Connect with us

ព័ត៌មានជាតិ

វគ្គ​បណ្ដុះ​បណ្ដាលស្ដីពី វិធានការ​ពន្ធ​ថ្នាំជក់ សម្រាប់អ្នកសារព័ត៌មាន

បានផុស

នៅ

វគ្គ​បណ្ដុះបណ្ដាល ស្ដីពី វិធានការ​ពន្ធ​ថ្នាំជក់ ធ្វើឡើង​នៅ ខេត្តកំពង់ឆ្នាំង នៃ​សណ្ឋាគារ វិមាន​នាគ​ថ្មី កាលពី​ថ្ងៃទី៦-៧ តុលា ដែល​រៀបចំឡើង ដោយ លោក​វេជ្ជបណ្ឌិត មុំ​គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​។

ទោះបី​យុទ្ធនាការ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ព័ត៌មាន ពី​ផលប៉ះពាល់ ថ្នាំជក់​តាមរយៈ​កម្មវិធី អប់រំ ផ្សព្វផ្សាយ តាម​គ្រឹះស្ថាន សិក្សា ឬ កម្មវិធី យុវជន ផ្សាយ​តាម ទូរទស្សន៍ វិទ្យុ សារព័ត៌មាន នានា facebook youtube ខិតប័ណ្ណ ដា​បា ប៉ាណូ​ក្តី តែ​ក៏​មិន​ទាន់​បាន​ប្រសើរ 100% ដែរ គឺ​នៅ​មានការ​លួចលាក់​ជក់បារី របស់​យុវវ័យ​សិស្សសាលា មួយចំនួន ដែល​ពុំ​គិតដល់ អាយុ ជីវិត ពី សុខភាព​ឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្អូនស្រី វី​ណា និង ចែ​មុំ ដែលជា​អាជីវករ លក់ដូរ គ្រឿង​ចាប់ហួយ​នៅ ខេត្តកំពង់ឆ្នាំង បាន​រៀបរាប់ថា​ ខ្ញុំ​លក់ដូរ​អីវ៉ាន់​គ្រប់​មុខតែ​លក់​បារី​តិចតួច​ទេ ពេលនេះ​ដោយសារ​មាន​អ្នកខ្លះ​ចេះតែ​សួររក ទើប​ខ្ញុំ​លក់​បន្ថែម​ខ្លះៗ​ទៅ​។​ ខ្ញុំ​បាន​យល់ដឹង​ពី​ផលប៉ះពាល់​នៃ​ការជក់បារី​នេះដែរ នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។ តែ​ធ្វើ​ម៉េច​បើ​មាន​អ្នក​សួររក យើង​ដាក់លក់​ឲ្យ​តែមាន​ខ្លះៗ​ទៅ ខ្ញុំ​ឃើញ​យុវវ័យ​ខ្លះ​គាត់​មក​ទិញ​បារី​ជក់​ដើម្បី​ភាព​សង្ហារ​របស់​គេ​ក៏​មិន​ដឹង​ដែរ​តែ​យើង​ក៏បាន​ជួយ​ដាស់តឿន​ទៅ​គាត់ បើ​ជក់បារី សូម​ជក់​ឲ្យ​ឆ្ងាយ​ពី​ទីប្រជុំជន​ដែល នាំ​ឲ្យ​មាន​ផ្សែង​ទៅលើ​អ្នក​ដែល​មិនចេះ​ជក់ នាំ​ឲ្យ​ខូចសុខភាព​ដល់​ពួកគេ អាច​បង្ក​ទៅជា​ជំងឺ​ផ្សេងៗ​បាន​។

តាម​ការ​បញ្ជាក់​របស់ លោក​វេជ្ជ មុំ​គង់ មានប្រសាសន៍​ទៀត​ថា ការ​ជក់​ថ្នាំ នាំ​ឲ្យ​ខាតបង់​ជាច្រើន ដូចជា​ប៉ះពាល់​ដល់​សុខភាព​។​ នេះ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក​ការប្រើប្រាស់​ថ្នាំជក់​បាន​បង្ក​ទៅជា​ជំងឺ​ផ្សេងៗ​ដូចជា​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ស្ទះ​សរសៃឈាម បេះដូង​ត្បៀត ទងសួត​រ៉ាំរ៉ៃ​ពិសេស ជំងឺ​មហារីក​សូត និង​បំពង់ខ្យល់​ដែល​មាន​ប្រជាជន​កម្ពុជា​ប្រមាណ 15000​នាក់​ស្លាប់ ជា​រៀង​រាល់ឆ្នាំ​ដោយសារ​ការប្រើប្រាស់ ថ្នាំជក់ និង​ប្រមាណ៨លាន​នាក់​ក្នុង​១​ឆ្នាំ លើ​ពិភពលោក​។ ​ក្នុងនោះ​១​លាន​នាក់​ជា​អ្នក​ស្រូប​ផ្សែង​បារី ពីរ​នាក់​ជក់។

ការប៉ះពាល់​សេដ្ឋកិច្ច​វិញ លោក​បាន​បង្ហាញ​ថា ដូចជា​ការខាតបង់​សេដ្ឋកិច្ច ស្លាប់ មុន​អាយុ ការងារ ថយចុះ​។ ចំណាយ​ពេលវេលា ទៅ​ព្យាបាល​ជំងឺ​ដែល​បង្ក​ដោយ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់ បើសិន​គិត​ជា​ទឹកប្រាក់​ជា​រៀងរាល់ឆ្នាំ កម្ពុជា​ខាតបង់​ប្រមាណ 649 លាន​ដុល្លារ USA ស្មើ​នឹង ៣​ភាគរយ GDP របស់​កម្ពុជា​។

ទាក់ទង​ចំពោះ​បរិស្ថាន​វិញ បើ​យោង​តាម មជ្ឈមណ្ឌល សម្រាប់​អភិបាលកិច្ច​ល្អ ក្នុង​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ពិភពលោក GGTC លោក​បន្ត​ថា ការផលិត​ថ្នាំជក់​នៅលើ​ពិភពលោក​បាន បំផ្លាញ​ព្រៃឈើ​ប្រមាណ​៥​ភាគរយ នៃ ព្រៃឈើ​បាត់បង់​សារុប និង បង្កើតជា​កាកសំណល់ រឹង​ប្រមាណ​ជា 25 លាន​តោន និង ទឹក កខ្វក់​ប្រមាណ 55 លាន​ម៉ែត្រគូប ដោយ​បំ​ភាយ ឧស្ម័ន ការ​ប៊ូន​ឌី​អុក​ស៊ីត ប្រមាណ 84 លាន​តោន ចូលទៅក្នុង​បរិយាកាស​។​និង​ប្រេងឥន្ធនៈ​ប្រមាណ 21​ពាន់ លាន​លីត្រ ត្រូវបាន​បង្ហូរ​ចូល ទៅក្នុង​ទឹក និង​ប្រើប្រាស់ នៅក្នុង​ដំណើរ​ការដុត​ស​ម្ងួ​ត​ផលិតផល​ថ្នាំជក់​។

លោក វេ​ជ មុំ​គង់ បញ្ជាក់​បន្ថែមទៀតថា ដើម្បី​ឲ្យ​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​អាយុជីវិត​និង​សុខភាព ទី1 ត្រូវ​ដំឡើង​ពន្ធ​ថ្នាំជក់​ឲ្យ​បាន 75%​។​ទី 2 ត្រូវ​ពង្រឹង​ប្រជាជន​ឲ្យ​អនុវត្ត ហាម​ជក់បារី នៅ​កន្លែង​សាធារណៈ​និង កន្លែងធ្វើការ និង​មាន​សារ​ព្រមាន ពី សុខភាព​លើ​កញ្ចប់​បារី៕

ដោយ ៖ រុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម