ព័ត៌មានជាតិ
អ្នកផ្ទុកមេរោគអេដស៍១១០០០នាក់ទៀតនៅតែបន្តលាក់មុខមិនព្រមចេញមកព្យាបាល
មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍ បានបង្ហាញនូវការព្រួយបារម្ភថា រហូតមកដល់ពេលនេះមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ១១០០០នាក់ទៀតនៅតែបន្តលាក់មុខមិនព្រមចេញមកព្យាបាលជំងឺនៅឡើយទេ ដែលអាចធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត និងបង្កហានិភ័យដល់មនុស្សផ្សេងៗទៀតផងដែរ។

លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៧ ខែតុលា នេះថា តាមការប៉ាន់ប្រមាណតាមបែបវិទ្យាសាស្រ្ត ក្នុងឆ្នាំ២០២២នេះ នឹងមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណជា
៧៤០០០នាក់ ហើយគិតមកដល់ត្រីមាសទី២ ឆ្នាំ២០២២ នេះ មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណជា ៦៣ ០០០នាក់ បានមកទទួលសេវាថែទាំ និងព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ (ARV) និងនៅសល់ប្រមាណជា១១
០០០នាក់ទៀតនៅមិនទាន់ដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍នៅឡើយទេ ហើយក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ទាំងនោះ អាចជាអ្នកឆ្លងកាលពីឆ្នាំមុនៗ ឬទើបនឹងឆ្លងថ្មីក្នុងឆ្នាំនេះ។
បើតាមលោក ទៀ ផល្លា អនុប្រធានអាជ្ញាធរជាតិប្រឆាំងជំងឺអេដស៍បានឱ្យដឹងដែរថា អ្នកផ្ទុកជំងឺអេដស៍ប្រមាណ១ម៉ឺន២ពាន់នាក់នោះមានអាយុចន្លោះពី៥០ ទៅ ៧០ឆ្នាំ ហើយត្រូវគេសង្ស័យថា បានឆ្លងមេរោគអេដស៍នេះយ៉ាងហោចណាស់
១០ឆ្នាំមកហើយ។
ពាក់ព័ន្ធករណីនេះដែរ លោកអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍បានបន្តទៀតថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានសហការជាមួយអង្គការដៃគូបានរៀបចំយុទ្ធសាស្ត្រមួយចំនួនដើម្បីបង្កើនការផ្សព្វផ្សាយដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់បានយល់ហើយស្ម័គ្រចិត្តមកធ្វើតេស្ត និងព្យាបាលជំងឺ។ ព្រោះថា ប្រសិនបើពួកគាត់នៅបន្តលាក់មុខតទៅទៀតមិនព្រមចេញមកព្យាបាលទេនោះ វានឹងធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត និងអាចបង្កហានិភ័យដល់មនុស្សផ្សេងៗទៀតផងដែរប្រសិនបើមិនបានការពារខ្លួនឱ្យបានត្រឹមត្រូវទេនោះ។

លោកបានបញ្ជាក់ថា « ដូចនេះ ដើម្បីលុបបំបាត់ចំនួនប្រមាណជា ១១០០០នាក់នេះ ចាំបាច់ត្រូវតែធ្វើយ៉ាងណាលុបបំបាត់ការឆ្លងថ្មីឱ្យដល់កម្រិតអប្បបរមាដែលតាមគោលដៅគឺក្រោម ២៥០នាក់ ក្នុងមួយឆ្នាំ និងស្វះស្វែងតាមយៈការជំរុញលើទឹកចិត្តអ្នកសង្ស័យឆ្លងមេរោគអេដស៍ឱ្យមកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ ដើម្បីឆាប់បាន ទទួលនូវសេវាព្យាបាល និងថែទាំងដោយឱសថប្រឆាំងនឹងមេរោគអេដស៍ទាន់ពេល»។
លោកឈឹម ឃិនដារ៉េត ក៏បានអំពាវនាវដល់អ្នកផ្ទុកជំងឺអេដស៍ប្រមាណ ១១០០០នាក់ ដែលកំពុងលាក់មុខមិនព្រមចេញមកព្យាបាល ហើយមិនដឹងរស់នៅកន្លែងណាសូមមេត្តារួសរាន់ចេញមកពិគ្រោះជាមួយក្រុមគ្រូពេទ្យដើម្បីធ្វើតេស្តរកជំងឺអេសដ៍និងព្យាបាលជំងឺឱ្យបានទាន់ពេលវេលា៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ