ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ៖ ទិសដៅយុទ្ធសាស្រ្ដចំនួនពីរ ត្រូវបានដាក់ចេញដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពនៃសេវាយុត្តិធម៌
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានអះអាងថា ក្រសួងយុត្តិធម៌ បានដាក់ចេញនូវទិសដៅយុទ្ធសាស្រ្ដចំនួនពីរ ដើម្បីសម្រេចនូវគោលបំណងក្នុងការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃសេវាយុត្តិធម៌នៅកម្ពុជា។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងយុត្តិធម៌” នាព្រឹកថ្ងៃទី ៧ ខែតុលានេះថា ដើម្បីសម្រេចនូវគោលបំណង ក្នុងការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃសេវាយុត្តិធម៌នោះ គឺក្រសួងយុត្តិធម៌ បានដាក់ចេញនូវទិសដៅយុទ្ធសាស្រ្ដចំនួនពីរ។ ទីមួយ. ការកែទម្រង់ច្បាប់ និងទីពីរ. ការកែទម្រង់ប្រព័ន្ធយុត្តិធម៌។
លោក ជិន ម៉ាលីន បានថ្លែងថា ការកែទម្រង់ច្បាប់ គឺផ្ដោតទៅលើការរៀបចំក្របខណ្ឌច្បាប់ និងគោលនយោបាយ ដែលចាំបាច់ និងសារៈសំខាន់សម្រាប់ប្រព័ន្ធយុត្តិធម៌។ ក្នុងនោះ មានការធ្វើវិសោធនកម្មច្បាប់ចាស់, មានការរៀបចំនូវច្បាប់ និងគោលនយោបាយថ្មីមួយចំនួន។
ចំណែកឯការកែទម្រង់ប្រព័ន្ធយុត្តិធម៌វិញ គឺផ្ដោតទៅលើការកែទម្រង់ប្រព័ន្ធតុលាការ តាមរយៈការរៀបចំនូវធនធានមនុស្ស ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដំណើរការនីតិវិធី គុណភាពនៃការសម្រេចសេចក្ដី និងការអនុវត្តនៃសេចក្ដីសម្រេចរបស់តុលាការ ជាដើម។
លោករដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ថា «ការកែទម្រង់ប្រព័ន្ធយុត្តិធម៌មួយទៀត គឺផ្ដោតទៅលើគេហៅថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រួមមាន យន្តការនៃការរៀបចំការងារសន្ទានុកម្ម ក៏ដូចជាយន្តការនៃការផ្ដល់ជំនួយផ្នែកច្បាប់ ជាដើម»។
លោក ជិន ម៉ាលីន បានបញ្ជាក់ទៀតថា ការកែទម្រង់នូវចំណុចទាំងពីរខាងលើនេះ គឺមានទិសដៅសម្រេចឲ្យបាននូវគោលបំណងពង្រឹងគុណភាព និងប្រសិទ្ធភាពសេវាយុត្តិធម៌ ហើយដើម្បីសម្រេចនូវចក្ខុវិស័យវែងឆ្ងាយរបស់យើង គឺការធានាបាននូវយុត្តិធម៌សម្រាប់ទាំងអស់គ្នា ដោយមិនទុកនរណាម្នាក់ចោល៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច