ព័ត៌មានជាតិ
នៅអាសុី កម្ពុជា ជាប្រទេសមានអ្នកកើតជំងឺសរសៃឈាមបេះដូងច្រើនជាងគេ
បើតាមរបាយការណ៍អង្គការសុខភាពពិភពលោកបង្ហាញថា កម្ពុជា ជាប្រទេសក្នុងតំបន់អាសុី ដែលមានករណីជំងឺស្ទះសរសៃឈាមបេះដូងច្រើនជាងគេ ដោយក្នុងចំណោម ១០ម៉ឺននាក់ រកឃើញមនុស្ស ១២៨នាក់ បាត់បង់ជីវិតដោយសារជំងឺនេះ។ នេះបើតាមប្រសាសន៍របស់ លោកសាស្ត្រាចារ្យ សុខ ជួរ ប្រធានដេប៉ាតឺម៉ង់ជំងឺបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត ក្នុងបទសម្ភាសជាមួយកម្ពុជាថ្មី។

លោកវេជ្ជបណ្ឌិត បានឱ្យដឹងថា ជំងឺស្ទះសរសៃឈាមបេះដូង ច្រើនកើតមានចំពោះប្រជាជនក្នុងប្រទេសកំពុងអភិវឌ្ឍន ជាពិសេស ប្រទេសដែលមានចំណូលមធ្យម ឬក៏មធ្យមកម្រិតទាប ដែលមានរហូតដល់ទៅ ៨០ភាគរយ ដោយអះអាងបន្ថែមថា គឺដោយសារតែកត្តានៃការផ្លាស់ប្តូរទម្លាប់នៃការរស់នៅ។ ក្នុងនោះ លោកវេជ្ជបណ្ឌិតលម្អិតទៀតថា កត្តាផ្លាស់ប្តូរពីទម្លាប់ទទួលទានអាហារសុខភាព មកទទួលទានអាហារកែច្នៃ ឬfast food បូករួមការជក់បារី មិនសូវធ្វើសកម្មភាព និងស្រណុកពេកជាដើម ក៏ជាដើមហេតុដែលបង្កឱ្យប្រឈមនឹងជំងឺនេះផងដែរ។
មូលហេតុដែលបណ្តាលឱ្យមានជំងឺស្ទះសរសៃឈាមបេះដូង អ្នកឯកទេសរោគបេះដូងរូបនេះ បានបញ្ជាក់ថា ischemic heart disease ឬហៅម៉្យាងទៀតថា coronary artery heart disease គឺជាមូលហេតុចម្បង ដែលសម្លាប់មនុស្សលើពិភពលោក។ លោកបញ្ជាក់ដោយយោងតាមរបាយការណ៍ អង្គការសុខភាពពិភពលោក ឱ្យដឹងថា ជារៀងរាល់ឆ្នាំមនុស្សប្រហែល ៣៦លាននាក់ ស្លាប់ដោយសារជំងឺមិនឆ្លង (ជំងឺបេះដូង ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺក្រិនសួតរុាំរៃផ្សេងៗ ជាដើម -ល-) ហើយមានដល់ទៅ ១៧លាននាក់ ស្លាប់ដោយសារជំងឺបេះដូងសរសៃឈាម។
បើតាមរបាយការណ៍ព្យាបាលរបស់ មជ្ឈមណ្ឌលព្យាបាលនៃជំងឺបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត្រកន្លងមក អ្នកជំងឺសរសៃឈាមបេះដូង ច្រើនមានទំនាក់ទំនងជាមួយ ជំងឺលើសឈាមជាចម្បង បន្ទាប់មកការជក់បារី និងជំងឺទឹកនោមផ្អែម។ ករណីដែលសម្បូរជាងគេ គឺការកើតឡើងនៃដុំខ្លាញ់ ក្នុងសរសៃឈាមបេះដូង (athérosclérose ) កំណកខ្លាញ់នេះ បើមិនធ្វើការព្យាបាលឱ្យបានត្រឹមត្រូវទេ នឹងធ្វើឱ្យការកកស្ទះកាន់តែកើនឡើងក្នុងសរសៃឈាម បណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិត។
លោកវេជ្ជបណ្ឌិតបញ្ជាក់ទៀតថា ជំងឺគាំងបេះដូង ខុសគ្នាពីជំងឺស្ទះសរសៃឈាមបេះដូង ហើយការសង្គ្រោះបឋម ចំពោះអ្នកជំងឺស្ទះសរសៃឈាមបេះដូង មិនអាចប្រើវិធីសាស្ត្រតែមួយនឹងអ្នកជំងឺគាំងបេះដូងនោះទេ។ ដោយតម្រូវឱ្យអ្នកដែលនៅជិតស្និតបំផុត ត្រូវបញ្ចូនអ្នកជំងឺទៅរកការសង្គ្រោះពីមន្ទីរពេទ្យដែលមានលទ្ធភាព មិនឱ្យលើសពី មុន ៣ម៉ោង – មុន ៦ម៉ោង។
ជំងឺសរសៃឈាមបេះដូង ជាបញ្ហានៃការស្ទះសរសៃឈាមដែលទៅចិញ្ចឹមសាច់ដុំបេះដូង អ្នកជំងឺអាចនឹងសង្គ្រោះមិនបាន បើសិនជាមិនមានការព្យាបាលទាន់ពេលវេលា។ លោកវេជ្ជបណ្ឌិត បានលើកឡើងពីក្តីព្រួយបារម្ភមួយទៀត ពីកត្តានៃកម្រិតយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជា លើបញ្ហាសុខភាព ពោលគឺកន្លងមក តែងតែមានការមកទទួលការព្យាបាលយឺតយ៉ាវ ដែលធ្វើឱ្យការសង្គ្រោះមានការលំបាកខ្លាំង៕
អត្ថបទដោយ ៖ សុធាវី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ