ព័ត៌មានជាតិ
ផ្លូវជាតិ លេខ៧ ត្រូវផ្អាកចរាចរណ៍មួយរយៈ ដេីម្បីក្រុមការងារដាក់លូរំដោះទឹកចេញពីផ្លូវជាតិ
រដ្ឋបាល ខេត្តកំពង់ចាម បានជូនដំណឹងដល់សាធារណៈជនទាំងអស់មេត្តាជ្រាបថា កំណាត់ផ្លូវជាតិលេខ៧ ត្រូវផ្អាកចរាចរណ៍មួយរយៈ ទាំងម៉ូតូ រថយន្ត គ្រប់ប្រភេទ នៅត្រង់ចំណុចឃុំខ្វិតធំ ស្រុកព្រៃឈរ ខណៈមន្ត្រីសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម កាត់ផ្លូវជាតិលេខ៧ ដាក់លូមុខ១ម៉ែត្រ មានពីរជួរ ដេីម្បីរំដោះទឹកចេញពីបណ្តោយផ្លូវជាតិលេខ៧ ដែលកំពុងជន់លិចដោយសារជំនន់ទឹកភ្លៀង។

ទន្ទឹមនឹងនេះ នៅរសៀល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរ ស្រុកព្រៃឈរ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀងដែលបង្កឱ្យហូរកាត់ ជន់លិចបណ្តោយផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

បន្ទាប់ពី លោក អ៊ុន ចាន់ដា អភិបាល បានបញ្ជាឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម ដែលដឹកនាំដោយ លោក សុខ លឹមហៀង ប្រធានមន្ទីរ ឱ្យក្រុមការងារកាត់ផ្លូវជាតិលេខ៧ ចេញ ដេីម្បីដាក់លូមុខកាត់ ១ម៉ែត្រ ចំនួន ២ជួរ រំដោះទឹកចេញពីផ្លូវ និងមួយចំហៀងផ្លូវទៀត។

លោក សុខ លឹមហៀង ប្រធានមន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្តកំពង់ចាម បានឱ្យដឹងថា ផ្លូវជាតិលេខ៧នេះត្រូវផ្អាកចរាចរណ៍មួយរយៈសិន ហេីយសូមអធ្យាស្រ័យដល់សាធារណជនទាំងអស់ដែលធ្វេីដំណេីរឆ្លងកាត់ផ្លូវនេះ។ លោកប្រធានមន្ទីរ បញ្ជាក់ទៀតថា ក្រុមការងារនឹងពន្លឿនការដាក់លូឱ្យរួចរាល់នៅព្រឹកថ្ងៃទី៨ ខែតុលានេះ ដេីម្បីបេីកចរាចរណ៍ឱ្យបងប្អូនប្រជាពលរដ្ឋអាចធ្វេីដំណេីរឆ្លងកាត់បាន៕
អត្ថបទ និង រូបភាព៖ ឡេក ចាន់ពេជ្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ