ព័ត៌មានជាតិ
ការសិក្សាថ្មីរកឃើញថា យុវជនកម្ពុជាអាយុពី១៥-២៥ឆ្នាំ មានអត្រាឆ្លងអេដស៍ថ្មីខ្ពស់រហូតដល់៤១ភាគរយ
តាមការសិក្សាថ្មីនៅឆ្នាំ២០២១បានរកឃើញថា ក្នុងចំណោមយុវជនកម្ពុជាអាយុពី១៥-២៥ឆ្នាំ មានអត្រាឆ្លងអេដស៍ថ្មី ប្រមាណ ៤១ភាគរយ ដែលជាអត្រាមួយខ្ពស់គួរឱ្យព្រួយបារម្ភ។
លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៧តុលានេះថា តាមការសិក្សាឆ្នាំ២០២១បានបង្ហាញឱ្យឃើញថា អ្នកឆ្លងមេរោគអេដស៍ថ្មីមានចំនួនប្រមាណ១.១០០នាក់ ក្នុងមួយឆ្នាំ និងអ្នកស្លាប់ដោយសារជំងឺអេដស៍មានចំនួនប្រមាណ ១.១០០នាក់ ក្នុងមួយឆ្នាំ។

លោកបានបន្តទៀតថាក្នុងនោះអ្នកឆ្លងមេរោគអេដស៍ថ្មីមានប្រមាណ៧៧ភាគរយ ស្ថិតក្នុងចំណោមប្រជាជនគន្លឹះ ដែលរួមមាន បុរសរួមភេទជាមួយបុរស(MSM) មានអត្រាប្រវ៉ាឡង់ប្រមាណ ៤ភាគរយ អ្នកបំប្លែងភេទ (TG) មានអត្រាប្រវ៉ាឡង់ប្រមាណ ៩.៦ភាគរយ ស្ត្រីបម្រើក្នុងសេវាកំសាន្ត (EW) មានអត្រាប្រវ៉ាឡង់ប្រមាណ ៤.៩ភាគរយ អ្នកប្រើប្រាស់គ្រឿងញៀន (PWUD) មានអត្រាប្រវ៉ាឡង់ប្រមាណ ៥.៧ភាគរយ។
លោកបានបន្ថែមថាជាមួយគ្នានេះដែរតាមការសិក្សា ក៏បានរកឃើញផងដែរថា ក្នុងចំណោមយុវជន អាយុពី១៥-២៥ឆ្នាំ មានអត្រាឆ្លងអេដស៍ថ្មី ប្រមាណ ៤១ភាគរយ ហើយការយល់ដឹងអំពីមេរោគអេដស៍ និងជំងឺអេដស៍ក្នុងចំណោមយុវជន មានការធ្លាក់ចុះក្រោម៣០ភាគរយ។

លោកបានបញ្ជាក់ថាស្របតាមគោលនយោបាយជាតិស្តីពីគោលដៅការអភិវឌ្ឍន៍ ប្រកបដោយនិរន្តភាព (SDG) របស់រាជរដ្ឋាភិបាល ការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ នៅតែជាកិច្ចការអាទិភាព តាមរយៈការខិតខំប្រែងប្រឹងក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ទាំងផ្នែកបង្ការ និងថែទាំ ដោយមានការចូលរួមពីគ្រប់ពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដើម្បីឈានសម្រេចបាននូវគោលដៅជាតិ ក្នុងការលុបបំបាត់អេដស៍ដែលជាបញ្ហាសុខភាពសាធារណៈ ក្នុងឆ្នាំ២០២៥។
លោកបានឱ្យដឹងទៀតថាឈរលើសរសរស្តម្ភបី រួមមាន មគ្គុទេសភាព (leadership) ជាដៃគូ (partnership) និងការវិនិយោគ (investment) លោក ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំ សម្របសម្រួលគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្តជាសមាជិក ដៃគូជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិល ខិតខំរិះរកគ្រប់វិធីសាស្រ្តក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងមេរោគអេដស៍ ឆ្ពោះទៅលុបបំបាត់ការឆ្លងថ្មីនៃមេរោគអេដស៍ ដោយសម្រេចឱ្យបាននូវគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។
គួរបញ្ជាក់ថាតាមការប៉ាន់ប្រមាណតាមបែបវិទ្យាសាស្រ្ត ក្នុងឆ្នាំ២០២២នេះកម្ពុជានឹងមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណជា ៧៤ ០០០នាក់នៅទូទាំងប្រទេស៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ