ព័ត៌មានជាតិ
មន្រ្តីបង្រ្កាបទីតាំងលក់សាច់សត្វព្រៃផ្សារសាមគ្គីស្ទឹងត្រែង ខណៈពលរដ្ឋទម្លាយថានៅមានច្រើនកន្លែងទៀត
ស្ទឹងត្រែង៖ កម្លាំងឧទ្យានុរៈនៃការិយាល័យដែនជំរកសត្វព្រៃបានចុះបង្ក្រាបទីតាំងលក់សត្វសាច់ព្រៃនៅក្នុងផ្សារសាមគ្គីស្ទឹងត្រែង ដកហូតបានសាច់សត្វព្រៃមួយចំនួន និងវត្ថុតាងបម្រើឲ្យបទល្មើសមួយចំនួន។ ការចុះបង្ក្រាបសាច់សត្វព្រៃខាងលើបានធ្វើឡើង នៅព្រឹកថ្ងៃទី ០៨ ខែតុលាឆ្នាំ ២០២២ នៅចំណុចខាងជើងផ្សារសាមគ្គីខេត្តស្ទឹងត្រែង។

លោក សាំង អែនឌី មន្ត្រីឧទ្យានុរៈការិយាល័យដែនជំរកសត្វព្រៃបានបញ្ជាក់ថា ពេលដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនោះ ជនសង្ស័យដែលជាអ្នកលក់សាច់សត្វព្រៃបានរត់គេចបាត់អស់បន្សល់ទុកតែសាច់សាច់ជ្រូកព្រៃចំនួន ៧ គីឡូសាច់ឈ្លូសមួយគីឡូកន្លះ សាច់ងៀតព្រើសចំនួន ២គីឡូជ្រុញចំនួន ១ កាំបិតតាំងតោចំនួន ១ កូនកាំបិតមួយជញ្ជីងមួយ។
លោកឧទ្យានុរៈបានបន្តឲ្យដឹងទៀតថា ក្រោយការបង្ក្រាបសាច់សត្វព្រៃ ដែលដកហូតបានពីក្រុមឈ្មួញ កម្លាំងជំនាញបានធ្វើការដុតបំផ្លាញចោល។
មន្រ្តីបានបញ្ជាក់ថា កម្លាំងជំនាញបានធ្វើសកម្មភាពចុះបង្រ្កាបជាញឹកញាប់ នៅផ្សារសាមគ្គីស្ទឹងត្រែងនេះ។ ពលរដ្ឋ ខ្សឹបប្រាប់ថា ចំពោះសត្វព្រៃរស់ដែលត្រូវបានឈ្មួញជួញដូរនៅក្នុងខេត្តស្ទឹងត្រែងមានជាច្រើនកន្លែង ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនតាមរថយន្តស៊េរីទំនើបយកទៅកាន់ផ្សារគោលដៅប្រទេសជិតខាង។

ប្រជាពលរដ្ឋបាននិយាយទៀតថា ទីតាំងជួញដូរសត្វព្រៃរស់នោះមានចំនួន ៤ កន្លែងទី១ នៅចំណុចគីឡូ៣ ក្រោយកន្លែងរកស័ង្កសី និងដែកហាក់សេង ក្នុងភូមិរាជានុកូលសង្កាត់ក្រុងស្ទឹងត្រែង។ ទី២ ចំណុចជិតស្ពានតាឆាយ ក្នុងក្រុងស្ទឹងត្រែង។ ទី៣ ជិតបន្ទាយសឹករងខេត្តក្រោយផ្ទះយាយបូងស្ថិតក្នុងភូមិព្រែកសង្កាត់ក្រុងស្ទឹងត្រែង និងទី៤ ផ្ទះតាឡូជិតសាលាវាលប្រាយក្រុងស្ទឹងត្រែង។
ពលរដ្ឋបានលើកឡើងថា ទីតាំងជួញដូរសត្វព្រៃខាងលើនេះ មានសកម្មភាពទិញចូលលក់ចេញរាប់ឆ្នាំមកហើយ មិនដែលឃើញសមត្ថកិច្ចជំនាញធ្វើការចុះបង្ក្រាបនោះទេ៕ អត្ថបទ៖ ងិនលីម



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់