ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ដើម្បីឲ្យមានការជឿទុកចិត្តកាន់តែខ្លាំងលើតុលាការ ក៏ត្រូវទាមទារឲ្យពលរដ្ឋមានចំណេះដឹងផ្នែកច្បាប់ដែរ
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានលើកឡើងថា ដើម្បីឲ្យមានការជឿទុកចិត្ត កាន់តែខ្លាំងលើប្រព័ន្ធតុលាការនោះ គឺត្រូវកែទម្រង់ប្រព័ន្ធតុលាការផង និងត្រូវឲ្យប្រជាពលរដ្ឋមានចំណេះដឹងផ្នែកច្បាប់ និងដំណើរការនីតិវិធីរបស់តុលាការ ផងដែរ។

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងយុត្តិធម៌” នាព្រឹកថ្ងៃទី ៧ ខែតុលានេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺមានគោលដៅចង់ឲ្យមានប្រជាពលរដ្ឋ មានជំនឿទុកចិត្តកាន់តែខ្លាំងលើប្រព័ន្ធតុលាការ តាមរយៈការពង្រឹងគុណភាពសេវាយុត្តិធម៌។ ប៉ុន្តែការពង្រឹងនូវជំនឿទុកចិត្តលើប្រព័ន្ធតុលាការនោះ គឺត្រូវធ្វើទាំងកំណែទម្រង់តុលាការផង និងត្រូវពន្យល់ឲ្យប្រជាពលរដ្ឋ មានចំណេះដឹងផ្នែកច្បាប់ផង។
លោក ជិន ម៉ាលីន បានថ្លែងយ៉ាងដូច្នេះថា «ក៏ប៉ុន្តែពង្រឹងជំនឿទុកចិត្តហ្នឹង វាទាល់តែទៅទាំងពីរ ទីមួយ. យើងកែទម្រង់ជាមួយនឹងតុលាការផង ទីពីរ. គឺយើងធ្វើជាមួយប្រជាពលរដ្ឋ សាធារណជនដែរ ប្រសិនបើយើងកែតែតុលាការ ក៏ប៉ុន្តែប្រជាពលរដ្ឋអត់មានចំណេះដឹងផ្នែកច្បាប់ ការផ្សព្វផ្សាយច្បាប់របស់យើងអត់គ្រប់ជ្រុងជ្រោយ ប្រជាពលរដ្ឋគាត់អត់យល់ គាត់អត់ដឹងថា ធ្វើអាហ្នឹងទៅវាខុសច្បាប់ គាត់អត់យល់ដំណើរការនីតិវិធីរបស់តុលាការ អញ្ចឹងទេគាត់នៅតែមិនទុកចិត្ត ដោយសារតែគាត់មិនយល់»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងជាឧទាហរណ៍ថា «នៅពេលប៉ូលីសចាប់នរណាម្នាក់បានហើយ ក្នុងទស្សនៈការគិតរបស់ប្រជាពលរដ្ឋ គាត់គិតថា អាហ្នឹងគឺថា ជាជនល្មើស គាត់មិនមែនគិតថា ជាជនសង្ស័យទេ ហើយបញ្ជូនដល់តុលាការ…តុលាការរកទៅថា អត់មានភស្ដុតាង អត់មានបទល្មើស ផ្អែកតាមការស្រាវជ្រាវគេដោះលែងចេញវិញ យើងច្បាស់ជាចោទតុលាការថា ពុករលួយ មានភាពមិនប្រក្រតី ហើយពេលខ្លះតុលាការដោះលែងឲ្យនៅក្រៅឃុំ គាត់អត់យល់ថា អាហ្នឹងជាការនៅក្រៅឃុំបណ្ដោះអាសន្ន ក៏ប៉ុន្តែមិនមែនបានន័យថា ឲ្យរួចខ្លួនទេ ស្ថិតនៅក្នុងដំណើរការនីតិវិធីតុលាការដដែល គាត់អត់យល់ គាត់ថា តុលាការហ្នឹង គាត់ពុករលួយហើយ ហេតុអីក៏អានេះជាប់ឃុំ ហេតុអីក៏អានោះដោះ »។
ជាមួយគ្នានេះ លោក ជិន ម៉ាលីន បានលើកឡើងបន្ថែមថា ការជឿទុកចិត្តលើប្រព័ន្ធតុលាការ ក៏ត្រូវទាមទារនូវការយល់ដឹងផ្នែកច្បាប់ និងដំណើរការនីតិវិធីរបស់តុលាការ ពីសំណាក់ប្រជាពលរដ្ឋ និងសាធារណជនដែរ ដោយមិនអាចកែទម្រង់តែតុលាការមួយ អាចជោគជ័យនោះឡើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ