែន តែខាងជំនាញកំពុង​អនុវត្តតាមនិតិវិធី។

ជុំវិញករណីនេះ លោកនាយប៉ុស្តិ៍នគរបាលប្រចាំច្រករបៀងភូមិភិ លួងលោមក្មេងស្រីអាយុ១៣ឆ្នាំ រួមភេទបានសម្រេចខាងលើនេះ ក្រុមអ្នកសារព័ត៌មានយើងនឹងខិតខំស្រាវជ្រាវ បំភ្លឺបន្ថែមទៀតឲ្យកាន់តែច្បាស់នៅលេខក្រោយទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កំណើន​ឱកាស​ការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

រាជធានីភ្នំពេញ៖ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០% បើប្រៀបធៀបឆ្នាំ២០២៣ និងឆ្នាំ២០២៤

ព័ត៌មានជាតិ៩ ម៉ោង មុន

សហជីព​នៅ​កម្ពុជា និង​ប្រជាពលរដ្ឋ​ថា លិមគិមយ៉ា គ្មាន​តម្លៃ​នឹង​ឱ្យ​រដ្ឋាភិបាលសម្លាប់ទេ ព្រោះ​ជា​អ្នក​នយោបាយ​គ្មាន​សំឡេង

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះរាជ​ដំណាក់​ស្តេច ជា​កន្លែងកត់ត្រា ទុក​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​ក្រោយ

អត្ថាធិប្បាយ១០ ម៉ោង មុន

បណ្ឌិត គិន ភា៖ ៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលធំៗចំនួន៩ជូនប្រជាជាតិកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម