Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី ណែនាំឱ្យជួសជុល តុបតែងវិថីនានា ខណៈកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះកិច្ចប្រជុំធំៗ

បានផុស

នៅ

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានធ្វើការណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ តុបតែងលំអ បំពាក់ភ្លើងពណ៌ ផ្កាភ្ញី តាមបង្គោលភ្លើង សួនច្បារ និងដងផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ លាបថ្នាំខឿនចែកទ្រូងផ្លូវ ព្រមទាំងជួសជុលផ្លូវសំបុកមាន់ រៀបការ៉ូឡា ដាក់លូនៅទីតាំងមួយចំនួនដែលរងការខូចខាត ពិសេសរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមហាវិថីឈ្នះឈ្នះ និងកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញរហូតដល់ព្រំប្រទល់ខេត្តកណ្ដាល ជាមួយនឹងការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចូលរួមសហការ ខណៈដែលយើងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលៗមួយចំនួន នៅ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំ ធ្វើឡើងនារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យត្រៀមសហការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ និងការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ក្រោយបញ្ចប់រដូវវស្សាយើងតែងតែធ្វើការជួសជុលផ្លូវឡើងវិញ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ តែសម្រាប់ឆ្នាំនេះពិសេស គឺយើងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល និងការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ថែមទៀត ដែលការងារនេះយើងត្រូវតែយកចិត្តទុកដាក់អោយបានខ្ពស់។

លោកឃួង ស្រេង បន្ថែមថា ការងារមួយនេះមិនមែនពឹងតែលើមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញនោះទេ ដាច់ខាតត្រូវតែមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ សហការ និងចូលរួម ទើបការងារនេះដំណើរការទៅដោយរលូន ដូចជាត្រូវត្រួតពិនិត្យមើល ផ្លូវ លូ អំពូលភ្លើងដែលខូច របាំងថ្មពុះចែកទ្រូងផ្លូវដើម្បីរាយការណ៍ឱ្យមានការជួសជុលឡើងវិញ។

លោក ឃួង ស្រេង បានបញ្ជាក់ថា ដូច្នេះការងារដែលយើងត្រូវអនុវត្តនោះ គឺរួមគ្នាធ្វើយ៉ាងណាឱ្យភ្នំពេញមានសោភណ្ឌភាពស្រស់ស្អាត ដើម្បីទទួលប្រតិភូដល់ជាង៤០ប្រទេស ដែលត្រូវមកប្រជុំនៅរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កំណាត់ផ្លូវចំនួន ៥៦ខ្សែ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងជួសជុលកែលំអឱ្យប្រសើរឡើង។ មហាវិថីធំៗ មានដូចជា ផ្លូវស៊ីសុវត្ថិ ផ្លូវ៤៧ សហព័ន្ធរុស្ស៊ី ផ្លូវជាតិ៦អា និងផ្លូវមេគង្គជាដើម ហើយការងារនឹងត្រូវបញ្ចប់១០០% ចុងខែនេះ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៥ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម