Connect with us

ព័ត៌មានជាតិ

តោះ! មក​ស្គាល់​សាកលវិទ្យាល័យ​នៅ​ខេត្តបាត់ដំបង សម្រាប់​សិស្ស​បន្ត​មហាវិទ្យាល័យ

បានផុស

នៅ

ក្រៅ​ពី​រាជធានី​ភ្នំពេញ នៅ​ក្នុង​ខេត្ត​បាត់​ដំបង​មាន​គ្រឹះស្ថាន​ឧត្តម​សិក្សាសម្រាប់​សិស្សសិក្សាគ្រប់មុខជំនាញ​។ គ្រឹះស្ថាន​ឧត្តម​សិក្សា​​នៅ​ខេត្ត​បាត់ដំបងមួយ​ចំនួន ក៏​​ជា​បណ្តាញ​សាខា​សាលាធំៗ​នៅ​រាជធានី​ភ្នំពេញ។

កម្ពុជាថ្មី សូម​បង្ហាញគ្រឹះស្ថាន​ឧត្តម​សិក្សា​ដែលមាន​នៅ​ក្នុង​ខេត្តបាត់ដំបង។

១. សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​សាកលវិទ្យាល័យ​របស់​រដ្ឋ​ធំជាង​គេ​បំផុត​នៅ​ក្នុង​ភូមិភាគ​ពាយព្យ​​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​លេខ ២៦ .អន ក្រ.​បក ចុះ​ថ្ងៃ​ទី​២១ ខែ​មិនា​ ឆ្នាំ២០០៧ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​លោក ស​ ខេង ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​តំណាងរាស្ត្រ​ខេត្ត​បាត់​ដំបង។ សាលា​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៥ ភូមិ​អូរ​ខ្ជាយ សង្កាត់​ព្រែក​ព្រះ​ស្ដេច ក្រុង​បាត់ដំបង ខេត្ត​បាត់​ដំបង។

២. សាលាពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហនុរាជ ខេត្ត​បាត់ដំបង

​ជា​គ្រឹះស្ថាន​​អប់រំ​ឧត្ដមសិក្សា​សាធារណៈ​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៦​ ដែល​មាន​សាខារាជធានី​ភ្នំពេញ ខេត្ត​កំពង់ចាម និង​បាត់ដំបង។ សាខា​ខេត្ត​បាត់ដំបង​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​វត្ត​ដំរីស ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង។

៣. សាកលវិទ្យាល័យ​គ្រប់គ្រង​ និង​សេដ្ឋកិច្ច

​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​ឯកជន​ ​បង្កើត​ឡើង​ដោយ​ស្ថាបនិកលោក ទុន​ ភក្តី ក្នុង​ឆ្នាំ​១៩៩៨ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​អាគារ​លេខ​ ៧៤ ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង។

៤. សាកលវិទ្យាល័យ​អន្តរជាតិ ឌូវី

សាកលវិទ្យាល័យ​អន្តរជាតិឌូវី ( Dewey International University)​ ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​ឯកជន​ ព្រម​ទាំង​ជា​សាកលវិទ្យាល័យ​ដំបូង​បំផុត​នៅ​កម្ពុជា ដែល​មាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​ ៣ ប្រទេស​រួម​គ្នា​ រួម​មាន​ កម្ពុជា សហរដ្ឋ​អាមេរិក និង​អាល្លឺម៉ង់ ​ថែម​ទាំង​មាន​ការ​ជួយ​​ជ្រោមជ្រែង​ទាំង​ផ្នែក​បច្ចេកទេស និង​សម្ភារ​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​ នៅ​លើ​ពិ​ភព​លោក។ ​សាកលវិទ្យាល័យ ឌូវី មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។

៥. ​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា ខេត្ត​បាត់ដំបង

សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជាខេត្ត​បាត់ដំបង ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​ឯកជន ​បណ្តុះបណ្តាលលើមុខជំនាញផ្សេងៗគ្នា ព្រមទាំងបែងចែកចេញជា មហាវិទ្យាល័យចំនួន ៧​​ ថែមទៀតផង។ ជា​សាខា​សាលា​ដ៏ល្បីមួយ​នៅ​រាជធានី​ភ្នំពេញ សាលាបញ្ញាសាស្រ្ត​កម្ពុជា​ខេត្ត​បាត់ដំបង​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​រំចេក ៤ សង្កាត់​រតនៈ ក្រុង/ខេត្ត​បាត់ដំបង តាម​បណ្ដោយ​ផ្លូវ​ស្ពាន សម្តេច​ក្រឡាហោម ស​ ខេង ត្រើយ​ខាង​កើត​ចម្ងាយ​ ៣០០​ម៉ែត្រ។

៥.​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា ខេត្ត​បាត់ដំបង

ជា​គ្រឹះស្ថាន​ឧត្តមសិក្សា​ឯក​ជន មានមហាវិទ្យាល័យចំនួន ៥ អប់រំទៅតាមជំនាញ​ មាន​​ទីតាំង​ស្ថិតនៅ​ភូមិ​អូរតាគាំ២ សង្កាត់ទួលតាឯក ក្រុង​បាត់់ដំបង ខេត្ត​បាត់ដំបង។

៦. សាកលវិទ្យាល័យ​ ខេមរៈ ខេត្ត​បាត់​ដំបង

ជា​គ្រឹះស្ថានឧត្ដមសិក្សា​​ឯក​ជន​មួយ​ ធ្វើការបណ្តុះបណ្តាលលើមុខជំនាញខុសៗគ្នា​ជា​ច្រើន។ សាកលវិទ្យាល័យនេះ​ ​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង។

៧. វិទ្យាស្ថាន​ វ៉ាន់ដា ខេត្ត​បាត់​ដំបង

​វិទ្យា​ស្ថាន​វ៉ាន់ដា​ ខេត្ត​បាត់ដំបង​ ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​ឯក​ជន មាន​ទីតាំង​ស្ថិត​នៅដីឡូត៍​លេខ​២៧១ ផ្លូវ​លេខ ៦១៤ ភូមិរំចេក២ សង្កាត់រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង៕

ដោយ៖ ឌឿនចាន់ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ៤៣ នាទីutes មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៣ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម