ព័ត៌មានជាតិ
មហាសេដ្ឋីខ្មែរងារជាឧកញ៉ា ៤ រូប កំពុងកាន់តំណែងជាសមាជិកព្រឹទ្ធសភា
រហូតមកដល់ឆ្នាំ២០២២នេះ បុគ្គលដែលទទួលបានងារជា «ឧកញ៉ា ឬអ្នកឧកញ៉ា» មានចំនួនលើសពី ១ ពាន់នាក់។ ក្នុងចំណោមឧកញ៉ាជាង ១ ពាន់នាក់នេះ មានឧកញ៉ា ឬអ្នកឧកញ៉ាមួយចំនួនកំពុងកាន់តំណែងនានានៅក្នុងជួរកិច្ចការរដ្ឋ ទាំងនៅព្រឹទ្ធសភា រដ្ឋសភា និងមុខតំណែងក្នុងជួររាជរដ្ឋាភិបាល។ ក្នុងនោះ ក៏មានអ្នកឧកញ៉ាមហាសេដ្ឋីលំដាប់ជួរមុខនៅកម្ពុជាចំនួន ៤រូប កំពុងតែកាន់តំណែងជាសមាជិកព្រឹទ្ធសភា។
តើអ្នកឧកញ៉ា ដែលកំពុងកាន់តំណែងជាសមាជិកព្រឹទ្ធសភាទាំង ៤រូបនេះ ជានរណា? កម្ពុជាថ្មី នឹងលើកបង្ហាញឲ្យស្គាល់ដូចតទៅ ៖

១/ លោក ម៉ុង ឫទ្ធី
លោក ម៉ុង ឫទ្ធី ជាសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី៧ មកពីគណបក្សប្រជាជនកម្ពុជា។ លោកមានតួនាទីជាប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា។ ក្រៅពីតំណែងនៅព្រឹទ្ធសភា លោក ម៉ុង ឫទ្ធី មានងារជា «អ្នកឧកញ៉ា» និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលជាក្រុមហ៊ុនកសិ-ឧស្សាហកម្មធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ដូចជា៖ ក្រុមហ៊ុន សំណង់ក្មេងវត្ត ក្រុមហ៊ុន វិនិយោគដំណាំដូងប្រេង ក្រុមហ៊ុនវិនិយោគចម្ការកៅស៊ូ កសិដ្ឋានចិញ្ចឹមសត្វជ្រូក រោងចក្រផលិតចំណីសត្វ ក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយគ្រឿងចក្រឧស្សាហកម្ម ក្រុមហ៊ុន កែច្នៃផលិតផលផ្លែឈើ និងក្រុមហ៊ុនកំពង់ផែឧកញ៉ា ម៉ុង ជាដើម។

២/ លោក លី យ៉ុងផាត់
លោក លី យ៉ុងផាត់ គឺជាម្ចាស់ក្រុមហ៊ុន LYP គ្រុប ដែលជាក្រុមហ៊ុនឈានមុខគេក្នុងអាជីវកម្ម និងជាក្រុមហ៊ុនសេវាកម្មពាណិជ្ជកម្មឆ្លងដែនដំបូងគេនៅកម្ពុជា។ ការវិនិយោគសំខាន់ៗរបស់ក្រុមហ៊ុនលោក លី យ៉ុងផាត់ រួមមាន៖ កោះកុង រីសត ,សណ្ឋាគារភ្នំពេញ , សណ្ឋាគារ និងក្លឹបវាយកូនហ្គោល ហ្គាឌិនស៊ីធី ,សួនសត្វ សាហ្វារី ភ្នំពេញ ,ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន ,ក្រុមហ៊ុន ស្ករស នៅខេត្តកំពង់ស្ពឺ ,ផ្សារទំនើប ម៉ាក្រូ ជាដើម។ លោក លី យ៉ុងផាត់ ក៏មានតំណែងជាសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី៧ មកពីគណបក្សប្រជាជនកម្ពុជាផងដែរ។

៣/ លោក កុក អាន
លោក កុក អាន គឺជាស្ថាបនិកក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាអគ្គនាយកក្រុមហ៊ុន អាន កូ និងជាម្ចាស់កាស៊ីណូ ហ្គោល ឌិនក្រោន។ លោក កុក អាន បានជាប់ជាសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី៥ មកពីគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីអាណត្តិទី២ រហូតដល់អាណត្តិទី៤នេះ។

៤/ លោក ឡាវ ម៉េងឃីន
លោក ឡាវ ម៉េងឃីន ជាអគ្គនាយកក្រុមហ៊ុន ភាភីមុិច។ លោក ក៏ជាសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី៣ មកពីគណបក្សប្រជាជនកម្ពុជា ផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ