ព័ត៌មានជាតិ
ក្រោយមរណភាព លោក រ៉េត ស៊ីណែត បន្សល់ទុកប្រពន្ធ និងកូនប្រុស ស្រី ពីរនាក់
ស្រ្តីជាម្ដាយម្នាក់ រួមជាមួយកូនប្រុស ស្រី ពីរនាក់ទៀត បានក្លាយជាស្រ្តីមេម៉ាយ និងជាកូនកំព្រា ក្រោយពេលខ្មាន់កាំភ្លើងបានបាញ់ប្រហារ លើលោក រ៉េត ស៊ីណែត បណ្ដាលឱ្យស្លាប់កាលពីរំលងអធ្រាតយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។
លោក រ៉េត ស៊ីណែត អាយុ៤១ឆ្នាំ ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកូន២នាក់ ស្រីម្នាក់ ប្រុសម្នាក់ ។ លោកក៏ត្រូវបានអ្នករួមការងារស្គាល់ ថា ជាមន្ត្រីនគរបាលដ៏ល្អមួយរូប ដែលបានលះបង់ក្នុងការបម្រើសង្គមជាតិ ហើយក៏មានការទំនាក់ទំនងយ៉ាងល្អជាមួយមិត្តរួមការងារទាំងអស់ទៀតផង ។

នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីនគរបាល ចូលរួមពិធីបុណ្យសព គោរពវិញ្ញាណក្ខន្ធ និងបំពាក់ស័កវរសេនីយ៍ឯក ជូនសពរបស់លោកវរសេនីយ៍ទោ រ៉េត ស៊ីណែត ជាកិច្ចបច្ឆាមរណ: ។

លោកស្នងការ បានបង្ហាញអារម្មណ៍នឹកស្រណោះ សោកស្តាយដែលបាត់បង់មន្ត្រីដ៏សកម្មម្នាក់ ដែលធ្លាប់ចូលរួមចំណែកការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ នាពេលកន្លងមក ។


សូមរំលឹកផងដែរថា កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២២និង៤៦នាទី ជនរងគ្រោះឈ្មោះ រ៉េត ស៊ីណែត ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ និងឈ្មោះ ង៉ាន់ ភីលីន ភេទប្រុស អាយុ២៩ឆ្នាំ បានចេញពីហូបស៊ុបនៅម្ដុំវត្តភ្នំ ដោយបើករថយន្ដម៉ាក FORD RAPTER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BD 3738 តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីពីកើតមកលិច។

ពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដម៉ាកLEXUS RX 300 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប2A 4546 បានមកបុកពីក្រោយបណ្ដាលឲ្យរងការខូចខាត។ ពេលនោះជនរងគ្រោះ បានបើករថយន្ដមកបាំងពីមុខរថយន្ដជនបង្ក និងដកកាំភ្លើងខ្លីម៉ាកGLORCK 19 ភ្ជង់បំណងមិនឲ្យបើកគេចខ្លួន។ បន្ទាប់មកជនបង្កទាំងពីរនាក់ក៏ចុះមកចរចាជាមួយជនរងគ្រោះ ដោយព្រមយករថយន្ដរបស់ជនរងគ្រោះទៅជួសជុលនៅម្ដុំក្រោយមន្ទីរពេទ្យលោកសង្ឃ ហើយក៏បើករថយន្ដអែបកៀនទាំងអស់គ្នា។ ពេលដែលជនរងគ្រោះនិងឈ្មោះ ង៉ាន់ ភីលីន កំពុងអង្គុយមើលរថយន្ដដែលខូចខាត ស្រាប់តែជនបង្កទាំងពីរនាក់ ដកអាវុធខ្លីមិនចាំម៉ាក ពណ៌ទឹកប្រាក់ បាញ់ជនរងគ្រោះពីក្រោយចំនួន៤គ្រាប់ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ហើយជនដៃដល់ទាំងពីរនាក់ឡើងជិះរថយន្ដគេចខ្លួនបាត់។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ កំពុងបើកការស្រាវជ្រាវរកយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ខ្លួនជនដៃដល់ យកទៅផ្តន្ទាទោសតាមច្បាប់៕


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ