ព័ត៌មានជាតិ
រំដោះផ្ទៃដីគ្រាប់មីនជិត ២០០ ហិកតានៅខេត្តកំពត គ្រោងប្រកាសខេត្តអស់មីនឆាប់ៗ
នៅក្នុងរយៈពេល ១ ខែ អង្គភាពស៊ីម៉ាក់បានធ្វើការបោសសម្អាតផ្ទៃដីមានគ្រាប់មីននៅខេត្តកំពតបានជិត ២០០ ហិកតាហើយគ្រោងបញ្ចប់បញ្ហាគ្រាប់មីនប្រឆាំងមនុស្សនៅខេត្តជាប់សមុទ្រមួយនេះ នៅដើមឆ្នាំក្រោយខាងមុខ។

បើតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានលើកឡើងនៅក្នុងបណ្តាញសង្គមថា យោងតាមទិន្នន័យថ្នាក់ជាតិបានបង្ហាញថា ផ្ទៃដីសរុបនៅខេត្តកំពតដែលរងផលប៉ះពាល់ដោយសារគ្រាប់មីននៅសល់ មានចំនួន ៩៧៥ ហិកតា ហើយកំលាំងអង្គភាពស៊ីម៉ាក់បានទទួលអនុវត្តរំដោះគ្រាប់មីន ក្រោមការគាំទ្រនៃគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដែលមានទីតាំងស្ថិតនៅភូមិដំណាក់ឈើក្រំ ឃុំស្នាយអញ្ចិត ស្រុកជុំគិរី ខេត្តកំពតបានចាប់ផ្តើមនៅដើមខែសីហា ឆ្នាំ២០២២ ដោយប្រើប្រាស់កម្លាំងប្រតិបត្តិការសំរាប់ទិសខាងត្បូងសរុបចំនួន ១៤ ក្រុម។

លោកអគ្គនាយកស៊ីម៉ាក់បានបន្តថា គិតត្រឹមចុងខែកញ្ញាឆ្នាំ២០២២ កំលាំងអង្គភាពស៊ីម៉ាក់បានសម្រេចសមិទ្ធិផលបោសសម្អាតផ្ទៃដីសរុបចំនួន ១៩៩ ហិកតាហើយបានរកឃើញគ្រាប់មីនប្រឆាំងមនុស្សចំនួន ១៣៥ គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ១៦០ គ្រាប់។ តាមផែនការអង្គភាពស៊ីម៉ាក់ត្រៀមបញ្ចប់បញ្ហាគ្រាប់មីនប្រឆាំងមនុស្សនៅខេត្តកំពត ក្នុងចុងខែមីនា ឆ្នាំ២០២៣ខាងមុខ។


លោកអគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ថា អង្គភាពស៊ីម៉ាក់បានទទួលការគាំទ្រពីគំរោងសម្តេចតេជោក្នុងជំហានទី១ សម្រាប់អនុវត្តភារកិច្ចបញ្ចប់ខេត្តចំនួន ៥ ជា “ខេត្តអស់គ្រាប់មីនប្រឆាំងមនុស្ស” រួមមានខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម និងខេត្តស្វាយរៀង ដែលផ្ទៃដីចម្ការមីនសរុបជិត ៣.០០០ហិចតា៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា