Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តស្វាយរៀងជំរុញសារព័ត៌មានផ្សាយតែរឿងពិត និងរួមគ្នាប្រឆាំងព័ត៌មាន​ក្លែងក្លាយ

បានផុស

នៅ

(ស្វាយរៀង)៖ លោក អេង អភិបាលរងខេត្តស្វាយរៀង បានថ្លែងជំរុញដល់អ្នកសារព័ត៌មានទាំងអស់ត្រូវផលិតព័ត៌មាន​ដែលច្បាស់ការ និងទុកចិត្តបាន ព្រមទាំងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថ្លែងបែបនេះ ខណៈដែលអញ្ជើញចូលរួមសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀង នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។

លោក ម៉ែន អេង បានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ទាំងអស់ត្រូវ ចូលរួមជាកែវភ្នែកយុត្តិធម៌ តាមរយៈការផ្សព្វ​ផ្សាយនូវព័ត៌មានពិត តាមពាក្យស្លោក “អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត” ហើយការចូលរួម​គ្រប់ដំណើរការរបស់សង្គមជាតិ គឺមានតម្លៃពង្រឹងបាននូវ ស្មារតីភាពជាម្ចាស់ប្រទេស ដោយមិនចាំបាច់មាន​ទស្សនៈខាងក្រៅណាផ្តួចផ្តើម វាយតម្លៃ ឬសម្រេចជំនួសយើងនោះឡើយ។

ជាមួយគ្នានេះ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរព័ត៌មានខេត្តស្វាយរៀង ដែបានខិតខំចុះយកព័ត៌មាន ផលិត ផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាការផ្សាយផ្ទាល់​រាល់ព្រឹត្តិការណ៍នានា។

លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង ក៏បានជំរុញដល់អ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត ច្បាស់លាស់ តាមពាក្យស្លោក “ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន” ហើយជៀសវាងការផ្សព្វផ្សាយ​ព័ត៌មាន​បែបញុះញង់បង្កវឹកវរដល់សន្តិសុខសង្គម ជាពិសេសរាល់ការផ្សព្វផ្សាយព័ត៌មានត្រូវស្រង់ប្រភពឱ្យបាន​ច្បាស់លាស់ គ្រប់ជ្រុងជ្រោយយកជាការបាន។

ទន្ទឹមនឹងនេះ លោក កែវ ច័ន្ទលី បានថ្លែងអំណរគុណចំពោះលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង  ដែលបានជួប​សំណេះសំណាល លើកទឹកចិត្ត ផ្តល់តម្លៃដល់អ្នកសារព័ត៌មាន ជាពិសេសយកចិត្តទុកដាក់ និងផ្ដល់អនុសាសន៍ល្អៗផងដែរ៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម