ព័ត៌មានជាតិ
លោក ជា សុផារ៉ា ជួបសំណេះសំណាល និងដោះស្រាយជូនពលរដ្ឋជិត១ម៉ឺននាក់ នៅឃុំព្រះដាក់
នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិសព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានជួបសំណេះសំណាលដោះស្រាយនូវទុក្ខកង្វល់របស់ពលរដ្ឋប្រមាណជាជិត១ម៉ឺននាក់ ក្នុងនោះពលរដ្ឋមកពីឃុំព្រះដាក់,ក្រុងសៀមរាប និងស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅសាលាឃុំព្រះដាក់ ស្រុកបន្ទាយស្រី។

សូមរម្លឹកថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលព័ត៌មានរបស់ប្រជាពលរដ្ឋចំនួន០៦ភូមិ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានធ្វើការតវ៉ា ពីការរុះរើលំនៅដ្ឋានដែលដូនតារបស់ពួកគាត់រស់នៅតគ្នារាប់ជំនាន់មកហើយនោះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចឲ្យឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធចុះមកឃុំព្រះដាក់ប្រាប់ពលរដ្ឋពីសាររបស់សម្តេច។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិសមានប្រសាសន៍សំណេះសំណាលជាមួយពលរដ្ឋ និងលើកឡើងអំពីប្រវត្តិនៃការកសាងប្រាង្គប្រាសាទ ក៏ដូចជាការកសាងសំណង់ អាងទឹក (បារាយណ៍ខាងកើត) ក្នុងការតំកល់ទឹកសម្រាប់ទ្រទ្រង់គ្រឹះប្រាសាទ និងប្រកបការងារកសិកម្មនាសម័យដើម ។ ឯកឧត្តមបានបន្តទៀតថា រមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ហើយការដាក់បញ្ចូលនេះដោយរាប់បញ្ជូលគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ដែលមាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដ៏ទៃទៀតព្រមទាំងមរតកមនុស្សរស់ទៀតផង។ ម៉្យាងទៀតមុនការដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោកក៏ត្រូវបានក្រុមការងារចុះធ្វើសម្រង់ស្ថិតិប្រជាពលរដ្ឋ និងខ្នងផ្ទះបងប្អូនរស់នៅក្នុងតំបន់ទាំងនោះបានរួចរាល់ហើយផងដែរ។

ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ក្នុងរយៈពេល១៨ឆ្នាំមកនេះ កំណើននៃសំណង់ដែលបានកើតឡើងថ្មីមាន ៤៨.០០០គ្រួសារហើយ និយាយដោយឡែកនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រីមានដល់២.៨៥៩ខ្នងផ្ទះក្នុងភូមិទាំង០៦ ដែលកើតឡើងតាមរយៈការបំបែកគ្រួសារ និងការលក់ដូរឲ្យអ្នកចំណូលថ្មី។ ក្នុងនោះដែរឯកឧត្តមក៏បានលើកនូវប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី មកបញ្ជាក់ជូនបងប្អូនដែលមិនធ្វើការុះរើនៅក្នុងភូមិទាំង៦របស់ឃុំព្រះដាក់ សុំឲ្យប្រកាន់ភ្ជាប់នូវទំនៀមទម្លាប់ដូនតារបស់ខ្លួន មិនត្រូវផ្លាស់ប្តូរអត្តសញ្ញាណនៃកំណើតរបស់បងប្អូន និងសុំកុំឲ្យមានការសាងសង់សំណង់ថ្មី ឬដោះដូរដីឲ្យអ្នកចំណូលថ្មីដែលធ្វើឲ្យអន្តរាយខូចនូវអត្តសញ្ញាណក្នុងភូមិរបស់ខ្លួនតទៅទៀត។

ឯកឧត្តមបន្តថា បងប្អូនមានសិទ្ធិរស់នៅក្នុងភូមិបាននេះ ដោយមិនបានឲ្យរុះរើទៅណានោះឡើយហើយបងប្អូនមានសិទ្ធិគ្រប់គ្រង តែពុំបានផ្តល់កម្មសិទ្ធិឲ្យនោះឡើយហើយក៏មិនអាចបន្តដំណរកេរ្ត៍បាននោះដែរ។ក្នុងនោះដែរឯកឧត្តមក៏បានបញ្ជាក់ថា ដោយការយកចិត្តទុកដាក់របស់អង្គការយូនីស្កូ ឬ គណៈកម្មការ(ICC)អង្គរ បានធ្វើឲ្យកំណើតភ្ញៀវទេសចរ មានការកើនឡើងនៅក្នុងតំបន់សៀមរាប ព្រមទាំងបានធ្វើការអភិរក្សជួសជុល ថែទាំប្រាសាទជាដើម ។
ឯកឧត្តមក៏បានគូសបញ្ជាក់ទៀតថា ដើមី្បជួយដល់រាជរដ្ឋាភិបាលសូមបងប្អូនចូលរួមក្នុងការថែទាំអភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណ និងដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកលនៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល និងដើមី្បឲ្យចៀសផុតពីការព្រមាន ពីសំណាក់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ។

ឯកឧត្តមក៏បានសំណូមពរផងដែរ ចំពោះបងប្អូនប្រជាពលរដ្ឋ មានសង់ផ្ទះនៅបាតបារាយណ៍ប្រមាណជា ២០គ្រួសារ សុំធ្វើការបង្ខិតលំនៅដ្ឋានខ្លួន មកនៅទីទួលសុវត្ថិភាព ឬក៏ចង់បានទៅនៅទីតាំងថ្មី ក្រុមការងារនិង រៀបចំជូន និង ដើមី្បឲ្យក្រុមការងារអាជ្ញាធរជាតិអប្សរាធ្វើការរៀបចំបាតផ្ទៃបារាយណ៍ ដែលបងប្អូនមិនបានបង្កបង្កើនផល នោះក្នុងការបញ្ចូលទឹកតំកល់ទុកឲ្យមាននៅបាតអាង និង ជួយទ្រទ្រង់ដល់គ្រឹះប្រាសាទព្រមទាំងការស្រោចស្រពផលដំណាំរបស់បងប្អូនហើយក៏ជាការលើកនូវសោភណ្ឌភាពតំបន់រមណីយដ្ឋានអង្គរ ឲ្យមានភាពស្រស់ស្រាយ ប្រកបទៅដោយពណ៌បៃតង ក្នុងការទាក់ទាញ់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តហើយក៏ជាការបង្កើននូវជីវភាព និងប្រាក់ចំណូលដល់បងប្អូនទៀតផង។ជាមួយគ្នានោះដែរពលរដ្ឋក្នុងឃុំព្រះដាក់,ពលរដ្ឋមកពីក្រុងសៀមរាបនិងពលរដ្ឋមកពីស្រុកប្រាសាទបាគង បានសម្តែងការត្រេកអរយ៉ាងខ្លាំង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស ព្រមទាំងក្រុមការងារទាំងអស់ហើយជាពិសេសបំផុតនោះគឺថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលតែងតែគិតគូពីសុខទុក្ខរបស់ពលរដ្ឋជានិច្ច។

គួររម្លឹកផងដែរថា ភូមិចំនួន៤ក្នុងឃុំព្រះដាក់ បានក្លាយជាគោលដៅមួយក្នុងការឲ្យពលរដ្ឋចាកចេញទៅរស់នៅភូមិរុនតាឯកក្រោយរាជរដ្ឋាភិបាលប្រកាសពីបំណងស្ដារបារាយណ៍ខាងកើតឡើងវិញ។ ភូមិព្រះដាក់ អូរទទឹងថ្នល់ទទឹង និងថ្នល់បណ្ដោយ ព្រោះជាភូមិបុរាណតែវាស្ថិតនៅក្នុងបារាយណ៍ដែលរដ្ឋាភិបាលចង់បញ្ចូលទឹកក្នុងអាងបុរាណនេះឡើងវិញក្នុងបំណងប្រមូលទឹកដើម្បីប្រើប្រាស់ និងអភិរក្សប្រាសាទ។ សម្ដេច ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តចេញទៅរស់នៅភូមិរុនតាឯក កាលពីថ្ងៃទី១ ខែតុលា បញ្ជាក់ថា ចង់ឲ្យមានទឹកក្នុងបារាយណ៍ខាងកើត ដែលអាចស្ដុកទឹកបាន៣០លានម៉ែត្រគីប ហើយថា ទោះបីមិនបានទាំងអស់ ក៏បានពាក់កណ្ដាលដែរ៕
អត្ថបទ៖ កុសល


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ