Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីថៃ បន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងអនុញ្ញាតឲ្យអ្នកស្រាវ​ជ្រាវកម្ពុជា ទៅសិក្សាស្រាវជ្រាវនៅប្រទេសថៃ

បានផុស

នៅ

រដ្ឋមន្ត្រីឧត្តមសិក្សាថៃ បានប្រកាសបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ឲ្យទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសរបស់ខ្លួន និងក៏អនុញ្ញាតឲ្យអ្នកស្រាវ​ជ្រាវ និងអ្នកវិទ្យាសាស្រ្ដកម្ពុជា ទៅចូលរួមសិក្សាស្រាវជ្រាវលើវិស័យជាច្រើន នៅប្រទេសថៃផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសយ៉ាងដូច្នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតលោកបណ្ឌិតសាស្ត្រា ចារ្យ អនេក ឡៅថាំម៉ាថាត់ (Anek Laothammatas) រដ្ឋមន្ត្រីឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍របស់ថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២នេះ នៅវិមានសន្តិភាព។

លោកបណ្ឌិតសាស្ត្រាចារ្យ អនេក ឡៅថាំម៉ាថាត់ បានគោរពថ្លែងអំណរគុណដល់សម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅពេលនេះ។ លោកក៏នាំយកនូវការសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំប្រទេសថៃ គោរពជូនសម្ដេចតេជោផងដែរ។

លោករដ្ឋមន្ត្រីថៃរូបនេះ បានជម្រាបជូនសម្ដេចតេជោថា គោលបំណងរ​បស់លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ តាមរយៈចំណុចទីមួយ. ផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត លើវិស័យវិទ្យាសាស្រ្ដ និងបច្ចេកទេស នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសថៃ។ ចំណុចទីពីរ. អនុញ្ញាតឲ្យអ្នកស្រាវ​ជ្រាវ និងអ្នកវិទ្យាសាស្រ្ដកម្ពុជា ទៅចូលរួមសិក្សាស្រាវជ្រាវលើវិស័យជាច្រើន រួមទាំងវិស័យតារាសាស្រ្ដ វិស័យជីវសាស្រ្ដ វិស័យអាហារសាស្រ្ដ និងវិស័យដទៃទៀត។ ចំណុចទីបី. ស្នើសុំកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ជាពិសេសលើជំនាញឯកទេស។

នៅក្នុងជំនួបដដែលនេះ លោកបណ្ឌិតសាស្ត្រាចារ្យ អនេក ឡៅថាំម៉ាថាត់ ក៏បានគោរពអញ្ជើញគណៈប្រតិភូកម្ពុជា ដើម្បីទៅធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ ដើម្បីពិនិត្យមើលលទ្ធភាពលើវិស័យ ដែលអាចពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យអប់រំ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណជូនចំពោះរដ្ឋមន្ត្រីឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍របស់ថៃ ដែលបាននាំយកនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំប្រទេសថៃ ជូនចំពោះសម្ដេច។ សម្ដេចតេជោ​ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការផ្ដល់អាហារូបករណ៍, ការផ្ដល់កិច្ចសហប្រតិបត្តិការ លើការសិក្សាស្រាវជ្រាវលើវិស័យវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា ព្រមទាំងវិស័យសុខាភិបាល។

សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ត្រូវការនិស្សិតទៅសិក្សាថ្នាក់ជំនាញ នោះគឺថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត រួមទាំងការស្រាវជ្រាវផងដែរ។ ក្នុងន័យនេះ សម្ដេចតេជោ បានស្នើសុំឲ្យមានការបន្តការពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យបានល្អ និងកាន់តែស៊ីជម្រៅ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានចាត់ឲ្យគណៈប្រតិភូក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅធ្វើទស្សនកិច្ចសិក្សាតាមការអញ្ជើញរបស់រដ្ឋមន្ត្រីឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍របស់ថៃ។ នៅក្នុងឱកាសនោះដែរ សម្ដេចតេជោ ក៏បានសម្ដែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះហេតុការណ៍បាញ់ប្រហារកាលពីថ្ងៃម្សិលមិញ នៅប្រទេសថៃ ដោយសម្ដេចតេជោ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជា សូមចូលរួមសម្ដែងនូវការសោកស្ដាយ ចំពោះហេតុការណ៍នោះ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ២ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានជាតិ៤ ម៉ោង មុន

ថ្ងៃទី ១ ពិធីបុណ្យចូលឆ្នាំ ​ទេសចរ​មក​លេង​ខេត្តបាត់ដំបងកើនឡើង​ ទាំង​ទេសចរជាតិ​និង​អន្តរជាតិ

ព័ត៌មានជាតិ៥ ម៉ោង មុន

ថ្ងៃដំបូង «សង្ក្រាន្ដវត្តភ្នំ»មានពលរដ្ឋជិត៥០ម៉ឺននាក់ទៅលេងបាញ់ទឹក លាបម្សៅ នៅវត្តភ្នំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានជាតិ២ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ២២ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

Sokha Hotels

ព័ត៌មានពេញនិយម