ព័ត៌មានជាតិ
ពលរដ្ឋ ១១២ គ្រួសារទៀត ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន
ប្រជាពលរដ្ឋចំនួន ១១២ គ្រួសារបន្ថែមទៀតដែលរងការប៉ះពាល់ដោយសារទឹកជំនន់បានទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅព្រឹកថ្ងៃទី ៦ ខែតុលា ២០២២តាមរយៈលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/IMG_20221006_152253_601-1024x682.jpg)
ក្រុងសិរីសោភ័ណ មាន៧សង្កាត់ ស្មើរនិង២៩ភូមិ គិតមកត្រឹមថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២២នេះ ទឹកស្ទឹងសិរីសោភ័ណបានហក់ឡើងខ្លាំងបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ មានចំនួន ៥៩៤ខ្នងផ្ទះ មនុស្សរាយសរុបមានចំនួន២,៦២១នាក់ ស្រី១,៤១៨នាក់ កុមារមានចំនួន១៣៨នាក់ ក្នុងនោះគ្រួសារដែលមករស់នៅទីទួលសុវត្តិភាពមាន៩ទីតាំងមានចំនួន៩៣គ្រួសាររស់នៅជាមួយសាច់ញាតិមានចំនួន ២២គ្រួសារផលប៉ះពាល់ដំណាំកសិកម្ម រួមមានស្រូវ១,៥២៨ហិកតា ដំណាំរួមផ្សំ១៤ហិកតា សាលារៀន៣ ក្នុងនោះមាន សាលាសែសិន សាលាកន្ទួត សាលាកោះពងសត្វ ប៉ះពាល់ផ្លូវ មាន៦៣ខ្សែមានប្រវែង៣៨,៧៣០ម៉ែត្រ ផលប៉ះពាល់ខាងលើកងកំលាំងទាំង៣ស្ថប័ណ្ណតាមដានជាប់ជាប្រចាំ។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/IMG_20221006_152458_961-1024x768.jpg)
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យថា ទូទាំងខេត្តបន្ទាយមានជ័យនេះ ទឹកជំនន់ បង្កឲ្យប៉ះពាល់ប្រជាពលរដ្ឋ សរុបមានចំនួន ជាង ៨.០០០គ្រួសារ ក្នុងនោះមាន ៤៦៥គ្រួសារ បានជម្លៀសទៅទីទួលសុវត្ថិភាព លង់ទឹកស្លាប់១៤នាក់ប៉ះពាល់ស្រូវជាង៣ម៉ឺនហិកតា ដំឡូងមីជាង ៩០០ហិកតា វត្តអារាមចំនួន២២ សាលារៀន៤១ មណ្ឌលសុខភាពចំនួន៣ និងផ្លូវគ្រប់ប្រភេទចំនួន ២៧៣កន្លែងខ្សែ ស្មើនឹងប្រវែង ១៧២, ២៣៣ ម៉ែត្រផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច