ព័ត៌មានជាតិ
លោកស្រី ឆាយ ស៊ីវលីន៖ ទេសចរចូលមកកម្ពុជា មានចំនួនលើសការរំពឹងទុក
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” មកដល់ពេលនេះ ភ្ញៀវទេសចរពីបរទេសចូលមកកម្ពុជា មានកំណើន និងលើកការគ្រោងទុកទៅទៀត។

លោកស្រី ឆាយ ស៊ីវលីន បញ្ជាក់បន្តថា៖ “ជាក់ស្ដែងគិតត្រឹម ៨ ខែនេះ កម្ពុជាទទួលបានទេសចរពីបរទេស ជាង ១ លាននាក់ ហើយមកដល់សព្វថ្ងៃ អាចឡើងដល់ ១,២ លាននាក់ ដែលជាចំនួនលើសផែនការបានគ្រោងទុកទៅទៀត។ ភ្ញៀវទេសចរលេខ១ មកពីប្រទេសថៃ បន្ទាប់មកប្រទេសវៀតណាម ចិន សហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ី”។

លោកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងថា គិតត្រឹមរយៈពេល ៨ខែ ដើមឆ្នាំនេះ ទេសចរមកពីប្រទេសថៃ មានចំនួន ៣៤៨ ៦៦០នាក់ ក្នុងឆ្នាំ២០២២ ខណៈឆ្នាំ២០២១ មានចំនួន ៦០ ៣៩៨នាក់។ ទេសចរមកពីប្រទេសវៀតណាម មានចំនួន ៣២៥ ៥៤៦នាក់ ក្នុងឆ្នាំ២០២២ ខណៈឆ្នាំ២០២១ មានចំនួន ៧ ៥៥៦នាក់។ ទេសចរមកពីសាធារណរដ្ឋប្រជាមានិតចិន មានចំនួន ៥១ ៣២០នាក់ ក្នុងឆ្នាំ២០២២ ខណៈឆ្នាំ២០២១ មានចំនួន ៣៤ ៦៤០នាក់។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ខាងលើ បានឱ្យដឹងបន្ថែមថា ទេសចរមកពីសហរដ្ឋអាមេរិក មានចំនួន ៤២ ២៧៩នាក់ ក្នុងឆ្នាំ២០២២ ខណៈឆ្នាំ២០២១ មានចំនួន ២ ៤៨០នាក់។ ទេសចរមកពីប្រទេសឥណ្ឌូនេស៊ី មានចំនួន ៣៩ ១៥៩នាក់ ក្នុងឆ្នាំ២០២២ ខណៈឆ្នាំ២០២១ មានចំនួន ៣ ៧០៥នាក់។

ក្រសួងទេសចរណ៍ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ បានប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍ (Rethinking Tourism)» ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Harry Hwang នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការទេសចរណ៍ពិភពលោក នៅទីស្តីការក្រសួងទេសចរណ៍។ ស្របនឹងការបន្តខិតខំអនុវត្ត “ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងដំណាក់កាល និងក្រោយវិបត្តិកូវីដ-១៩” ទស្សនទាន និងយោបល់នៃទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ លោក ថោង ខុន បានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីអនុវត្តអនុសាសន៍របស់សម្តេច តេជោនាយករដ្ឋមន្ត្រី រួមមាន៖ បង្កើនការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍, បង្កើនការវាយតម្លៃសមត្ថភាពស្របតាមយន្តការនៃការវាយតម្លៃការសិក្សាពីមុន ស្របតាមយន្តការជាតិ និងអាស៊ាន, បរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍, បង្កើនការអភិវឌ្ឍទេសចរណ៍ជនបទ, បន្តការគាំទ្រសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតធម្យម (MSMEs) ក្នុងវិស័យទេសចរណ៍៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល