Connect with us

ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច ចុះឆ្មក់ឃាត់បានម៉ូតូធំ​រាប់សិបគ្រឿង មិនទាន់បង់ពន្ធ

បានផុស

នៅ

កម្លាំងនាយកដ្ឋានគយ និងរដ្ឋាករ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជ​ធានីភ្នំពេញ បានឆ្មក់ចុះពិនិត្យក្រុមម៉ូតូធុនធំស៊េរីទំនើបៗ ប្រមាណជាង២០០គ្រឿង ដើម្បីពិនិត្យស្វែង​រកម៉ូតូ ដែលមិនទាន់បង់ពន្ធ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឆ្មក់ចុះពិនិត្យនេះ ធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ នៅចំណុចការ៉ាស់សាំងកាល់តិចមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ជាក់ស្តែងនៅកន្លែងចុះពិនិត្យ កម្លាំងគយ បានរកឃើញម៉ូតូរ៉ាប់សិបគ្រឿង ក្នុងចំណោមម៉ូតូទាំង​ជាង២០០គ្រឿងខាងលើ ដែលមិនបានបង់ពន្ធ និងម៉ូតូមួយចំនួនទៀត បានបង់ពន្ធទម្លាក់ឆ្នាំ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច មិនទាន់បង្ហាញរបាយការណ៍ជាក់លាក់នៅឡើយ។ ទោះយ៉ាងណា ម៉ូតូដែលសមត្ថកិច្ចត្រួតពិនិត្យឃើញថា ខុសច្បាប់ ត្រូវដឹកតាមរថយន្ត យកទៅកាន់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីឱ្យម្ចាស់ចូលខ្លួនទៅធ្វើកំណត់ហេតុល្មើសច្បាប់គយ និងតម្រូវឱ្យបង់ពន្ធអាករ និងពិន័យទៅតាមច្បាប់ និងបទបញ្ញត្តិដែលមានចែងជាធរមាន ។ ដោយឡែកម៉ូតូដែលពិនិត្យឃើញថា បានបង់ពន្ធត្រឹមត្រូវ គឺអនុញ្ញាតឱ្យទៅបាន។

សូមបញ្ជាក់ថា ក្រុមអ្នកលេងម៉ូតូធំជាង២០០គ្រឿង បានណាត់ជួបប្រមូលផ្តុំគ្នានៅចំណុចខាងលើ ក្នុងគោលបំណងជិះធ្វើដំណើរចេញទៅលេងខេត្តសៀបរាម ប៉ុន្តែមិនទាន់បានទៅផង ក៏ត្រូវកម្លាំងគយ ឆ្មក់ចុះពិនិត្យតែម្តងទៅ ។ ក្នុងនោះម៉ូតូ នីមួយៗសុទ្ធតែមានតម្លៃថ្លៃ ដោយម៉ូតូខ្លះ មានតម្លៃដល់ខ្ទង់ម៉ឺនដុល្លារឯណោះ ដោយម្ចាស់ម៉ូតូសុទ្ធសឹងជាអ្នកធូរធារ ជាអ្នកចូលចិត្តស្រលាញ់ម៉ូតូធំ ដោយក្នុងនោះក៏មានក្រុមតារា TikTok ក៏ដូចជាតារ៉ាចម្រៀងផងដែរ ៕ អត្ថបទ៖ លីហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម