ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះវិហារ សម្រេចផ្អាកចរាចរណ៍បណ្តោះអាសន្នកំណាត់ផ្លូវជាតិលេខ៩៥ ដោយសារទឹកលិច
ព្រះវិហារ៖ កំណាត់ផ្លូវជាតិលេខ៩៥ ចាប់ពីចំណុចគីឡូម៉ែត្រលេខ៤០ ដល់គីឡូម៉ែត្រលេខ៤១ ស្ថិតក្នុងភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ត្រូវបានផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ខណៈដែលទឹកជំនន់ទឹកភ្លៀង(ដងស្ទឹងសែន)បានបន្តឡើងដល់កម្រិតប្រកាសអាសន្ន ធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងរថយន្តដឹកទំនិញធុនធ្ងន់ឆ្លងកាត់បាន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។

សេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ សូមធ្វើការបិទចរាចរណ៍ទាំងស្រុងជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៩៥ ចាប់ពីចំណុចគីឡូម៉ែត្រលេខ៤០ ដល់គីឡូម៉ែត្រលេខ៤១ ស្ថិតក្នុងភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពានកុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព៕ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?